- 2020-08-17 05:00:00
- គន្លឹះ
គន្លឹះ ថតរូបតាមទូរសព្ទ ឲ្យលទ្ធផលរូបថតស្អាតមិនចាញ់កាមេរ៉ាទំនើប
- 2020-08-17 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គន្លឹះ ថតរូបតាមទូរសព្ទ ឲ្យលទ្ធផលរូបថតស្អាតមិនចាញ់កាមេរ៉ាទំនើប
ចន្លោះមិនឃើញ
ម្ចាស់ Channel Youtube PIXEL VILAGE បានបង្ហាញពីបច្ចេកទេសសាមញ្ញៗលើការថតរូបដោយប្រើប្រាស់កាមេរ៉ាទូរសព្ទ ដែលអាចប្រើបានភ្លាមៗពេលដើរកម្សាន្តចង់ថតរូបទុកជាអនុស្សាវរីយ។
ស្មាតហ្វូនកាន់ប្រើស្ទើរគ្រប់ដៃ មុខងារចម្បង មនុស្សភាគច្រើនប្រើគឺកាមេរ៉ានេះឯង។
ទម្លាប់ល្អគួរអនុវត្ត
បច្ចេកទេសប្រើប្រាស់ពេលថត
បំពេញប្លង់ (Fill The Frame)
ប្រើប្លង់ក្នុងប្លង់ (Frame Within The frame)
នេះសំដៅលើការកំណត់ Subject ស្ថិតនៅចំប្លង់មានរាងមួយ អាចជ្រុង ឬមូល ស្ថិតក្នុងទិដ្ឋភាព។
Rule Of Third
រូបមន្តនេះ គឺកំណត់ទីតាំង Subject ឲ្យស្ថិតនៅចំណុចប្រសព្វផ្អែកលើបន្ទាត់ Grid បង្ហាញលើអេក្រង់ក្នុងកម្មវិធីកាមេរ៉ា។
Leading Lines
រូបមន្តនេះ គឺកំណត់ទីតាំង Subject ស្ថិតនៅចំកន្លែង មានបន្ទាត់ស្របពីទិដ្ឋភាពជុំវិញ ដូចជាអាគារ ជណ្ដើរ ឬគំនូសសរក្នុងទីលានបាល់បោះ។ នេះអាចបង្កើនការចាប់អារម្មណ៍ នាំចក្ខុអ្នកមើលសម្លឹងទៅ Subject បាន។
The Rule Of Odds
រូបមន្តនេះ គឺកំណត់ Object មានក្នុងប្លង់ថត ជាចំនួនសេះ ដូចជា ផ្កាបីទង ឬប្រាំទង។
Symmetry
នេះសំដៅលើធាតុដែលមានលក្ខណៈស៊ីគ្នា ឬស្របគ្នា ដោយគួរកំណត់ប្លង់ថត មានសមាសធាតុក្នុងទិដ្ឋភាពមានលក្ខណៈស៊ីចង្វាក់គ្នា ស្របគ្នា ដូចជាដើមឈើដុះជាជួរ ឬ សួនផ្កា ឬ ចន្លោះអគារ ហើយកំណត់តាមបន្ទាត់ផ្ដេកបង្ហាញលើអេក្រង់ក្នុងកម្មវិធីកាមេរ៉ា៕
វីដេអូ៖