• 2020-03-23 02:39:06
  • ចំណេះដឹង

អ្នក​ធ្វើការ​ពី​ផ្ទះ បើ​អត់​ជៀស​ទម្លាប់ ៤ នេះ ​​ដឹង​តែ​វក់វី​ធ្វើ​អី​មិន​ចេញ​ទេ

  • 2020-03-23 02:39:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​បណ្តា​ស្ថាប័ន​រដ្ឋ-ឯកជន​នានា ​បច្ចុប្បន្ន​បាន​បង្គាប់​ឲ្យ​បុគ្គលិក​​របស់​ខ្លួន​ធ្វើការ​ពី​ផ្ទះ ដើម្បី​បញ្ចៀស​ការ​ជួបជុំ​មនុស្ស​ច្រើន​និង​ជា​គោលដៅ​ទប់ស្កាត់​ការ​រាតត្បាត​ការ​ឆ្លង​វីរុស​កូវីដ១៩។

ប៉ុន្តែ​ការ​ធ្វើ​ការ​ពី​ផ្ទះ​មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ទេ ត្បិត​នៅ​ផ្ទះ​របស់​យើង​រៀង​ខ្លួន​មែន ប៉ុន្តែ​មាន​ចំណុច​ជា​ច្រើន​ដែល​នឹង​ទាញ​ឲ្យ​ការងារ​របស់​យើង​មាន​ភាព​យឺតយ៉ាវ​ជាង​មុន ប្រសិន​យើង​ពុំ​មាន​ការ​កំណត់​ពេលវេលា​ជាក់លាក់ និង​ការ​ជៀស​នូវ​ទម្លាប់​អាក្រក់​មួយ​ចំនួន។

យោង​តាម​អ្នក​ជំនាញ​លោក Steven J.Vaughan-Nichols ដែល​មាន​បទពិសោធន៍​ធ្វើការ​ពី​ផ្ទះ​ប្រមាណ ៣០ ឆ្នាំ​មក​ហើយ បាន​ចែករំលែក​បទពិសោធន៍​ដែល​អ្នក​គួរ​ជៀសវាង​ដូច​ខាង​ក្រោម៖

កុំ​ចេះ​តែ​ធ្វើ​តាម​ចង់ ត្រូវ​មាន​កាលវិភាគ​ច្បាស់លាស់

អ្នក​រាល់​គ្នា​ត្រូវ​បង្កើត​កាលវិភាគ​ការងារ​ប្រចាំ​ថ្ងៃ​មួយ​ឲ្យ​បាន​ច្បាស់លាស់ ហើយ​ត្រូវ​គោរព​លើ​កាលវិភាគ​នោះ​ឲ្យ​បាន​ដិតដល់​បំផុត ត្បិត​មើល​ទៅ​ដូច​ជា​រឿង​តូច តែ​អ្នក​មិន​គួរ​រំលង​វា​នោះ​ទេ។

កុំ​ធ្វើ​សកម្មភាព​កម្សាន្ត​នានា

ទោះ​នៅ​​ផ្ទះ​របស់​អ្នក​ផ្ទាល់​ក៏​ដោយ អ្នក​កុំ​ទម្លាប់​អនុញ្ញាត​ខ្លួន​ឲ្យ​ចង់​ឈរ​ អង្គុយ ​បរិភោគ​អាហារ ឬ​ធ្វើ​សកម្មភាព​កម្សាន្ត​នានា​តាម​ចិត្ត​ឲ្យ​សោះ ជា​រួម​គឺ​ត្រូវ​ផ្តោត​លើ​ការងារ​ជា​ចម្បង ដោយ​គ្មាន​ការ​រំខាន​អ្វី​ទាំង​អស់។

មិន​ត្រូវ​បើក Notification បើ​ពុំ​ចាំ​​បាច់

អ្នក​ត្រូវ​ធ្វើ​ការ Turn Off រាល់ Notification លើ​បណ្តាញ​សង្គម​ទាំង​អស់ ​ដើម្បី​ជៀសវាង​ការ​អាក់ខាន​អារម្មណ៍​ដែល​កំពុង​ផ្តោត​ទៅ​លើ​ការងារ សោត​យ៉ាង​ដូច​ជា​ Facebook, Instagram ឬ​កម្មវិធី Online នានា។ លើកលែង​តែ Notification ក្នុង Group នៃ​ក្រុម​ការងារ ឬ​មេ​របស់​អ្នក​មួយ​តែ​ប៉ុណ្ណោះ ​ដែល​រាប់​ជា​ករណី​ចាំ​បាច់។

កុំ​អូសទាញ​ខ្លួន​លើ​ការ​តាមដាន​ព័ត៌មាន​ខ្លាំង​ពេក

ជា​ការ​ពិត​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ការ​រាតត្បាត​ជា​សកល​នៃ​កូវីដ១៩ អ្នក​ប្រាកដ​ជា​ត្រូវការ​ទទួល​ដឹងលឺ​ព័ត៌មាន​សំខាន់ៗ​អំពីវា ប៉ុន្តែ​អ្នក​ជំនាញ​បាន​ណែនាំ​ថា​មិន​ឲ្យ​លើស​ពី ១០ ដង​ក្នុង​មួយ​ថ្ងៃ​ទេ ឬ​ពុំ​ចាំបាច់ គឺ​រង់ចាំ​តែ​អាប់ដែត​តាម​រយៈ​ដំណឹង​ផ្លូវការ​របស់​គេហទំព័រ​ឬ​ទំព័រ​ក្រសួង​មន្ទីរ​សុខាភិបាល​មួយ​បាន​ហើយ បន្ទាប់​ពី​អ្នក​បញ្ចប់​ការងារ​ប្រចាំ​ថ្ងៃ​រួចរាល់៕

អានអត្ថបទ:

ប្រភព៖ Zing ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់