- 2020-08-28 08:56:51
- ប្រវត្តិបច្ចេកវិទ្យា
ធ្លាប់ឃើញអត់! នេះហើយរូបរាងទូរសព្ទដំបូងគេរបស់ Samsung
- 2020-08-28 08:56:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាប់ឃើញអត់! នេះហើយរូបរាងទូរសព្ទដំបូងគេរបស់ Samsung
ចន្លោះមិនឃើញ
ក្រុមហ៊ុនទូរសព្ទយក្សរបស់កូរ៉េខាងត្បូង Samsung នៅតែបន្តអភិវឌ្ឍន៍ និងច្នៃប្រឌិតការផលិត Smartphone របស់ខ្លួនពីជំនាន់មួយទៅជំនាន់មួយឲ្យកាន់តែប្រសើរឡើងរហូតមកដល់ពេលបច្ចុប្បន្ននេះ។ ប៉ុន្តែការបង្កើតទូរសព្ទដំបូងគេរបស់ Samsung ដាក់លក់នៅលើទីផ្សារមិនសូវទទួលបានលទ្ធផលសមប្រកបណាស់ណាទេ។
ទម្រាំ Smartphone របស់ Samsung អាចទទួលបានភាពជោគជ័យដល់ចំណុចកំពូលបែបនេះ គឺទូរសព្ទដំបូងគេក៏ធ្លាប់មានរឿងមិនល្អមួយចំនួនចំពោះខ្លួនដែរ។ អំឡុងឆ្នាំ ១៩៨៥ ទូរសព្ទមុនគេបំផុតរបស់ក្រុមហ៊ុនយក្សមួយនេះ បានលេចវត្តមានជារូបរាងឡើង ហើយគេប្រើវាសម្រាប់បំពាក់លើរថយន្តតែប៉ុណ្ណោះ។ ទូរសព្ទនេះ គឺស៊េរី SC-1000 ដែលត្រូវបានគេរចនាម៉ូដ និងផលិតនៅកូរ៉េខាងត្បូងផ្ទាល់ ។ ដល់មកឆ្នាំ ១៩៨៨ Samsung SC-1000 ចាប់ផ្ដើមបញ្ចេញលក់នៅលើទីផ្សារ ស្របពេលនោះដែរ Nokia ក៏បានបង្ហាញទូរសព្ទចំនួនបីម៉ូដែល ហើយក៏ជារដូវកាលកីឡាអូឡាំពិករដូវក្ដៅ។
Samsung SC-1000
ចំណែកម៉ូដែល SH-100 ដែលបានបោះលក់នៅកាន់អ្នកប្រើប្រាស់ជុំវិញពិភពលោក ក៏លក់បានចំនួនតិចតួចត្រឹមតែពី ១០០០ ទៅ ២០០០ គ្រឿងប៉ុណ្ណោះ។ ដោយសារកត្តាទាំងនេះហើយ ទើប Samsung ខំប្រឹងបន្តកែច្នៃទូរសព្ទរបស់ខ្លួនពីស៊េរីមួយទៅស៊េរីមួយ ឲ្យឈានឡើង បើទោះជាតម្រូវការមានកម្រិតទាបកាលនោះ៕
Samsung SH-100
ប្រភព៖ phonearena