• 2020-07-10 02:03:35
  • ប្រវត្តិបច្ចេកវិទ្យា

មើលសឹងមិនស្គាល់! រូបរាង Toyota Hilux ជំនាន់ទី ១ ដល់បច្ចុប្បន្នខុសគ្នា

  • 2020-07-10 02:03:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​ហ៊ុន​ Toyota បាន​បញ្ចេញ​រថយន្តប្រភេទ Pick Up របស់​ខ្លួន ម៉ូដែលប្រភេទ Hilux ដល់ស៊េរី​ឆ្នាំ ២០១៩ ដែល​​មាន ៣​ ជម្រើស​ដូច​ជា Hilux Revo Standard, Hilux Revo Premium, និង Hilux Revo Rally ដែល​ផលិត​ឡើង​សម្រាប់​អបអរ​ខួប ៥០​ ឆ្នាំ​នៃ​​ការ​វិវត្តន៍​របស់​ត្រកូល​រថយន្ត Hilux Revo នេះ។

Hilux Revo Rally ស៊េរីឆ្នាំ 2019

​រថយន្ត​ប្រភេទ​ដឹក​ជញ្ជូន​នេះ​តាំង​ពី​ជំនាន់​ទី ១ រហូត​ដល់​បច្ចុប្បន្ន​ដែល​មាន​ការ​កែប្រែ​រូប​រាង រួម​ជាមួយ​បច្ចេកវិទ្យា​ថ្មីៗ​ចុង​ក្រោយ ដែល​គ្រប់​គ្នាឃើញហើយមិនសឹងមិនស្គាល់។

ខាង​ក្រោមនេះ​ជារូបរាង Hilux ចាប់ពីជំនាន់ទី១ រហូតដល់បច្ចុប្បន្ន៖

ជំនាន់​ទី ១ (១៩៦៨-១៩៧២)

រថយន្ត Hilux បាន​បង្ហាញ​ខ្លួន​លើក​ដំបូង​នៅ​ឆ្នាំ ១៩៦៨ ដែល​ជា​រថយន្ត​ប្រភេទ​ថ្មី និង​ទទួល​បាន​កា​គាំទ្រ​យ៉ាង​ខ្លាំង​នៅទីក្រុង​ Briska និង Lighl Stout ប្រទេស​អាល់​ហ្សេរី។

ជា​ប្រភេទ​រថយន្ត​មាន​ម៉ាស៊ីន​ចំណុះ ១.៥ លីត្រ និង​មាន​កម្លាំង ៧០​សេះ ភ្ជាប់​ជា​មួយ​ការ​ប្រើ​ប្រាស់​ប្រអប់លេខ​ដៃ ៤វគ្គ​ដែល​បាន​បំពាក់​លើ​រថយន្ត ហើយ​អាច​ផ្ទុក​អ្នក​ដំណើរ​បាន ៣​នាក់ និង​អាច​ដឹក​ទំនិញ​​បាន ១តោន។

ជំនាន់​ទី ២ (១៩៧២-១៩៧៨)

ជំនាន់​ទី ២​ នេះ​ត្រូវ​បាន​ដាក់​លក់​នៅ​លើ​ទីផ្សារ​នៅ​ខែ ឧសភា ឆ្នាំ ១៩៧២។ សម្រាប់​ប្រវែង និង​សមត្ថភាព​ផ្ទុក​អតិបរមា ត្រូវ​បាន​រក្សា​ទុក​ដូច​ជំនាន់​ទី ១​ដដែល ប៉ុន្តែ​ម៉ាស៊ីន​ត្រូវ​បាន​ផ្លាស់​ប្ដូរ​ទាំង​ស្រុង​ដែល​មាន​ដល់​ទៅ ២​ប្រភេទ​ផ្សេង​គ្នា​គឺ ទំហំ ២.០ លីត្រ​មាន​កម្លាំង ១០៥ សេះ និង ១.៥លីត្រ ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល​បើកបរ​ផ្លូវ​ឆ្ងាយ។

ជំនាន់​ទី ៣ (១៩៧៨-១៩៨៣)

ជំនាន់​ទី ៣​ នេះ​ត្រូវ​បាន​ចេញ​លក់​នៅ​ខែ កញ្ញា ឆ្នាំ ១៩៧៨។ ជំនាន់​មាន​ច្រើន​ម៉ូដែល ប៉ុន្ដែ​សម្រាប់​ម៉ូដែល​មាន​ភាព​និយម​ជាង​នេះ​គឺ Super Deluxe ព្រោះ​វា​ត្រូវ​បាន​វិវត្តន៍​ផ្នែក​ខាង​ក្រោយ​ដែល​មាន​ប្រវែង ៩០​ មីលីម៉ែត្រ និង​អាច​ផ្ទុក​ទំនិញ​បាន​ច្រើន​ជាង​មុន ជា​ពិសេស​បាន​បំពាក់​ហ្រ្វាំង​ថាស (Disc) នៅ​ផ្នែក​ខាង​មុខ​រួម​ជា​មួយ​ការ​ប្រើ​ប្រាស់​បូម​ដាច់​ដោយ​ឡែក ប្រភេទ​ស្លាប​ប្រចៀវ ធ្វើ​ឲ្យ​ម៉ូដែល​នេះ​មាន​សមត្ថភាព​កាន់​តែ​ប្រសើរ​ក្នុង​ពេល​បើកបរ។

ជំនាន់​ទី ៤ (១៩៨៣-១៩៨៨)

ជំនាន់​ទី ៤​ត្រូវ​បាន​ចាប់​កំណើត​ឡើង​នៅ​ខែ វិច្ឆិកា ឆ្នាំ ១៩៩៨៣។ ជំនាន់​នេះ​មាន ២​ម៉ូដែល​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង និង​ត្រូវ​ទទួល​បាន​ផា​សុខភាព​ក្នុង​ការ​បើកបរ។ នេះ​ជា​ជំនាន់​ដែល Hilux ត្រូវ​បាន​ផ្លាស់​ប្ដូរ​រូបរាង​ទាំង​ស្រុង និង​បាន​នាំ​មក​ជា​មួយ​នូវ​បច្ចេកវិទ្យា​នៃ​ការ​ប្រើ​ប​ប្រាស់​ប៉ុង​ពីរ (4WD).

ជំនាន់​ទី ៥ ( ១៩៨៨-១៩៩៧)

ជំនាន់​ទី ៥​ ត្រូវ​បាន​លេច​រូបរាង​ជា​ផ្លូវ​ការ​នៅ​ខែ កញ្ញា ឆ្នាំ ១៩៨៨។ ជំនាន់​ត្រូវ​បាន​ផ្ដោត​សំខាន់​នៅ​លើ ៣​ចំណុច​សំខាន់ៗ​គឺ កម្លាំង​ខ្លាំង ភាព​រឹង​មាំ និង​ផា​សុខភាព។ ជា​ជំនាន់​ដែល​អ្នក​ប្រើ​ប្រាស់​បាន​គ្រប់​កាលៈទេសៈ ជា​ពិសេស​ផ្នែក​ខាង​ក្នុង​ត្រូវ​បាន​រចនា​ថ្មី និង​ឧបករណ៍​បំពាក់​សម្បូរ​បែប ដែល​ធ្វើ​ឲ្យ​ម៉ូដែល​មួយ​នេះ​កាន់​តែ​មាន​លក្ខណៈ​បែប​គ្រួសារ។

ជំនាន់​ទី ៦ (១៩៩៧-២០០៤)

បាន​បង្ហាញ​ខ្លួន​ដំបូង​នៅ​ខែ កញ្ញា ឆ្នាំ ១៩៩៧។ ជា​ការ​រួម​បញ្ចូល​គ្នា​នៃ​ការ​ប្រើ​ប្រាស់​សម្រាប់​អាជីវកម្ម និង​លក្ខណៈ​គ្រួសារ ដែល​បាន​អភិវឌ្ឍន៍​គ្រោង រថយន្ត​កាន់​តែ​ប្រសើរ​ជាង​មុន ទាំង​ទំហំ​​និង​កម្ពស់​នៃ​រថយន្ត ជា​មួយ​និង​ឧបករណ៍​ក៏​ទាន់​សម័យ ផ្នែក​ខាង​ក្នុង​មាន​ភាព​ស្ងាត់​ល្អ​ពេល​ម៉ាស៊ីន​ដំណើរ​ការ។ ក្នុង​ខែ វិច្ឆិកា ជម្រើស​ថ្មី​មួយ​ទៀត​ត្រូវ​បាន​ប្រកាស​ចេញ ដែល​បាន​វិវត្តន៍​ខ្លួន​មាន​ទំហំ ១០០ មិល្លីម៉ែត្រ និង​ប្រើ​ប្រាស់​ទ្វា​រ​បួន អាច​ផ្ទុក​អ្នក​ដំណើរ​បាន​ច្រើន​ជាង​មុន និង​ធំ​ទូលាយ។

ជំនាន់​ទី ៧ ( ២០០៤-២០១៥)

ជំនាន់​នេះ Hilux បាន​វិវត្តន៍​ខ្លួន​ទៅ​ជា​ប្រភេទ Pick Up ថ្មី​ដែល​ត្រូវ​បាន​ដាក់​លក់​នៅ​លើ​ទី​ផ្សារ​នៅ​ខែ សីហា ឆ្នាំ ២០០៤ ក្នុង​បណ្ដាល​ប្រទេស​ជាង ១៤០ ក្នុង​ពិភព​លោក។ រថយន្ត​ស៊េរី​ថ្មី​បាន​ផ្ដល់​ជូន​អតិថិជន​នូវ​ផាសុកភាព ជា​មួយ​ការ​រចនា​ផ្នែក​ខាង​ក្នុង​មាន​ភាព​ធំ​ទូលាយ។ ជំនាន់​ទី ៧​នេះ​ត្រូវ​បាន​ផលិត​ឡើង​ក្នុង​ប្រទេស​ថៃ អាហ្វ្រិក​ខាង​ត្បូង និង​អាហ្សង់ទីន សម្រាប់​ផ្ដល់​ការ​ចែក​ចាយ​យ៉ាង​រហ័ស​ក្នុង​តំបន់​ទាំង​នេះ។

ជំនាន់​ទី ៨ (២០១៥-បច្ចុប្បន្ន)

ជំនាន់​នេះ​ត្រូវ​បាន​ដាក់​លក់​ក្នុង​ខែ ឧសភា ឆ្នាំ ២០១៥។ ដើម្បី​ឆ្លើយ​តប​ទៅ​និង​បញ្ហា​ប្រឈម ជា​មួយ​ការ​រំពឹង​ទុក​របស់​អតិថិជន ដែល​បាន​ជួប​ប្រទះ ក្រុម​ហ៊ុន​បាន​ធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក ដើម្បី​ប្រមូល​ព័ត៌មាន​យក​មក​អភិវឌ្ឍន៍ ឲ្យ​កាន់​តែ​ប្រសើរ​ឡើ​ង​ដោយ​ផ្ដោត​សំខាន់​លើ​ភាព​រឹង​មាំ។ Hilux ជំនាន់​ត្រូវ​បាន​បំពាន់​ជា​មួយ​ប្រព័ន្ធ​សុវត្ថិភាព​កាន់​តែ​ប្រសើរ និង​កាត់​បន្ថយ​សំឡេង​រំខាន​ក្នុង​ពេល​បើក​បរ និង​ប្រើ​ប្រាស់​ម៉ាស៊ុត​តិច​ដដែល។

អត្ថបទ៖ ម៉េងងី

មតិយោបល់