• 2020-08-10 08:05:32
  • ប្រវត្តិបច្ចេកវិទ្យា

១៣ ឆ្នាំ​មុន​ iPhone Original ចេញ​លក់​ដំបូង តម្លៃ​ក៏​មិន​ណយ​ដែរ

  • 2020-08-10 08:05:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​បញ្ចេញ​លក់​ទូរសព្ទ iPhone ជា​លើក​ដំបូង​ដែល​មាន​ឈ្មោះ​ថា iPhone Original ឬ​យើង​និយម​ហៅ iPhone 2G នៅ​អំឡុង​ថ្ងៃ​ទី ៣០ ខែ​មិថុនា ឆ្នាំ ២០០៧។​

កាល​នោះ iPhone ចេញ​ដំបូង​ក្នុង​ទឹក​ដី​អាមេរិក សម្រាប់​ទំហំ 4GB តម្លៃ ៤៩៩ ដុល្លារ និង 8GB តម្លៃ ៥៩៩ ដុល្លារ ខុស​គ្នា​ ១០០ ដុល្លារ​អាស្រ័យ​តាម​ទំហំ។​

ងាក​មក​មើល​តម្លៃ iPhone 11 Pro Max បច្ចុប្បន្ន​សម្រាប់​ទំហំ 64GB តម្លៃខ្តង់ ១ ០៦០ដុល្លារ និង​ 256GB តម្លៃខ្ទង់ ១ ១៥០ដុល្លារ និង 512GB ​តម្លៃខ្ទង់​ ១ ២៨០ដុល្លារ

ប៉ុន្តែ​នៅ​ឆ្នាំ ២០១៧ ទូរសព្ទ iPhone 2G ដែល​ចាត់​ទុក​ជា​វត្ថុ​កម្រ ជំនាន់​ដំបូង​បង្អស់ បាន​ប្រកាស​លក់​លើ​គេហទំព័រ eBay ក្នុង​តម្លៃ ១ ៩៩៩ ដុល្លារ ដែល​ថ្លៃ​នេះ​អាច​ទិញ iPhone 11 បាន​ជិត ២ គ្រឿង​ឯ​ណោះ។​

ប្រភព៖ Apple | ebay | aaplinvestors

មតិយោបល់