• 2020-08-05 08:58:00
  • ប្រវត្តិបច្ចេកវិទ្យា

មក​ស្គាល់​បុគ្គលិក​​ស្ថាបនិក​​ Apple ​១០​ រូប​ដំបូង​គេ

  • 2020-08-05 08:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​​​​​​​​​លោក​ Steve Jobs បាន​ក្លាយ​ជា​​​កាតាលីករ​ដ៏​សំខាន់​មួយ​ជួយ​ឲ្យ​ Apple ក្លាយ​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យាយក្ស​មួយ​នា​ពេល​បច្ចុប្បន្ន។ យ៉ាងណាក្ដី​​សមិទ្ធផល​​នេះ​មិន​មែន​បាន​មក​ដោយ​សារ​តែ​​លោក​ Steve Jobs ម្នាក់​ឡើយ​ ពោល​មាន​អ្នក​រួម​ការងារ​មួយ​ចំនួន​ទៀត។ ជាក់ស្ដែង​គឺ​បុគ្គលិក​​​ ១០ រូប​ដំបូង​ ​ខាង​ក្រោម​នេះ៖

១. លោក​ Steve Wozniak ជា​សហ​ស្ថាបនិក​ និង ជា​អ្នក​ជំនាញ​ខាង​បច្ចេកទេស

រាប់ពីស្ដាំដៃអ្នកទីមួយ

២. លោក​ Steve Jobs ជា​សហ​ស្ថាបនិក, ប្រធាន​ និង ជា​នាយក​ប្រតិបត្តិ​

៣. លោក​ Mike Markkula ជា​អ្នក​បណ្ដាក់​ទុន​សំខាន់​បំផុត​ និង ជា​នាយក​ប្រតិបត្តិ​ទី​ពីរ

៤. លោក​ Bill Fernandez ជា​បុគ្គលិក​ធ្លាប់​មាន​មុខងារ​ច្រើន​រួមមាន​ខាង​ Hardware, Software និង User Interface

​​​​៥. លោក​ Rod Holt ជា​អ្នក​រួម​ចំណែក​សំខាន់​លើ​ការ​បង្កើត​កុំព្យូទ័រ​ Apple II

៦. លោក​ Randy Wigginton ជា​អ្នក​សរសេរ​ភាសា​កូដ​ BASIC ឡើង​វិញ​សម្រាប់​កុំព្យូទ័រ​ Apple II

៧. លោក​ Michael Scotty តាម​ពិត​ជា​នាយក​ប្រតិបត្តិ​ដើម​ ប៉ុន្តែ​គាត់​សម្រេច​ជ្រើស​ខ្លួន​គាត់​ជា​បុគ្គលិក​ទី​ ៧ ដោយ​សារ​តែ​​ភ្នាក់ងារ​សម្ងាត់​ James Bond 007

៨. លោក​ Chris Espinosa ជា​បុគ្គលិក​ធ្វើ​ក្រៅ​ម៉ោង​ ដោយ​រៀន​បណ្ដើរ​ធ្វើ​ការ​បណ្ដើរ

៩. អ្នក​ស្រី​ Sherry Livingston ​ជា​ជំនួយ​ការ​​ដំបូង​របស់​ Apple និង​ ជា​ដៃ​ស្ដាំ​របស់​នាយក​ប្រតិបត្តិ​ដើម (មិនមានព៏ត៌មាន​ណាបានផ្សាយពីមុខមាត់អ្នកស្រីឡើយ)

១០. លោក​ Gary Martin ជា​អ្នក​គ្រប់​គ្រង​ខាង​ផ្នែក​គណនី

​​

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ សុខហេង

មតិយោបល់