• 2020-04-24 01:34:14
  • គន្លឹះ

Skype អនុញ្ញាតឲ្យលេងផ្ទៃ Background តាមចិត្ត ក្នុងពេលតេវីដេអូ

  • 2020-04-24 01:34:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយសារកម្មវិធីសម្រាប់ Video Conferencing បានក្លាយជាកម្មវិធីមួយ ដែលមានសារៈសំខាន់បំផុតដើម្បីជួួយសម្រួលក្នុងការបំពេញការងារនាពេលបច្ចុប្បន្ន ក្រុមហ៊ុន Microsoft បានធ្វើបច្ចុប្បន្នភាពកម្មវិធី Skype ដើម្បីឱ្យអ្នកប្រើប្រាស់អាចប្តូរផ្ទៃខាងក្រោយ (Background) ក្នុងពេល Video Conferencing ដោយប្រើរូបភាពផ្សេងៗ ដែលមុខងារនេះវាស្រដៀងគ្នា ទៅនឹងមុខងារក្នុងកម្មវិធី Zoom ផងដែរ។

មុខងារថ្មីនេះមាននៅក្នុង Skype ជំនាន់ 8.59.0.77 សម្រាប់ប្រព័ន្ធប្រតិបត្តិការ Windows Mac Linux ឬ លើ Web browser ផ្ទាល់។ បន្ទាប់ពីលោកអ្នកធ្វើបច្ចុប្បន្នភាពកម្មវិធី Skype រួចរាល់ លោកអ្នកអាចបន្ថែម background តាមរបៀបដូចខាងក្រោម៖

១) បើកកម្មវិធី Skype ហើយចុចតេ

២) បន្ទាប់ពីការតេត្រូវបានភ្ជាប់ ចុចប៊ូតុង More menu ដែលមានសញ្ញា ចុច៣

៣) បន្ទាប់មកចុចលើពាក្យ “Choose background effect”

៤) បញ្ចូលរូបភាពថ្មី ឬប្រើរូបភាពដែលបានបញ្ចូលរួចមកហើយ៕

ប្រភព ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

អត្ថបទ៖ សេង ឡុង

មតិយោបល់