• 2020-08-24 07:17:19
  • ប្រវត្តិបច្ចេកវិទ្យា

ដឹង​ទេ អក្សរ i នៅ​ពី​មុខ​ផលិតផល​ Apple ចាក់បេះដូង Steve Jobs ខ្លាំង​

  • 2020-08-24 07:17:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​ប្រើ​អក្សរ i ពី​មុខ​ឈ្មោះ​ម៉ូដែល​ផលិតផល​ខ្លួន​សឹង​តែ​ទាំងអស់​។ អក្សរ i សំដៅ​លើ​ពាក្យ Internet (អ៊ីនធឺណិត)។ 

លោក Steve Jobs បាន​ប្រកាស​ចេញ iMac ក្នុង​ឆ្នាំ ១៩៩៨ ពេល​នោះ​លោក​បញ្ជាក់យ៉ាង​ច្បាស់​ថា​ អ៊ីនធឺណិត​ជា​ហេតុផល​មួយ​ដែល​អ្នក​គួរ​ប្រើ iMac។ 

វីដេអូ ការ​ប្រកាស iMac កាល​ពី​ឆ្នាំ ១៩៩៨

លើ Slide លោក​ក៏​​បាន​បង្ហាញ​នូវ​អត្ថន័យ​នៃ​អក្សរ i ជាមួយ​ពាក្យ​ជា​ច្រើន​៖

  • Internet 
  • Individual 
  • Instruct
  • Inform 
  • Inspire

លោក​ក៏​បាន​ប្រើ​ពាក្យ iCEO ជំនួស​ឲ្យ​ពាក្យ Interim CEO ដើម្បី​រំលឹកមនុស្ស​គ្រប់គ្នា​ឲ្យ​ដឹង​ពី​​ភាព​សំខាន់នៃ​អ៊ីនធឺណិត​។ 

លោក Steve ហាក់​ពេញចិត្ត​ខ្លាំង​ពាក្យ i នេះ សូម្បីផលិតផលមិនអាច​ប្រើអ៊ីនធឺណិត​បាន​ដូចជា​ឧបករណ៍​ស្តាប់តន្រ្តី iPod លោក​បានប្តូរ​ឈ្មោះ​ពី Pod ទៅ iPod វិញ​៕

ប្រភព៖ marketingmind ប្រែសម្រួល៖ ប៊ុនធឿន

មតិយោបល់