• 2020-11-06 04:17:55
  • ព័ត៌មាន

ដឹងថាប្រកួតមិនឈ្នះដដែល Mercedes សម្រេចដកខ្លួនចេញតែម្ដង

  • 2020-11-06 04:17:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​ផ្អែក​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ភាសា​អាល្លឺម៉ង់​ Redaktions Netzwerk Deutschland បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន Mercedes-Benz បាន​សម្រេច​ចិត្ត​ដក​​ខ្លួន​ពី​ការ​ប្រកួតប្រជែង​ផលិត​រថយន្ត​ដែល​អាច​បើកបរ​ស្វ័យប្រវត្តិ​ពេញ​ទី។

អ្នក​តំណាង​ឲ្យ​ក្រុមហ៊ុន Mercedes-Benz បាន​លើក​ឡើង​​អំពី​ហេតុផល​សំខាន់​ចំនួន​ពីរ​ចំណុច​​​នៃ​ការ​ដក​ខ្លួន​ចេញ​ពី​ការ​ប្រកួតប្រជែង ដោយ​ទីមួយ​គឺ​​មាន​ក្រុមហ៊ុន​ដទៃ​កំពុង​តែ​ដើរ​លឿន​ជាង Mercedes ក្នុង​ការ​ផលិត​រថយន្ត​បើកបរ​ស្វ័យប្រវត្តិ និង​ទី​ពីរ​គឺ​ដោយ​សារ​លុយ។

អ្នក​តំណាង​បានលើកឡើងដូច​នេះ​ថា ៖ "យើង​មិន​ប្រកួតប្រជែង​ក្នុង​ការ​ប្រកួត​ប្រជែង​ដែល​យើង​មិន​អាច​ឈ្នះ​នោះ​ទេ។” ​អ្នក​តំណាង​ដដែល​បាន​បន្ត​ថា ៖ "​អ្នក​បណ្ដាក់​ទុន​របស់​យើង​មិន​មែន​ចង់​បាន​តែ​ត្រឹម​ចំនួន​លក់​នោះ​ទេ ប៉ុន្តែ​​ប្រាក់​ចំណេញ​ក៏​សំខាន់​ដែរ។”

សារព័ត៌មាន​ខាង​លើ​បាន​បន្ថែម​ថា​ការ​អភិវឌ្ឍន៍​រថយន្ត​បើកបរ​ស្វ័យប្រវត្តិ​ទាំង​ស្រុង​នៅ​ប្រទេស​អាល្លឺម៉ង់​បាន​ឈាន​ដល់​ចំណុច​ទាល់ច្រក​មួយ ខណៈ​ដែល​នៅ​សហរដ្ឋអាមេរិក​ឯណោះ​កំពុង​តែ​បន្ត​បោះពួយ​យ៉ាង​លឿន។ ជាក់​ស្ដែង​ដូច​ជា​ក្រុមហ៊ុន Waymo កាល​ពី​ថ្មីៗ​នេះ​បាន​ចាប់​ផ្ដើម​​ដំណើរ​ការ​រថយន្ត​តាក់ស៊ី​បើកបរ​ស្វ័យប្រវត្តិ​ ខណៈ​ដែល​ក្រុមហ៊ុន Mercedes ស្ថិត​នៅ​ត្រឹម​ដំណាក់​កាល​សាក​ល្បង​ប្រព័ន្ធ​​ចត​រថយន្ត​​ស្វ័យប្រវត្តិ​ប៉ុណ្ណោះ៕​​

ប្រភព៖ Carbuzz ប្រែ​សម្រួល៖ សុខហេង

មតិយោបល់