- 2020-03-17 07:26:07
- ចំណេះដឹង
អត់ហត់ដើរជ្រេតម្លៃ នៅថៃអាចឆែកមើលទីតាំង ស្តុក និងតម្លៃម៉ាសតាម Online យ៉ាងស្រួល
- 2020-03-17 07:26:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អត់ហត់ដើរជ្រេតម្លៃ នៅថៃអាចឆែកមើលទីតាំង ស្តុក និងតម្លៃម៉ាសតាម Online យ៉ាងស្រួល
ចន្លោះមិនឃើញ
ទន្ទឹមនឹងការរាតត្បាតនៃវីរុស COVID-19 ដែលជាបញ្ហាពិភពលោកកំពុងព្រួយបារម្ភ ក្រឡេកទៅមើលប្រទេសថៃឯណោះវិញក៏មាន Developer មួយក្រុមបានផលិតចេញនូវគេហទំព័រឲ្យឈ្មោះ "Mask Map Thailand" ដែលវាផ្តល់ភាពងាយស្រួលនិងជាក់លាក់សម្រាប់ធ្វើការត្រួតពិនិត្យតម្លៃ ស្តុក និងឆែកមើលទីតាំងច្បាស់លាស់ ឬជិតផ្ទះលោកអ្នកបំផុតសម្រាប់ទីតាំងមានលក់ម៉ាសនីមួយៗ។
គេហទំព័រនោះមានអាសដ្ឋាន https://maskmapthai.web.app/ ដែលទើបតែបើកឲ្យប្រើប្រាស់ផ្លូវការប៉ុន្មានថ្ងៃមុន ដោយយើងអាចប្រើប្រាស់ជាលក្ខណៈ Buyer និង Seller។ សម្រាប់ Buyer គឺជាអ្នកស្វែងរកព័ត៌មានទាក់ទងនឹងតម្លៃ ទីតាំងឬស្តុកនៃទីតាំងលក់ម៉ាសនីមួយៗ រីឯ Seller ប្រើប្រាស់ក្នុងការអាប់ដែតព័ត៌មានពីទីតាំងលក់របស់ខ្លួន។
វាក៏ជាអត្ថប្រយោជន៍ល្អមួយសម្រាប់បងប្អូនខ្មែរយើង ដែលកំពុងរស់នៅក្នុងប្រទេសថៃ អាចអនុវត្តការប្រើប្រាស់គេហទំព័រនេះបាន ដោយទាមទារតែឲ្យអ្នកបើក Location Service និងចូលទៅកាន់អាសយដ្ឋានគេហទំព័រដូចបញ្ជាក់ខាងលើជាការស្រេច។
រំឭកថានៅឯប្រទេសថៃ បើគិតត្រឹមរសៀលថ្ងៃទី ១៧ មិនា ឆ្នាំ ២០២០ នេះ មានករណីអ្នកឆ្លងវីរុស COVID-19 សរុប ១៤៧ ករណីហើយ ដោយបានព្យាបាលសះស្បើយចំនួន ៣៥ ករណី និងស្លាប់ ១ ករណី៕
អានអត្ថបទ: