/inter14/600a82825edea_1611301500_medium.jpg)
- 2021-01-24 02:01:00
- ចំណេះដឹង
ហានិភ័យដ៏ធំ ដែលអ្នកប្រើ Visa Card ត្រូវដឹង ជៀសវាងគេលួចប្រាក់អស់
- 2021-01-24 02:01:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហានិភ័យដ៏ធំ ដែលអ្នកប្រើ Visa Card ត្រូវដឹង ជៀសវាងគេលួចប្រាក់អស់
ចន្លោះមិនឃើញ
និយាយដល់ Visa Card ភ្លាម ប្រហែលមានប្រិយមិត្តមួយចំនួនក៏យល់ ធ្លាប់ប្រើ ឯខ្លះទៀតមួយភាគធំក៏មិនដឹង ហើយថែមទាំងចោទសួរថាតើអ្វីជា Visa Card ទៀតផង។
ការពិតទៅ Visa Card ជាសេវាកម្មធនាគារមួយប្រភេទផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ មែនទែន ដែលអនុញ្ញាតឲ្យម្ចាស់គណនីទាំងអស់អាចទិញអីវ៉ាន់លើអនឡាញបាន ឆូតកាតចាយប្រាក់តាមហាង ឬភោជនីយដ្ឋាននានា ដកប្រាក់ក្នុងប្រទេសជាមួយនឹងទូ ATM ធនាគារផ្សេងៗបាន និងអាចដកប្រាក់នៅក្រៅប្រទេសបាន ពេលអ្នកធ្វើដំណើរកម្សាន្តជាដើម។ ជាពិសេស នៅកម្ពុជាយើងមានការបញ្ចុះតម្លៃទំនិញ ឬអាហារតាមហាងមួយចំនួនទៀតផង រាល់ពេលបង្ហាញ Visa Card ពេលគិតប្រាក់។
ប៉ុន្តែ គ្រោះថ្នាក់ដ៏ធំមួយដែលអ្នកប្រើ Visa Card ភាគច្រើនមិនបានចាប់អារម្មណ៍ដឹង គឺគណនីរបស់ខ្លួនត្រូវគេលួចប្រាក់អស់។ តើដោយរបៀបណា?
ចម្លើយមួយម៉ាត់យ៉ាងខ្លី គឺត្រូវគេ hack និង ដឹងលេខសម្ងាត់លើកាតផ្នែកខាងក្រោយ។
នៅ លើ Visa Card ផ្នែកខាងមុខមានលេខកូដកាត ១៦ ខ្ទង់ ខណៈខាងក្រោយកាតមានលេខកូតសម្ងាត់ ៣ ខ្ទង់ (ពាក្យបច្ចេកទេសគេហៅថា CVV2 code) ដែលអ្នកមិនប្រើប្រាស់មិនត្រូវឲ្យនរណាដឹងជាដាច់ខាត។
សរុបមក អ្នកប្រើប្រាស់ Visa Card មិនត្រូវឲ្យនរណាម្នាក់ផ្សេងដឹងពីលេខកូដសម្ងាត់ CVV2 ៣ ខ្ទង់ខាងក្រោយកាតឡើយ ព្រោះកូដនេះជាលេខសម្ងាត់សម្រាប់ចាយប្រាក់លើអនឡាញ។
ជាពិសេស សម្រាប់អ្នកដែលចូលចិត្តទិញទំនិញអនឡាញ អ្នកគួរដាក់ប្រាក់ល្មមសម្រាប់ទិញអីវ៉ាន់នោះ និងបន្សល់សមតុល្យឲ្យតិចតួច (ឧ. ១០ដុល្លារ) ជាការបង្ការ ក្រែងលោមានករណី hack ណាមួយ ស្របពេលដែល hack កំពុងពេញនិយមលើពិភពលោកផង។ ឬបើមិនអីចឹងទេ អ្នកអាចបើកគណនី Visa Card ពីរផ្សេងគ្នា មួយសម្រាប់ទិញអីវ៉ាន់អនឡាញ និងមួយទៀតសម្រាប់កិច្ចការផ្ទាល់ខ្លួន ៕
អត្ថបទ៖ សុផាត