• 2020-03-25 02:27:43
  • ចំណេះដឹង

គួរស្គាល់កម្មវិធី Zoom អាចជួបជុំគ្នាតាមប្រព័ន្ធអ៊ីនធឺណិតបានរហូតដល់ ១០០នាក់ មិនគិតលុយ

  • 2020-03-25 02:27:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​ចូលរួម​ជា​មួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​ប្រយុទ្ធប្រឆាំង និង​ទប់ស្កាត់​នៃ​ការ​រីករាល​ដាល​នៃជំងឺ COVID-១៩ ក្នុង​ប្រទេសកម្ពុជា ក្រោម​រូបភាព ការ​សិក្សា​រួមគ្នា ការ​ធ្វើ​បទបង្ហាញ ការ​បំពេញ​ការងារ​ផ្សេងៗ និង​ការ​ប្រជុំ​រួម​គ្នា​នានា​ពី​ចម្ងាយ​តាម​ប្រព័ន្ធ​ឌីជីថល មជ្ឈមណ្ឌល​កម្ពុជា ៤.០ បាន​ផ្សព្វផ្សាយ​កម្មវិធី Zoom Cloud Meeting ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ការងារ ការសិក្សា និង​ការប្រជុំនានា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។

ដោយ​មើល​ឃើញ​ថា​តម្រូវ​ការ​នៃការសិក្សា និងកិច្ចប្រជុំផ្សេងៗតាមរយៈបច្ចេកវិទ្យាឌីជីថល និងអ៊ីន​ធឺណិត​ មានការកើនឡើងគួរឲ្យកត់សម្គាល់ ក្នុងកំឡុងពេលនេះ មជ្ឈមណ្ឌលកម្ពុជា ៤.០ បានចូលរួមណែនាំនូវកម្មវិធីមួយដែលជួយសម្រួលដល់ការសិក្សារួមគ្នា (Distance Learning) ក៏ដូចជាការរៀបចំការប្រជុំពីចម្ងាយ (E-Meeting) ដោយប្រើប្រាស់កម្មវិធី Zoom។

Zoom ជាកម្មវិធីបង្កើតឡើងសម្រាប់បំពេញរាល់តម្រូវការកិច្ចប្រជុំតាមវីដេអូរួមគ្នាមួយ (Video Conferencing) ឬសម្រាប់ការបង្រៀនពីចម្ងាយ (Distance Learning) តាមរយៈប្រព័ន្ធ​អ៊ីនធឺណិត។ កម្មវិធី Zoom នេះ ផ្ដល់លទ្ធភាពឲ្យមានការចូលរួមរហូតដល់ ១០០នាក់សម្រាប់វីដេអូ Conference រយៈពេល ៤០នាទី ក្នុងមួយលើកៗ ដោយមិនគិតថ្លៃ។ អ្នកប្រើប្រាស់អាចទាញយក និងតំឡើងកម្មវិធី Zoom នៅលើកំព្យូទ័រ Smartphone (iOS និង Android) និង Tablet ផងដែរ។

សូមចុចតំណភ្ជាប់នេះដើម្បីទាញយកកម្មវិធីសម្រាប់កំព្យូទ័រ៖ https://zoom.us/download ឬស្កេន QR កូដខាងក្រោមដើម្បីទាញយកកម្មវិធីសម្រាប់ iOS និង Android ៕

អត្ថបទ៖ សុខហេង

មតិយោបល់