- 2020-05-05 06:44:21
- ចំណេះដឹង
យន្តហោះទោះត្រូវរន្ទះបាញ់ក៏មិនអីដែរ ដឹងមូលហេតុអ្វីទេ?
- 2020-05-05 06:44:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យន្តហោះទោះត្រូវរន្ទះបាញ់ក៏មិនអីដែរ ដឹងមូលហេតុអ្វីទេ?
ចន្លោះមិនឃើញ
អ្នកមិនដឹងប្រហែលជាយល់ថាយន្តហោះអាចផ្ទុះឆេះ ឬ ធ្លាក់នៅពេលត្រូវរន្ទះបាញ់ចំ ប៉ុន្តែធាតុពិតរន្ទះមិនមានឥទ្ធិពលអ្វីធ្វើឲ្យយន្តហោះកោតខ្លាចនោះទេ។ តាមពិតទៅតាមការប៉ាន់ស្មានជាមធ្យមរន្ទះបាញ់យន្តហោះនីមួយៗយ៉ាងតិចម្ដងក្នុងមួយឆ្នាំ ប៉ុន្តែការបាញ់នេះមិនបានធ្វើឲ្យយន្តហោះធ្លាក់ម្ដងណាឡើយ ចាប់តាំងពីឆ្នាំ ១៩៦៣ មក។
យន្តហោះរចនាឡើងដោយអាចទ្រាំទ្រនឹងកម្លាំងអគ្គិសនីរាប់សែនអំពែបាន ពោលអាចទ្រាំទ្រលើសពីកម្លាំងដែលរន្ទះបាញ់អាចបង្កើតបានទៅទៀត។ ការការពារដំបូងរបស់យន្តហោះគឺត្រូវប្រាកដថាធុងផ្ទុកប្រេងឥន្ធនៈត្រូវបានស្រោបយ៉ាងជិតបំផុត ដូចនេះពេលមានរន្ទះបាញ់ក៏មិនអាចបង្កជាការផ្ទុះបានដែរ។
បន្ថែមពីការការពារនេះស្បែកខាងក្រៅរបស់យន្តហោះដែលជាសារធាតុអាលុយមីញ៉ូមរចនាឡើងដែលអាចនាំថាមពលអគ្គិសនីឲ្យចេញឆ្ងាយពីយន្តហោះ។ នៅពេលយន្តហោះត្រូវរន្ទះបាញ់ កម្លាំងអគ្គិសនីដល់ ២០០ ០០០ អំពែនឹងបញ្ជូនចូលទៅក្នុងស្បែកយន្តហោះ។ កម្លាំងអគ្គិសនីនេះរត់ពេញតួខ្លួនខាងក្រៅរបស់យន្តហោះ បន្ទាប់មកក៏ខ្ទាតចេញទៅក្នុងលំហអាកាស ដោយសារតែឥទ្ធិពលរបស់ឧបករណ៍រាងដូចអង់តែនឈ្មោះថា Static Wicks។
មួយវិញទៀតដោយសារតែប្រព័ន្ធបច្ចេកវិទ្យារ៉ាដាកាន់តែទំនើបទៅក៏បានរួមចំណែកជួយឲ្យពីឡុតជៀសពីខ្សែហោះហើរដែលមានរន្ទះបាញ់បានផងដែរ។ មានកត្តាចម្លែកមួយគឺយន្តហោះរងការគំរាមកំហែងខ្លាំងបំផុតពីរន្ទះបាញ់នៅពេលយន្តហោះស្ថិតនៅលើផ្ទៃដី។ សកម្មភាពដូចជាចាក់បំពេញប្រេងឥន្ធនៈ, យកទំនិញចេញពីយន្តហោះ និង ប្រើប្រាស់ជណ្ដើរដែកសម្រាប់ចម្លងអ្នកដំណើរចេញអំឡុងពេលមានរន្ទះបាញ់ អាចជារឿងគ្រោះថ្នាក់បំផុត៕