• 2021-02-02 01:31:49
  • ប្រវត្តិបច្ចេកវិទ្យា

តិចអត់ដឹងទៅ! កំពូលប្រ៊ែនទាំងនេះធ្លាប់ផលិតទូរសព្ទលក់លើទីផ្សារ

  • 2021-02-02 01:31:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនភេសជ្ជៈកូកាកូឡា ក្រុមហ៊ុនអាហារសម្រន់ KFC និងក្រុមហ៊ុនសម្ភារៈកីឡា Puma ធ្លាប់មានផលិតផលទូរសព្ទ និងស្មាតហ្វូនមួយចំនួនជារបស់ខ្លួន។ វាពិតជារឿងមិនគួរឱ្យជឿនោះទេ ដែលក្រុមហ៊ុនទាំងនេះមានផលិតបច្ចេកវិទ្យា ប៉ុន្ដែវាជាការពិត ដើម្បីជ្រាបច្បាស់សូមតាមដានខាងក្រោមនេះ ជាមួយយើងទាំងអស់គ្នា៖

១. ស្មាតហ្វូនកូកាកូឡា ស្មាតហ្វូននេះបញ្ចេញនៅឆ្នាំ២០០០ ដោយតួខ្លួនទាំងស្រុងរបស់វាជាទូរសព្ទ Ericsson A1018s ហើយកូកាកូឡាផលិតវាមកធ្វើជារង្វាន់តែប៉ុណ្ណោះ។

២. ទូរសព្ទ BIC ឃើញទូរសព្ទនេះដំបូង អ្នកប្រាកដជានឹកដល់ឡាមកោរម៉ាក BIC ដែលជាផលិតផលពេញនៅនិយមមួយ។ ទូរសព្ទនេះត្រូវបានដាក់លក់នៅលើទីផ្សារ ប្រទេសបារាំង និងអេស្ប៉ាញ ដោយបន្ទាប់ពីប្រើអ្នកអាចបោះចោលវាបាន។ គេអាចរកទិញវាបាននៅព្រលានយន្តហោះ ជាមួយនឹងតម្លៃ ១៩ដុល្លារ អាចហៅចេញបាន១០នាទី និងមានថាមពលថ្មអាចប្រើបាន៤ម៉ោង។

៣. ស្មាតហ្វូន KFC ត្រូវបានផលិតនៅឆ្នាំ២០១៧ មានតែ ៥០០០គ្រឿងតែប៉ុណ្ណោះ ដើម្បីគម្រប់ខួប៣០ឆ្នាំ ដែលហាងអាហារសម្រន់ KFC មាននៅក្នុងប្រទេសចិន។ ស្មាតហ្វូននេះត្រូវបានប្រើប្រាស់រូបរាងទាំងស្រុងពី Huawei Enjoy 7 Plus។

៤. ស្មាតហ្វូន Puma ផលិតនៅឆ្នាំ២០១០ ដោយក្រុមហ៊ុន Sagem។ វាផលិតមកផ្ដោតលើមុខងារកីឡា ដោយមានមុខងារ GPS តាមដានការជិះកង់ ការរត់ហាត់ប្រាណ ឬអាចរាប់ជំហានរត់បាន និងមានបន្ទះសាកថ្មតាមពន្លឺព្រះអាទិត្យថែមទៀតផង។ គេដាក់លក់វាក្នុងតម្លៃ ៤៥០ដុល្លារ កាលពីជំនាន់នោះ។

៥. ស្មាតហ្វូន Pepsi ត្រូវបានផលិតឡើងដើម្បីដាក់លក់ក្នុង យុទ្ធនាការរៃអង្គាសប្រាក់នៅលើគេហរទំព័រ JD.com ដោយមានពីម៉ូឌែលគឺ Pepsi P1 និង P1S៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កុសល

មតិយោបល់