- 2020-07-23 09:37:34
- ចំណេះដឹង
គិត ៤ ចំណុចនេះ ទើបដឹងច្បាស់គួរទិញម៉ាស៊ីនបោកខោអាវទ្វារមុខ ឬទ្វារលើ
- 2020-07-23 09:37:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គិត ៤ ចំណុចនេះ ទើបដឹងច្បាស់គួរទិញម៉ាស៊ីនបោកខោអាវទ្វារមុខ ឬទ្វារលើ
ចន្លោះមិនឃើញ
ម៉ាស៊ីនបោកខោអាវមានចែកចេញជាពីរប្រភេទខុសគ្នាគឺប្រភេទទ្វារបើកពីលើ និង ប្រភេទទ្វារបើកពីមុខ។ រវាងម៉ាស៊ីនទាំងពីរប្រភេទនេះមានចំណុចខុសគ្នាធំៗ ៤ ដែលអ្នកគួរដឹងមុខសម្រេចចិត្តទិញ។
១. ដំណើរការ
ប្រភេទទ្វារបើកពីមុខមិនមានប្រើបង្គោលនៅចំកណ្ដាលកន្ត្រកបោកឡើយ ប៉ុន្តែមានដុំជ័រវែងៗនៅផ្នែកខាងកៀននៃកន្ត្រកដែលមាននាទីជួយរំកិលខោអាវ និង ជួយកូរទឹកពេលកន្ត្រករង្វិល។ ដុំជ័រវែងៗនេះក៏ជួយសម្អាតស្នាមកខ្វក់ជាប់នឹងខោអាវបានផងដែរ។
ប្រភេទទ្វារបើកពីលើវិញមានបង្គោលនៅចំកណ្ដាលកន្ត្រក ដែលបង្គោលនេះមាននាទីច្របល់សំលៀកបំពាក់ដើម្បីសម្អាតស្នាមកខ្វក់។ ត្បិតថាមាននាទីសម្អាតមែនប៉ុន្តែបង្គោលនេះអាចធ្វើឲ្យខោអាវងាយខ្ទេច មិនដូចដុំជ័ររបស់ម៉ាស៊ីនប្រភេទទ្វារបើកពីមុខដែលសម្អាតសំលៀកបំពាក់ដោយថ្នមៗដែលមិនធ្វើឲ្យខោអាវងាយខ្ទេច។
២. ទំហំផ្ទុករបស់កន្ត្រក
សម្រាប់ប្រភេទទ្វារមុខអាចបោកខោអាវបានច្រើនជាងប្រភេទទ្វារពីលើ ព្រោះថាគ្មានបង្គោលនៅចំកណ្ដាលដែលអាចដាក់ខោអាវចូលបានច្រើន។
៣. តម្លៃ
ប្រភេទទ្វារពីមុខអាចមានតម្លៃខ្ពស់ជាងប្រភេទទ្វារពីលើ ប៉ុន្តែតម្លៃលើសនេះមានគុណសម្បត្តិព្រោះថាអាចបោកខោអាវបានច្រើនជាងដែលជួយកាត់បន្ថយការចំណាយលើទឹកភ្លើងបានមួយចំណែក។ លើសពីនេះទៀតប្រសិនបើគិតថានឹងប្រើវារយៈពេល ១០-១៥ ឆ្នាំនោះចំណាយលុយទិញរបស់ថ្លៃដែលមានសមត្ថភាពប្រសើរជាងក៏ជារឿងល្អដែរ។
៤. ទំហំទីតាំងសម្រាប់ទុកដាក់
សម្រាប់ម៉ាស៊ីនបោកខោអាវប្រភេទទ្វារមុខមួយចំនួនគឺមានទំហំតូចជាងម៉ាស៊ីនបោកខោអាវប្រភេទទ្វារពីលើ ហើយម៉ាស៊ីនបោកខោអាវប្រភេទទ្វារមុខអាចដាក់បន្តុបពីលើគ្នាបានដែលជួយសន្សំសំចៃទីតាំងទុកដាក់បានមួយចំណែកក្នុងករណីដែលអ្នកត្រូវប្រើម៉ាស៊ីនបោកច្រើន៕