• 2020-05-18 07:46:00
  • ចំណេះដឹង

ដាក់​ទូរសព្ទ​នៅ​ក្បែរពេល​គេង ​​ ជះ​ផល​អាក្រក់​ស្មាន​មិន​ដល់​

  • 2020-05-18 07:46:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​ផ្អែក​តាម​ការ​​ណែនាំ​ថ្មី​មួយ​ចេញ​ផ្សាយ​ដោយ​​មន្ទីរ​សុខភាព​នៃ​រដ្ឋ​ California ឲ្យ​ដឹង​ថា​ ការ​រក្សា​ទុក​ទូរសព្ទ​​នៅ​ក្បែរ​ពេល​កំពុង​គេង​ អាច​បណ្ដាល​ឲ្យ​កើត​មាន​ជំងឺ​មហារីក​ និង​មេ​ជីវិត​ថយ​ចុះ។

មន្ទីរ​សុខភាព​បាន​ណែនាំ​ថា​​​គួរ​​​ដាក់​​​នៅ​ឲ្យ​ឆ្ងាយ​ពី​ខ្លួន​គ្រប់​ពេល​ ហើយ​ពេល​គេង​គួរ​ដាក់​វា​នៅ​ចម្ងាយ​ឈោង​ដៃ​ផុត​។ ការ​ធ្វើ​ដូច​នេះ​អាច​កាត់​បន្ថយ​​ការ​សាយភាយ​នៃ​សារធាតុ​វិទ្យុសកម្ម​​ពី​សេវា​ទូរសព្ទ។

ទូរសព្ទ​​បញ្ចេញ​រលក​វិទ្យុ​​ដែល​មាន​កម្រិត​ហ្រេ្វកង់​ទាប​ ជា​​សារធាតុ​វិទ្យុសកម្ម​អេឡិចត្រូ​ម៉ាញេទិច​​មួយ​ប្រភេទ​​ដែល​កន្លង​មក​​គេ​សិក្សា​ថា​មិន​មាន​ប៉ះពាល់​ដល់​សុខភាព​ឡើយ។ ប៉ុន្តែ​មន្ទីរ​សុខភាព​នៃ​រដ្ឋ​ California និយាយ​ថា​ ពេល​នេះ​មាន​ការ​សិក្សា​គ្រប់​គ្រាន់ ដែល​បង្ហាញ​ថា​សេវា​ទូរសព្ទ ផ្ដល់​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​សុខភាព ដែល​គ្រប់​គ្នា​គួរ​ប្រុង​ប្រយ័ត្ន។

គ្មាន​ការ​ឯកភាព​ទូលំទូលាយ​​ក្នុង​សហគមន៍​វេជ្ជសាស្ត្រ​ ឬ ​វិទ្យាសាស្ត្រ អំពី​ចំណុច​ថា​សេវាទូរសព្ទ​ប៉ះពាល់​ដល់​សុខភាព​ ឬ មិន​ប៉ះពាល់​នោះ​ទេ។ យ៉ាងណាក្ដី​ នៅ​ទីក្រុង​មួយ​ចំនួន​ក្នុង​រដ្ឋ​ California ចាប់​ផ្ដើម​ចេញ​ការ​ព្រមាន​​ជា​សាធារណៈ​ មិន​ឲ្យ​កាន់​ទូរសព្ទ​ជាប់​នឹង​ខ្លួន​ រយៈពេល​យូរ​នោះ​ទេ។ ជា​ពិសេស​ការ​ទុក​ទូរសព្ទ​នៅ​ជាប់​ខ្លួន​ ពេល​កំពុង​ដោនឡូដ​​ឯកសារ​ធំ ឬ ពេល​ទស្សនា​វីដេអូ​ ដោយ​សារ​វា​ជា​ពេល​ដែល​ទូរសព្ទ​ជះ​វិទ្យុសកម្ម​​ខ្លាំង​ជាង​ធម្មតា។

​​​​​​​​​​​វេជ្ជបណ្ឌិត​ Devra Davis នៃ​ Environmental Health Trust បាន​និយាយ​ថា​ ៖ "ការ​ទុក​ទូរសព្ទ​ជាប់​ខ្លួន​មិន​មែន​ជា​គំនិត​ល្អ​នោះ​ទេ"។ ​ថ្មីៗ​នេះ​រដ្ឋាភិបាល​ប្រទេស​បារាំង​ បាន​ចេញ​ការ​ហាម​ឃាត់​មិន​ឲ្យ​ប្រើ​ទូរសព្ទ​​ចាប់​ពី​ថ្នាក់​បឋមសិក្សា​ ដល់​ ​ថ្នាក់​មធ្យម​សិក្សា ដោយ​សារ​តែ​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​ថ្មី​អំពី​​ផល​ប៉ះពាល់​នៃ​ទូរសព្ទ​ ប៉ុន្តែ​វេជ្ជបណ្ឌិត​ Devra និយាយ​ថា​យុវវ័យ​ក៏​គួរ​តែ​បារម្ភ​ពី​រឿង​នេះ​ដែរ៕​

ប្រភព៖ The Richest ប្រែ​សម្រួល៖ សុខហេង

មតិយោបល់