• 2020-04-24 04:10:01
  • ប្រវត្តិបច្ចេកវិទ្យា

តិចអត់ដឹង​ OPPO ធ្លាប់​ផលិត​ស្មាតហ្វូន​ស្ដើង​ជាង​គេ​​ដំបូងបំផុត​​លើ​លោក

  • 2020-04-24 04:10:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Oppo Electronics Corp. ជា​ក្រុមហ៊ុន​អេឡិចត្រូនិក​របស់​ប្រទេស​ចិន មាន​ការិយាល័យ​កណ្ដាល​ក្នុង​ទីក្រុង​ក្វាងទុង។ ផលិតផល​សំខាន់ៗ​របស់ OPPO រួម​មាន ស្មាតហ្វូន, ម៉ាស៊ីន​ចាក់​ចម្រៀង Blu-ray និង​ឧបករណ៍​អេឡិចត្រូនិក​ជា​ច្រើន​ប្រភេទ​ទៀត។

OPPO បាន​ចុះ​បញ្ជី​ការ​ក្នុង​ឆ្នាំ ២០០១ និង​ចាប់លេច​ឈ្មោះ​ក្នុង​ប្រទេស​ចិន​នៅ​ឆ្នាំ ២០០៤ ហើយ​បាន​សាយភាយ​ទៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ធំ​​នៅ​ជុំវិញ​ពិភពលោក។

ផ្អែម​តាម​របាយការណ៍​ពី IDC នា​ត្រីមាស​ទី ១ ឆ្នាំ ២០១៧ ទូរសព្ទ OPPO ជាប់​ចំណាត់​ថ្នាក់​ទី ១៦ លើ​ពិភពលោកហើយ​នៅ​ប្រទេស​ចិន​ជាប់​លេខ ១៤។​ ក្រុមហ៊ុន​ចិន​មួយ​នេះ​ត្រូវ​បាន​គេ​ស្គាល់ មាន​គោលដៅ​ផលិត​ស្មាតហ្វូន​សម្រាប់​យុវវ័យ​និង​អ្នក​មាន​ចំណូល​ទាប។​

+ការ​បែងចែក​សាខា:

ក្រៅ​ពី​មាន​ស្នាក់ការ​ធំ​ក្នុង​ប្រទេស​ចិន Oppo មាន​សាខា​តាម​ប្រទេស​មួយ​ចំនួន​ទៀត​ដូចជា​​មីយ៉ាន់ម៉ា, ហ្វីលីពីន, ម៉ាឡេស៊ី, វៀតណាម, ថៃ, ស្រីលង្កា, ប៉ាគីស្ថាន, បង់ក្លាដេស និង​ឥណ្ឌូណេស៊ី។ ចំណែក​ឯ OPPO Digital ដាច់​ដោយ​ឡែក​ពី​គេ បង្កើត​នា​ឆ្នាំ ២០០៤ មានសាខាក្នុង​ទីក្រុង Mountain View រដ្ឋ California សហរដ្ឋអាមេរិក ផ្តោត​សំខាន់​ការ​ផលិត​ក្បាល DVD, ម៉ាស៊ីន​ចាក់ Disc Blu-ray ហើយ​ផលិតផល​ដំបូង​បង្អស់​របស់​ខ្លួន​គឺ​ម៉ូដែល OPPO OPDV971H Up-Converting Universal DVD Player។

+ផលិតផល:

  • ស្មាតហ្វូន:

OPPO ចូល​ទីផ្សារ​ស្មាតហ្វូន​នៅ​អំឡុង​ឆ្នាំ ២០០៨។ ការ​ចេញ​ម៉ូដែល N1 ក្នុង​ឆ្នាំ ២០១៣ ចាប់ផ្តើមធ្វើ​ឲ្យ​មានការ​ទទួល​ស្គាល់​ ហើយ​ជោគជ័យ​ខ្លាំង​លើ N3 ដែល​ចេញ​នៅ​ដើម​ឆ្នាំ ២០១៦ មាន​តម្លៃ ៤៤៩ ដុល្លារ។

Oppo ចេញ Find 7 ជា​ Phablet ​ប្រើ RAM 3GB មាន CPU Quad-Core ល្បឿន 2.5GHz និង​ម៉ូដែល Find Fa ខុស​គ្នា​ត្រង់​កម្រិត​អេក្រង់ 1080p ប្រកាស​នៅ​ថ្ងៃ​ទី ១៩ មិនា ឆ្នាំ ២០១៤ ហើយ​ចេញ​លក់​នៅ​ខែ​មេសា ដោយ​វា​មាន​ការ​រចនា​ស្រដៀង​ម៉ូដែល OnePlus One។​

រូបតំណាង Oppo R5

រហូត​ចូល​ឆ្នាំ ២០១៤ ខែ​វិច្ឆិកា ម៉ូដែល R5 បាន​បង្ហាញ​ខ្លួន ជាប់​កិត្តិនាម​ជា​ ស្មាតហ្វូន​មាន​កម្រាស់​ស្តើង​បំផុត​ក្នុង​លោក ត្រឹម ៤.៨៥មម ប្រើ​ថ្ម​ថាមពល​ថ្ម 2,000mAh គាំទ្រ​មុខងារ​សាក​រហ័ស​ត្រឹម ៣០ នាទី​សាក​ឡើង ៧៥ ភាគរយ ដោយ​ប្រើ​ឈីប Snapdragon 615 Octa-Core ល្បឿន ២.១GHz។ នៅ​ខែ​មិថុនា​ឆ្នាំ ២០១៦ OPPO ក្លាយ​ជា​ក្រុមហ៊ុន​លំដាប់​ទី ១ ក្នុង​ប្រទេស​ចិន ចែកចាយ​ស្មាតហ្វូន​ទៅ​កាន់​បណ្តា​ហាង​ជាង ២០ មុឺន​កន្លែង​ក្នុង​ស្រុក។

OPPO ប្រែ​ឈ្មោះ​ជា​ស្មាតហ្វូន​អ្នក​ជំនាញ Selfie ក្រោយ​ចេញ​ម៉ូដែល F1s នៅ​ឥណ្ឌា នា​ថ្ងៃ​ទី ៣ សីហា ឆ្នាំ ២០១៦ ប្រើ​កាមេរ៉ា 16MP នៅ​ខាង​មុខ និង​ខាង​ក្រោយ 13MP មាន​គាំទ្រ​មុខងារ​ស្កេន​ខ្ចៅ​ដៃ ប្រើ​ឈីប MediTek MT6750 មាន RAM 3GB និង GPU ប្រភេទ Mali-T860 MP2។​ កាល​នោះ F1s ចេញ​ដំបូង​ថ្លៃ​ជាង ៣០០ ដុល្លារ។

  • Blu-ray Players:

​​​​​ក្បាល​ចាក់​ម៉ូដែល BDP-93 បាន​លេច​មុខ​នៅ​ឆ្នាំ ២០១០ គាំទ្រ​មុខងារ 3D និង​រន្ធ​ដោត HDMI ២ គ្រាប់។ តាម​ពី​ក្រោយ​ដោយ​ម៉ូដែល BDP-95 រហូត​វិវត្ត​ដល់​ BDP-103D នា​ខែ​តុលា ឆ្នាំ ២០១៣ ហើយ​ជា​ម៉ូដែល​ដំបូង​មាន​ប្រើ​បច្ចេកវិទ្យា Darbee Visual Presense។​

  • កាស​ត្រចៀក​និង​អំព្លី:

នៅ​ឆ្នាំ ២០១៤ ក្រុមហ៊ុន OPPO បាន​ប្រកាស​នូវ​កាស​ត្រចៀក​ជំនាន់​ចុង​ក្រោយ ម៉ូដែល PM-1 និង PM-2 បន្សំ​នឹង​ឈុត​អំព្លី HA-1 ដោយ​រំលង​មួយ​ឆ្នាំ​មាន​ចេញ​ម៉ូដែល HA-2 គាំទ្រ​ការ​ប្រើ​ជាមួយ Android និង iOS តាម​រយៈ​រន្ធ micro USB និង USB Cable ពី​កុំព្យូទ័រ។

+ការ​បង្កើត​ថ្មី​នៃ​ផលិតផល​នីមួយៗ:

  • Finder (ស្មាតហ្វូន OPPO ស្តើង​បំផុត)
  • N1 (ស្មាតហ្វូន​ដំបូង​​ក្នុង​លោក​អាច​បង្វិល​កាមេរ៉ា​បាន)
  • Find 7 (អាច​ផលិត​រូបភាព​នូវ​កម្រិត 50MP)
  • VOOC (មុខងារ​សាក​ថ្ម​រហ័ស​ផលិត​ដោយ​ខ្លួន​ឯង)
រូបតំណាង Oppo F3 Plus
  • F3 Plus (ស្មាតហ្វូន​ដំបូង​មាន​កាមេរ៉ា​ភ្លោះ​មុខ)
  • R9 (លក់​ដាច់​បំផុត​ក្នុង​ប្រទេស​ចិន​នៅ​ខែ​មិថុនា ឆ្នាំ ២០១៦)
  • F5 (មាន​មុខងារ AI Beauty និង​បច្ចេកវិទ្យា​ដោះ​សោ​ប្រើ​មុខ)

+ដៃ​គូ​សហការ:

ជោគជ័យ​លើ​ការ​ដេញ​ថ្លៃ​​​ក្លាយ​ជា​ម្ចាស់​ឧបត្ថម្ភ​ឲ្យ​ក្រុម​កីឡា Cricket របស់​ឥណ្ឌា ដោយ​មាន​សិទ្ធិ​អាច​បោះ Logo លើ​ឈុត​ខោអាវ​ចាប់​ពី​ឆ្នាំ ២០១៧-២០២២

ប្រភព៖ Wikipedia ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់