• 2020-10-21 06:55:51
  • ចំណេះដឹង

២០០ដុល្លារ ធ្វើឲ្យ iPhone 12 និង 12 Pro ខុសគ្នាកម្រិតណា?

  • 2020-10-21 06:55:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone 12 និង iPhone 12 Pro ជា​ពីរ​ម៉ូដែល​នៃ​ត្រកូល iPhone 12 ដែល Apple បើក​ឲ្យ​កុម្ម៉ង់​ទិញ​មុន​គេ ហើយ​គ្រោង​នឹង​ចេញ​លក់​ជា​ផ្លូវ​ការ​លើ​ទីផ្សារ​​ធំៗ​ចាប់​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា​នេះ​ត​ទៅ។

iPhone 12 នៅ​សហរដ្ឋអាមេរិក​ មាន​តម្លៃ​ចាប់​ពី​ ៧៩៩​ដុល្លារ ឬ ៨២៩​ដុល្លារ អាស្រ័យ​លើ​​ការ​ទិញ​តាម​រយៈ​ក្រុមហ៊ុន​ទូរសព្ទ​ផ្សេង​គ្នា ចំណែក​ឯ iPhone 12 Pro វិញ​មាន​តម្លៃ​ចាប់​ពី ៩៩៩​ដុល្លារ។ ខុស​គ្នា​ខ្ទង់ ២០០​ដុល្លារ តើ​ស្មាតហ្វូន​ទាំង​ពីរ​មាន​ចំណុច​ដូច​គ្នា និង​ខុស​គ្នា​អ្វី​ខ្លះ?

១. ចំណុច​ខុស​គ្នា ៖

  • iPhone 12 មាន​អង្គ​ផ្ទុក​ចាប់​ពី 64GB ចំណែក iPhone 12 Pro មាន​ចាប់​ពី 128GB

  • iPhone 12 មាន​ទម្ងន់ ១៦៤ក្រាម និង iPhone 12 Pro ទម្ងន់ ១៨៩ក្រាម

  • iPhone 12 មាន​តួ​ខ្លួន​​ផ្នែក​កណ្ដាល​ផលិត​ពី​អាលុយមីញ៉ូម និង iPhone 12 Pro ប្រើ​ប្រាស់​នូវ​ដែក​អ៊ីណុក

  • iPhone 12 Pro មាន​កាមេរ៉ា​ Telephoto មួយគ្រាប់ទៀត​លើស iPhone 12

  • iPhone 12 អាច Zoom Optical 2x ធៀបនឹង iPhone 12 Pro Zoom Optical 4x

  • iPhone 12 Pro អាច​គាំទ្រ​មុខងារ Apple ProRAW ដែល​ចេញ​ចុង​ឆ្នាំ

  • ​​iPhone 12 Pro មាន LiDAR Sensor អាច​ថត​រូប Portrait ពេល​យប់ និង​អាច​ Autofocus នៅ​ទី​ងងឹត​រហ័ស​ជាង​មុន​​

២. ចំណុច​ខ្លឹមៗ​ដែល​មាន​ដូច​គ្នា ៖

  • អេក្រង់ Super Retina XDR ជាប្រភេទ OLED ទំហំ ៦,១អ៊ីញ មាន​កម្រិត​បង្ហាញ 2532 x 1170 ភីកសែល ជា​មួយ​ដង់ស៊ីតេរូបភាព ៤៦០ភីកសែល​ក្នុង​មួយ​អ៊ីញ
  • ​អេក្រង់​មាន​ការពារ​ដោយ​កញ្ចក់ Ceramic Shield ធន់នឹងការធ្លាក់បានល្អជាងមុន៤ដង

  • ប្រវែង ១៤៦,៧ម.ម ទទឹង ៧១,៥ម.ម និង​កម្រាស់ ៧,៤ម.ម

  • ធន់នឹងទឹកជម្រៅ៦ម៉ែត្រ បានដល់៣០នាទី

  • ឈីប A14 Bionic ដែល​មាន Neural Engine ជំនាន់​ថ្មី

  • កាមេរ៉ាមេមាន Aperture f/1.6 ទូលាយ​ជាង​មុន ស្រូប​ពន្លឺ​ល្អ​ជាង​មុន​

  • អាច​ថត​វីដេអូ HDR ជា​មួយ Dolby Vision

  • ថត​វីដេអូ Time-lapse ​ប្រភេទ Night Mode

  • កាមេរ៉ា​មុខ​គាំទ្រ​មុខងារ Night Mode និង Deep Fusion

  • ទស្សនា​វីដេអូ​​ជាប់​បាន ១៧​ម៉ោង

  • ទស្សនា​វីដេអូ​ជាប់​ដោយ​ប្រើ​អ៊ីនធឺណិត​បាន ១១​ម៉ោង

  • ស្ដាប់​ចម្រៀង​បាន ៦៥​ម៉ោង

  • ប្រើ​ដុំ​សាក 20W (លក់​ផ្សេង​ពី​ iPhone) អាច​សាក​​ថ្ម​ដល់ ៥០% ក្នុង​ពេល ៣០នាទី

ប្រភព៖ Apple ប្រែ​សម្រួល៖ សុខហេង

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី