• 2020-12-18 04:48:48
  • ចំណេះដឹង

Hacker ទាំង៨ប្រភេទ ធ្វើឱ្យពិភពលោកមានរឿងឈឺក្បាលមិនឈប់

  • 2020-12-18 04:48:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សព្វថ្ងៃការវាយប្រហារតាមអ៊ីនធឺណិតដោយ Hacker មានច្រើនសន្ធឹកសន្ធាប់ និងកំពុងកើតឡើងគ្រប់ពេល ធ្វើ​ឱ្យ​បុគ្គល និងស្ថាប័នជាច្រើនត្រូវឈឺក្បាលមិនឈប់នោះទេអំពីរឿងនេះ។ សកម្មភាពទាំងនេះហើយ បានធ្វើឱ្យក្លាយជាមុខរបរមួយ អាចឱ្យ Hacker ទាំងនោះរកចំណូលបាន និងមានក្រុមមនុស្សជំនាញៗជាច្រើនចូលរួមជាមួយពួកគេ ដើម្បីរកស៊ីក្នុងទីផ្សារងងឹត។ អ៊ីចឹងយើងនឹងចែករំលែកឱ្យអ្នកទាំងអស់គ្នាដឹងពីប្រភេទក្រុម Hacker ដោយត្រូវបានបែងចែកដូចជា៖

១. Hacker ប្លន់ធនាគារ

ក្រុមនេះជាអ្នកបង្កើតមេរោគ ដើម្បីប្លន់ ឬលួចយកលុយតាមបច្ចេកវិទ្យា ដោយលួចយកគណនីធនាគារ ឬគណនីក្រុមហ៊ុន ភាគហ៊ុនពីអ្នកប្រើប្រាស់ និងរួមការបន្លំគេហទំព័រ ការវាយប្រហារធ្វើឱ្យគាំងសេវាកម្ម (DdoS) ផងដែរ។

២. ក្រុម Hacker របស់រដ្ឋ

ក្រុមមនុស្សជំនាញទាំងនេះគឺត្រូវបានចិញ្ចឹមនិងផ្គត់ផ្គង់ដោយរដ្ឋ ហើយសព្វថ្ងៃមានប្រទេសជាច្រើនកំពុងប្រើប្រាស់ ដើម្បីតាមដាន ការពារ ឬជ្រៀតចូលទៅប្រព័ន្ធណាមួយដែលពួកគេត្រូវការ ហើយក្រុមមនុស្សទាំងនេះក៏ជាកម្លាំងដ៏សំខាន់មួយ បន្ទាប់ពីយោធា។

៣. ក្រុមចារកម្ម

ការងាររបស់ Hacker ទាំងនេះគឺ បន្លំចូលទៅក្រុមហ៊ុនណាមួយដើម្បី លួចយករបាយការណ៍សម្ងាត់ ឯកសារកម្មសិទ្ធបញ្ញា គម្រោងការអជីវកម្ម និងឯកសារផ្សេងៗទៀតដែលជាតម្រូវការរបស់អ្នកជួលពួកគេ។

៤. ក្រុមអ្នក Hack ស៊ីឈ្នួល

នៅក្នុងទីផ្សារងងឹត មានការទិញលក់មេរោគ និង tool hack ផ្សេងៗយ៉ាងសម្បូរបែប ឬឥតគិតថ្លៃ ដោយក្នុងនោះក៏មានសេវាកម្មស៊ីឈ្នួលវាយប្រហារទៅលើអង្គភាព ឬក្រុមហ៊ុនប្រកួតប្រជែងណាមួយ ដើម្បីធ្វើឱ្យប៉ះពាល់ដល់សេវាកម្ម និងក្នុងបំណងបំផ្លិចបំផ្លាញផងដែរ។

៥. Rogue gamer

Hacker ទាំងនេះមានគោលដៅលួចយកលុយពីគណនីឥណទានរបស់អ្នកលេងហ្គេម ដោយខ្លះមានការបង្កើតជាហ្គេមដាក់ឱ្យលេង ក្នុងគោលបំណងអូសទាញនិងបន្លំ។

៦. Hacker botnet master

botnet ជាមេរោគដែលពួកគេបង្កើត និងចែកចាយឱ្យឆ្លងទៅអ្នកប្រើប្រាស់ជាច្រើនជុំវិញពិភពលោក។ បន្ទាប់មកពួកគេនឹងបញ្ជាទៅមេរោគទាំងអស់នោះនៅគ្រប់ទីកន្លែង ឱ្យធ្វើការវាយប្រហារទៅលើគោលដៅណាមួយ ហើយបច្ចេកទេសនេះ វាស្រដៀបនឹងការបញ្ជារកងទ័ពមួយកងធំមកពីគ្រប់ទីកន្លែង បន្ទាប់មកទៅវាលុយនៅទីតាំងជាក់លាក់ណាមួយអ៊ីចឹងដែរ។ ការវាយប្រហារត្រូវបានគេហៅថា DDoS attacks។

ការវាយប្រហារបែប DDoS

៧. ក្រុម hacktivists

ពួកគេទាំងនេះប្រើប្រាស់ការ Hack ដើម្បីធ្វើសេចក្តីថ្លែងការណ៍ ឬសារនយោបាយ ដោយមានបំណងឱ្យសង្គមមានការផ្លាស់ប្ដូរ។ ម្យ៉ាងទៀតពួកគេតែងតែបង្ហាញរឿងអាស្រូវរបស់ស្ថាប័នណាមួយចេញមកជាសាធារណៈផងដែរ។

៨. Spammer

Hacker បង្កើតជាមេរោគ Adware ដោយធ្វើឱ្យអ្នកប្រើប្រាស់បានទទួលបានអ្វី ដែលពួកគេមិនបានធ្វើ ដូចជាអ្នកចូលទៅ web browser ស្វែងរកពី សត្វឆ្មា តែលទ្ធផលបង្ហាញមកជាផ្ទាំងផ្សាយពាណិជ្ជកម្មផ្សេងទៅវិញ៕

ប្រភព៖ csoonline ប្រែ​សម្រួល៖ កុសល

មតិយោបល់