- 2020-03-20 02:12:27
- ចំណេះដឹង
នេះជាហេតុផលដែលគេមិនសូវឃើញទូរសព្ទបង្កប់កាមេរ៉ា Selfie ក្នុងខ្លួន នៅឆ្នាំ ២០២០
- 2020-03-20 02:12:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះជាហេតុផលដែលគេមិនសូវឃើញទូរសព្ទបង្កប់កាមេរ៉ា Selfie ក្នុងខ្លួន នៅឆ្នាំ ២០២០
ចន្លោះមិនឃើញ
ឆ្នាំ ២០១៩ គេឃើញថាការបង្កប់កាមេរ៉ា Selfie ក្នុងតួខ្លួនហាក់ជាទំនោរពេញនិយមមួយក្នុងការផលិតស្មាតហ្វូនមានអេក្រង់លាតសន្ធឹងមិនមានក្បាលឆក ក្នុងនោះមាន OPPO, OnePlus, Redmi និង vivo ជាដើមដែលប្រើស្ទីលបែបនេះ។ ប៉ុន្តែនៅឆ្នាំ ២០២០ ស្ទីលបង្កប់កាមេរ៉ានេះហាក់កម្រឃើញដូចមុន ដោយគេពេញនិយមការចោះរន្ធអេក្រង់វិញម្ដង។
នាពេលនេះលោក Lu Weibing ដែលជាអ្នកចាត់ការទូទៅនៅ Redmi បានពន្យល់ពីហេតុផលដែលស្ទីលបង្កប់កាមេរ៉ាក្នុងតួខ្លួន លែងទទួលបានការពេញនិយម ដោយទំនងជាមកពីបញ្ហាបច្ចេកទេស។ លោកនិយាយថា ៖ "ចំនួនគ្រឿងបន្លាស់នៃទូរសព្ទ 5G បានកើនឡើងគួរឲ្យកត់សម្គាល់។ ដូច Redmi K30 Pro ជាឧទាហរណ៍ស្រាប់ ដែលមានគ្រឿងបន្លាស់ដល់ទៅ ៣៨៨៥ បំណែក ដែលកើនឡើង ២៦៨% ធៀបនឹង K20 Pro ជំនាន់មុន។”
ចំណែកការឌីហ្សាញបង្កប់កាមេរ៉ា Selfie ក្នុងតួម៉ាស៊ីន ធ្វើឲ្យការឌីហ្សាញ Motherboard ជាបញ្ហាឈឺក្បាលមួយ ដោយគេត្រូវបំបែក Motherboard ជាពីរ។ ការធ្វើបែបនេះធ្វើឲ្យការកាត់បន្ថយកម្ដៅជាបញ្ហាធំមួយ។ ប៉ុន្តែប្រសិនបើប្រើការឌីហ្សាញមាន Motherboard តែមួយ ការកាត់បន្ថយកម្ដៅគឺជារឿងងាយ។ ជាចុងក្រោយអ្នកចាត់ការរូបនេះនិយាយថាថាមពលថ្មក៏ជាបញ្ហាមួយដែរសម្រាប់ស្មាតហ្វូន 5G ដែលប្រើស្ទីលបង្កប់កាមេរ៉ានេះ។
មានបញ្ហាមួយទៀតដែលលោក Weibing មិនបានលើកឡើង គឺភាពធន់នៃស្មាតហ្វូន ដោយសារស្ទីលបង្កប់កាមេរ៉ាជាទូទៅគឺពិបាកក្នុងការការពារវាពីទឹក និងធូលីដីជាដើម។ ហេតុនេះមិនមានអ្វីភ្ញាក់ផ្អើលខ្លាំងទេ ដែលក្រុមហ៊ុនទូរសព្ទជាច្រើនស្រវាចាប់យកស្ទីលក្បាលឆកដំណក់ទឹក និងការចោះរន្ធលើអេក្រង់៕