• 2020-03-18 07:43:27
  • ចំណេះដឹង

ណែនាំ​ឲ្យ​ស្គាល់ App ប្រជុំ​គ្នា​តាម Online ចំនួន ៣ ល្អ​បំផុត​ក្នុង​ស្ថានភាព​ផ្ទុះកូវីដ១៩

  • 2020-03-18 07:43:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទន្ទឹម​នឹង​ការ​រាតត្បាត​កាន់​តែ​ខ្លាំង​ឡើង​នៃ​វីរុសកូវីដ១៩​ដែល​ជា​បញ្ហា​ពិភពលោក​កំពុង​ព្រួយ​បារម្ភ ក្រឡេក​ទៅ​មើល​ស្ថាប័ន​សិក្សា​និង​ការងារ​ជា​ច្រើន​កន្លែង បាន​សម្រេច​តម្រូវ​ឲ្យ​បុគ្គលិក​ឬ​និស្សិត ធ្វើការ​សិក្សា​នៅ​ឯ​ផ្ទះ ពោល​មិន​ចាំ​បាច់​ចេញ​មក​ខាង​ក្រៅ​នោះ​ទេ។

បែប​នេះ​ការ​ប្រើប្រាស់​កម្មវិធី (App) ដើម្បី​ជួបជុំ​គ្នា​លើ​ប្រព័ន្ធ Online គឺ​ជា​តម្រូវ​ការ​ចាំ​បាច់​មួយ ហើយ​អ្នករាល់គ្នា​ក៏​ប្រាកដ​ជា​ចង់​ទទួល​បាន​នូវ App ដែល​មាន​លក្ខណៈ​ងាយស្រួល​និង​ដំណើរការ​រលូន​មួយ​ផង​ដែរ។

ខាង​ក្រោម​បង្ហាញ​ពី App ចំនួន ៣ ពេញ​និយម​បំផុត​ក្នុង​ការ​ជួបជុំ​តាម Online នៅ​ពេល​បច្ចុប្បន្ន​នេះ៖

ZOOM Cloud Meetings

ផ្តល់​ជូន​នូវ​គុណភាព​រូបភាព​ច្បាស់​ល្អ និង​រួម​បញ្ចូល​ទាំង​ប្រព័ន្ធ​ផ្ញើ​សារ​ឆាប់​រហ័ស។ Zoom App អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​អាច​ចូលរួម​ក្នុង​ការ​ប្រជុំ​ ដល់​ទៅ ១០០ នាក់​ក្នុង​ពេល​តែ​មួយ។

ចុច​ទាញ​យក​ត្រង់​នេះ​សម្រាប់ Android | iOS

Hangout meet

ជា​ App ងាយ​ស្រួល​មួយ​ផ្សេង​ទៀត ដែល​អនុញ្ញាត​ឲ្យ​មនុស្ស​អាច​ចូលរួម​ដល់ ២៥០ នាក់ និង​កាន់​តែ​ពិសេស​នោះ​អាច​ផ្សាយ​ផ្ទាល់ (Live Stream) ទៅ​កាន់​មនុស្ស ១០០ ០០០ នាក់​ឲ្យ​មើល​ឃើញ​ថែម​ទៀត​ផង។ ជា​សេវាកម្ម​មួយ​របស់ Google បែប​នេះ​រាល់​វីដេអូ​វា​អាច​ចែករំលែក​និង​រក្សា​ទុក​បាន​ជាមួយ Google Drive។

ចុច​ទាញ​យក​ត្រង់​នេះ​សម្រាប់ Android | iOS

Slack

មាន​ទាំង​មុខងារ Chat និង Video Chat ហើយ​អ្វី​ដែល​ពិសេស​នោះ​គឺ​ផ្តល់​ជូន​ភាព​ឯកជន​កាន់​តែ​ខ្លាំង ដោយ​មាន​មុខងារ​ Chat ជា​លក្ខណៈ​ Private 1-1 ​ហើយ​អ្នក​អាច​ធ្វើ​ការ​ចាក់​សោ លើ​ Chat នោះ​បាន និង​មិន​អនុញ្ញាត​ឲ្យ​អ្នក​ផ្សេង​អាច​មក​ចូលរួម​ដោយ​សេរី​បាន​ឡើយ៕

ចុច​ទាញ​យក​ត្រង់​នេះ​សម្រាប់ Android | iOS

អានអត្ថបទ:

ប្រភព៖ techxcite ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់