- 2020-03-05 07:50:24
- ចំណេះដឹង
បុគ្គលិកចាស់ៗជាងគេរបស់ Facebook ពេលនេះសល់តែ ២នាក់ប៉ុណ្ណោះ
- 2020-03-05 07:50:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុគ្គលិកចាស់ៗជាងគេរបស់ Facebook ពេលនេះសល់តែ ២នាក់ប៉ុណ្ណោះ
ចន្លោះមិនឃើញ
ក្នុងចំណោមបុគ្គលិកដំបូងគេទាំង ២០ នាក់របស់បណ្ដាញសង្គម Facebook មកទល់ពេលនេះនៅសល់តែ ២ រូបប៉ុណ្ណោះនៅបន្តការងារនៅក្រុមហ៊ុន ហើយគ្រប់គ្នាប្រហែលជាអាចទាយដឹងអំពីម្នាក់ក្នុងចំណោម ២ នាក់ដែលនៅសេសសល់។
បុគ្គលិកចំនួន ១៨ នាក់ផ្សេងទៀត ភាគច្រើនគឺបានចាកចេញអំឡុងឆ្នាំដំបូងរបស់ Facebook ដោយបានទៅធ្វើការឲ្យក្រុមហ៊ុនបច្ចេកវិទ្យាដទៃទៀត ឬបង្កើតក្រុមហ៊ុនខ្លួនឯង។ អ្នកដែលនៅបន្តធ្វើការនៅ Facebook មកទល់ពេលនេះ មានដូចជា ៖
១. Naomi Gleit
ចូលធ្វើការនៅ Facebook ៖ នៅខែមេសា ឆ្នាំ ២០០៥ មកទល់បច្ចុប្បន្ន
មុខតំណែងដំបូងនៅ Facebook ៖ ទំនាក់ទំនងទីផ្សារ
មុខតំណែងបច្ចុប្បន្ន ៖ ពេលនេះ Gliet គឺជាអនុប្រធានផ្នែកការងារសង្គមប្រចាំនៅ Facebook ហើយវាមេទ័ពកំពូលម្នាក់របស់ Mark Zuckerberg ផងដែរ។ Gliet ជាអ្នកដឹកនាំរាល់កិច្ចការទាំងអស់ទាក់ទងនឹងការពិនិត្យសុវត្ថិភាព ការរៃអង្គាស និងកិច្ចការស្រដៀងនេះជាច្រើនទៀត។
២. Mark Zuckerberg
ធ្វើការនៅ Facebook ៖ ចាប់ពីខែកុម្ភៈ ឆ្នាំ ២០០៤ ដល់បច្ចុប្បន្ន
មុខតំណែងដំបូង ៖ ជានាយកប្រតិបត្តិ និងជាសហស្ថាបនិកផងដែរ
មុខតំណែងបច្ចុប្បន្ន ៖ នៅតែជានាយកប្រតិបត្តិក្រុមហ៊ុនដទៃ ហើយមានទ្រព្យសម្បត្តិច្រើនជាងមុន។ ផ្អែកតាមទស្សនាវដ្ដី Forbes បានបញ្ជាក់ថាគិតត្រឹមបច្ចុប្បន្ន Mark មានទ្រព្យសម្បត្តិសរុប ៧០,៩ ពាន់លានដុល្លារ៕