• 2020-03-04 07:37:56
  • ប្រវត្តិបច្ចេកវិទ្យា

នេះហើយ! ទូរសព្ទ​ដំបូង​គេ​របស់​ Samsung ដែល​ត្រូវបានផលិតឡើង

  • 2020-03-04 07:37:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​​ទូរសព្ទ​យក្ស​របស់​កូរ៉េ​ខាង​ត្បូង​ Samsung នៅ​តែ​បន្ត​អភិវឌ្ឍន៍​ និង​ច្នៃ​ប្រឌិត​ការ​ផលិត​ Smartphone របស់​ខ្លួន​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ។ ​ប៉ុន្តែ​ការ​បង្កើត​​ទូរសព្ទ​ដំបូង​គេ​របស់​ Samsung ​ដាក់​លក់​នៅ​លើ​ទីផ្សារ​មិន​​សូវ​ទទួល​បាន​លទ្ធ​ផល​សម​ប្រកប​ណាស់​ណា​ទេ។

 

Muzeum Samsung - autotelefon Samsung SC-1000 (1985)

Samsung SC-1000

ទម្រាំ​​ Smartphone របស់​​ Samsung អាច​ទទួល​បាន​ភាព​ជោគជ័យ​ដល់​ចំណុច​កំពូល​បែប​នេះ​ គឺ​​ទូរសព្ទ​ដំបូង​គេ​​ក៏​ធ្លាប់​មាន​រឿង​មិន​ល្អ​មួយ​ចំនួន​​ចំពោះ​ខ្លួន​ដែរ។ ​​អំឡុង​​ឆ្នាំ​ ១៩៨៥ ទូរសព្ទ​មុន​គេ​បំផុត​​របស់​ក្រុមហ៊ុន​យក្ស​​មួយ​នេះ​ បាន​លេច​វត្ត​មាន​ជា​រូបរាង​ឡើង​ ហើយ​គេ​ប្រើ​វា​សម្រាប់​បំពាក់​លើ​រថយន្ត​តែ​ប៉ុណ្ណោះ។ ​ទូរសព្ទ​នេះ​ គឺ​ស៊េរី​ SC-1000 ​ដែល​ត្រូវ​បាន​គេ​រចនា​ម៉ូដ​ និង​ផលិត​នៅ​កូរ៉េ​ខាង​ត្បូង​ផ្ទាល់ ។ ដល់​មក​ឆ្នាំ​ ១៩៨៨ ​​ Samsung SC-1000 ​ចាប់​ផ្ដើមបញ្ចេញ​លក់​នៅ​លើ​ទីផ្សារ​ ស្រប​ពេល​នោះ​ដែរ​ Nokia ក៏​​បាន​បង្ហាញ​ទូរសព្ទ​ចំនួន​បី​​ម៉ូដែល​ ​​ហើយ​ក៏​ជា​រដូវ​កាល​កីឡា​អូឡាំពិក​រដូវ​ក្ដៅ។

 

Muzeum Samsung - první mobilní telefon znaèky SH-100 (1988)

Samsung SH-100

   ​ចំណែក​ម៉ូដែល​ SH-100 ​ដែល​បាន​បោះ​លក់​នៅ​កាន់​អ្នក​ប្រើប្រាស់​ជុំវិញ​ពិភពលោក​ ក៏​លក់​បាន​​ចំនួន​តិច​តួច​ត្រឹម​តែ​ពី​​ ១០០០ ទៅ​ ២០០០ ​គ្រឿង​ប៉ុណ្ណោះ។ ដោយ​សារ​កត្តា​ទាំង​នេះ​ហើយ​ ទើប Samsung ​ខំប្រឹង​បន្ត​កែច្នៃ​ទូរសព្ទ​របស់​ខ្លួន​ពី​ស៊េរី​មួយ​ទៅ​ស៊េរី​មួយ​ ឲ្យ​ឈាន​ឡើង​ បើ​ទោះ​ជា​តម្រូវ​ការ​មាន​កម្រិត​ទាប​កាល​នោះ៕

 ចុចអាន៖

​ប្រភព៖ phonearena ​ប្រែ​សម្រួល​៖ សែម សុធារិទ្ធ

មតិយោបល់