- 2020-05-04 08:18:14
- ចំណេះដឹង
មិនបាច់ឆ្ងល់ថាអស់ភ្លើងច្រើន បើមានដោតឌុយឧបករណ៍ ៤នេះចោល
- 2020-05-04 08:18:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនបាច់ឆ្ងល់ថាអស់ភ្លើងច្រើន បើមានដោតឌុយឧបករណ៍ ៤នេះចោល
ចន្លោះមិនឃើញ
ផ្អែកតាមការសិក្សារបស់វិបសាយ Bright Side បង្ហាញថាឧបករណ៍អេឡិចត្រូនិកមួយចំនួននៅតែបន្តប្រើប្រាស់ថាមពលអគ្គិសនី ទោះបីជាបានចុចប៊ូតុងបិទដំណើរការវាក្ដី។ មនុស្សភាគច្រើនគិតថាបរិមាណភ្លើងដែលស៊ីគឺតិចតួចទេ ប៉ុន្តែបើសន្សំរាប់ខែ រាប់ឆ្នាំទៅច្រើនមែនទែន។
ឆ្នាំងសាកទូរសព្ទ
ទោះជាមិនដោតជាប់ទូរសព្ទ ឬដោតជាប់ទូរសព្ទក្ដី ឆ្នាំងសាកដែលដោតជាប់ឌុយភ្លើងនៅតែប្រើថាមពលអគ្គិសនី។ ត្បិតថាស៊ីមួយថ្ងៃស៊ីភ្លើងត្រឹមប្រមាណ ១,២ វ៉ាត់ ប៉ុន្តែប្រសិនបើនៅផ្ទះរបស់អ្នកមានប្រើឆ្នាំងសាកច្រើន នោះវាស៊ីភ្លើងច្រើនទៅតាមហ្នឹង។
ទូរទស្សន៍
បិទទូរទស្សន៍ដោយគ្រាន់តែចុចប៊ូតុង តែមិនបានដកឌុយចេញនោះមួយថ្ងៃស៊ីថាមពលដល់ប្រមាណ ២៤ វ៉ាត់ឯណោះ។ ដូចនេះបើដោតចោលមួយឆ្នាំស៊ីភ្លើងជិត ៩ គីឡូវ៉ាត់។
កុំព្យូទ័រលើតុ ឬ Laptop
ទោះបីជាបានបិទកុំព្យូទ័រលើតុ ឬ Laptop ហើយក្ដី ប៉ុន្តែបើមិនបានដកខ្សែចេញទេនោះមួយថ្ងៃវានឹងស៊ីភ្លើងអស់ប្រហែល ៩៦ វ៉ាត់។ ចំពោះការបើកកុំព្យូទ័រ ឬ Laptop ចោលវិញបរិមាណភ្លើងដែលស៊ីឡើងគុណ ១,៥។
ឧបករណ៍ដែលមានកំណត់ម៉ោង
ឧបករណ៍ដែលមានកំណត់ម៉ោងដូចជាម៉ាស៊ីនដុតនំជាដើម ស៊ីភ្លើងច្រើនជាងគេ ដោយមួយថ្ងៃអាចស៊ីដល់ ប្រមាណ ១០៨ វ៉ាត់ឯណោះ៕