• 2020-12-22 03:10:41
  • ប្រវត្តិបច្ចេកវិទ្យា

មូលហេតុនេះសោះទើបប៊ូតុង Windows មានលើក្ដារចុចដល់សព្វថ្ងៃ

  • 2020-12-22 03:10:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកប្រើប្រាស់កុំព្យូទ័រភាគច្រើនរបស់ប្រាកដជាធ្លាប់បានឃើញឡូហ្គោ Windows នៅលើក្ដារចុចជានិច្ច ពិសេសកុំព្យូទ័រដំណើរការដោយប្រព័ន្ធប្រតិបត្តិការរបស់ Microsoft។ អ៊ីចឹងតើអ្នកធ្លាប់ឆ្ងល់ឬអត់ ហេតុអីបានសញ្ញាមួយនេះ មាននៅលើក្ដារចុចរាប់សិបជំនាន់មកដល់សព្វថ្ងៃនេះ?

គ្រាប់ចុចមួយនេះគេឱ្យឈ្មោះថា ប៊ូតុង Windows ដោយត្រូវបានចាប់កំណើតឡើងដំបូងនៅលើក្ដារចុច Microsoft Natural Keyboard នៅក្នុងខែកញ្ញា ឆ្នាំ១៩៩៤ មក​ម្ល៉េះ ដែលវា​ជា​ក្ដារ​ចុច​ប្រភេទ Ergonomic ដំបូងរបស់ Microsoft។ ពេលបង្កើតក្ដារចុច​ដំបូងនេះ ក្រុមការងារ Microsoft បាន​មាន​គំនិត​បញ្ចូល​​នូវ​ម៉ាក​សញ្ញា Windows លើ​ក្ដារ​ចុច​ ដែល​​ជា​លទ្ធផល​នាំ​ឲ្យ​មាន​​គ្រាប់​ចុច Windows ពីរ​លើ​ក្ដារ​ចុច​ ដែលមួយស្ថិតនៅខាងឆ្វេងគ្រាប់ Alt និង​មួយ​ទៀត​ស្ថិត​នៅ​ខាង​ឆ្វេង​គ្រាប់ Ctrl ហើយគំនិតនៃការបង្កើតនេះក៏បានបន្តរហូតមកដល់បច្ចុប្បន្ន។

ក្ដារចុច Microsoft Natural Keyboard

ប៊ូតុង Windows ជាផ្លូវកាត់មួយសម្រាប់ចូលទៅកាន់ Start Menu ដើម្បីប្រើប្រាស់កម្មវិធីជាច្រើន ឬចូលទៅកាន់ផ្លូវកាត់ដទៃទៀតដោយគេចុចវា បូកនឹងប៊ូតុងដទៃ។ ឧទាហរណ៍៖ ប៊ូតុង Windows + ប៊ូតុង E សម្រាប់ចូលទៅ Windows Explorer ជាដើម។

គួរបញ្ជាក់ផងដែរថាការលក់ក្ដារចុច Microsoft Natural Keyboard គឺ​បានចំនួន ៦០ម៉ឺនគ្រឿងក្នុងមួយខែដំបូង ជាជោគជ័យមួយដ៏ធំរបស់ Microsoft ហើយវាជាផ្លូវមួយដែលពួកគេនៅតែបន្តវិវត្តក្ដារចុចមានប៊ូតុង Windows នេះមានរហូតមកដល់សព្វថ្ងៃផងដែរ៕

ប្រភព៖ HowToGeek ប្រែ​សម្រួល៖ កុសល

មតិយោបល់