• 2020-09-29 03:26:03
  • ចំណេះដឹង

មកស្គាល់មុខងារលាក់អត្តសញ្ញាណ Wi-Fi លើ iOS14 ការពារការតាមដាន

  • 2020-09-29 03:26:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​ភ្ជាប់​ជា​មួយ​ប្រព័ន្ធ Wi-Fi ណា​មួយ ឧបករណ៍​ត្រូវ​បង្ហាញ​អត្តសញ្ញាណ​របស់​ខ្លួន​ដោយ​ប្រើ​ប្រាស់​នូវ​ Address ពិសេស​ដែល​ឈ្មោះ​ថា Media Access Control ហៅ​កាត់​ថា​ MAC Address។ ប្រសិន​បើ​ឧបករណ៍​នោះ​ប្រើ​ប្រាស់ MAC Address ដូច​គ្នា​​ជា​មួយ Wi-Fi ផ្សេងៗ​គ្នា នោះ​ក្រុមហ៊ុន​ផ្ដល់​សេវា​អ៊ីនធឺណិត ឬ​ក្រុមហ៊ុន​តាម​ដាន​​អ៊ីនធឺណិត​អាច​ដឹង​អំពី​សកម្មភាព​របស់​ឧបករណ៍ ឬ​ទីតាំង​ឧបករណ៍​បាន ដែល​អាច​ឲ្យ​​ឲ្យ​តាមដាន​អ្នក​ប្រើ​ប្រាស់​ណា​មួយ​បាន។

​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ឯកជន​ភាព​នេះ ​Apple បាន​បន្ថែម​មុខងារ​ Private Address នៅ​លើ iOS 14, iPadOS 14 និង watchOS 7 ដោយ​​មុខងារ​នេះ​វា​​​នឹង​បង្កើត​នូវ​ MAC Address ​ខុស​ៗ​គ្នា​ពេល​ត​ភ្ជាប់​ជា​មួយ​ Wi-Fi ផ្សេងៗ។

មុខងារ Private Network មាន​បើក​ដំណើរ​ការ​ស្រាប់​សម្រាប់ Wi-Fi Network ណា​ដែល​មាន​គាំទ្រ​មុខងារ​​​​នេះ ហើយ​​អ្នក​ក៏​អាច​ចូល​ឆែក​មើល​បាន​ដោយ​ចូល​ទៅ​កាន់​ Settings រួច​ចុច​លើ Wi-Fi និង​ចុច​លើ​សញ្ញា​ឧទាន​នៅ​ក្បែរ Network ណា​មួយ​ដែល​អ្នក​ចង់​ភ្ជាប់។ អ្នក​នឹង​ឃើញ​ថា​មុខងារ Private Network មាន​ដំណើរ​ការ​ឬ​អត់៕

ប្រភព៖ Apple ប្រែ​សម្រួល៖ សុខហេង

មតិយោបល់