• 2020-05-07 08:34:33
  • ប្រវត្តិបច្ចេកវិទ្យា

ប្រទេស​ណា​​ផលិត​ផ្កាយរណប​បង្ហោះ​ទៅ​អវកាស​ដំបូង​គេ?

  • 2020-05-07 08:34:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្កាយរណប​ដំបូង​ត្រូវ​បាន​ផលិត​ដោយ​ប្រទេស​​រុស្ស៊ី​ឈ្មោះ​ថា​ Sputnik 1 ​មាន​អង្កត់​ផ្ចិត​ ៥៨​ សង់ទីម៉ែត្រ ទម្ងន់​ ៨៣,៦​ ​ គីឡូក្រាម​និង​ចំណាយ​ពេល​ប្រហែល​ ៩៨ ​នាទី​ ដើម្បី​ហោះ​ចូល​គន្លង​ផែនដី​ក្នុង​ដំណើរ​រាង​អេលីប​របស់​វា​។

Sputnik 1 ​ត្រូវ​បាន​បាញ់​បង្ហោះ​នៅ​ថ្ងៃ​ទី​ ៤ ​តុលា​ ១៩៥៧ ​ញ៉ាំង​ឲ្យ​មាន​ការ​បង្កើត​កម្មវិធី​បង្ហោះ​ផ្កាយរណប​ Soviet Sputnik Program របស់​រុស្ស៊ី​ដែល​មាន​លោក​ Sergei Korolev ​ជា​ប្រធាន​ឌីហ្ស៊ាញ​ហើយ​វា​ក៏​បាន​ក្លាយ​ជា​ដំណាក់​កាល​ចាប់ផ្ដើម​ប្រជែង​ក្នុង​ការ​ផលិត​ផ្កាយ​រណប​បង្ហោះ​ទៅ​អវកាស​វាង​អាមេរិក​និង​រុស្ស៊ី ហើយ​អង្គការ​ NASA ​របស់​អាមេរិកក៏​លេច​រូបរាង​ឡើង​ដែរ​ក្រោយ​ការ​បាញ់​ Sputnik 1 ។

ផ្កាយរណប​Sputnik 1 បាន​ជួយ​កំណត់​ដង់ស៊ីតេ​នៃ​ស្រទាប់​បរិយាកាស​ខ្ពស់​តាមរយៈ​ការ​វាស់វែង​នៃ​ការ​ផ្លាស់ប្ដូរ​គន្លង​របស់​វា​ និង​បាន​ផ្ដល់​ទិន្នន័យ​លើ​ការ​ចែកចាយ​វិទ្យុ-សញ្ញាណ​ក្នុង​ស្រទាប់​អ៊ីយ៉ុង​ ។ ក្រោយៗ​មក​ក៏​មាន​ការ​បាញ់​បង្ហោះ​ផ្កាយរណប​ Sputnik 2 ​នៅ​ថ្ងៃ​ទី​ ៣ ​វិច្ឆិកា​ ១៩៥៧ ​ដែល​ជា​ការ​ដឹក​អ្នកដំណើរ​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​លំហ​អាកាស ​ចូល​ក្នុង​គន្លង​​តារា​វិថី​៕

ប្រភព៖ NASA ប្រែសម្រួល៖ សិរីបុត្រ

មតិយោបល់