- 2020-02-12 08:40:52
- ចំណេះដឹង
ដឹងច្បាស់ ឡានធ្លាប់ប្រើហ្គាសប្ដូរមកប្រើសាំងវិញមានបញ្ហាឬអត់?
- 2020-02-12 08:40:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងច្បាស់ ឡានធ្លាប់ប្រើហ្គាសប្ដូរមកប្រើសាំងវិញមានបញ្ហាឬអត់?
ចន្លោះមិនឃើញ
ឡានប្រើប្រព័ន្ធហ្គាស កំពុងមានភាពពេញនិយមសម្រាប់អ្នកប្រើប្រាស់ឡានចង់ចំណាយថវិកាតិចក្នុងការបើកបរប្រចាំថ្ងៃច្រើន។
ទន្ទឹមនិងនោះក៏ត្រូវមានការប្រុងប្រយ័ត្នបន្តិចក្នុងការថែទាំ ទាមទារការយកចិត្តទុកដាក់បំផុតដោយត្រូវឧស្សាហ៍យកឡានទៅត្រួតពិនិត្យប្រព័ន្ធបច្ចេកទេស ដែលអាចកើតមានការធ្លុះធ្លាយទុយោហ្គាសដោយការដំឡើងមិនបានត្រឹមត្រូវ អាចបង្កឲ្យមានការឆាបឆេះក្នុងពេលកំពុងធ្វើដំណើរជាដើម។
ចុះបើទិញចំឡានធ្លាប់ប្រើប្រព័ន្ធហ្គេស តើមានបញ្ហាដែរឬទេនៅពេលយកមកប្រើបន្ត?
ឆ្លើយតប់និងចម្ងល់នេះ លោក ប៉ែន ស៊ីនេត ជាគ្រូជំនាញបច្ចេកទេសរថយន្តនៅសាលាបច្ចេកទេស JVC បានប្រាប់ Sabay ថាឡានដែលធ្លាប់ប្រើហ្គាសបើទិញចំមិនជាបញ្ហាទេ។ ជាធម្មតានៅពេលដែលយកឡានទៅប្ដូរប្រើប្រព័ន្ធហ្គាសជាងដែលមានជំនាញធ្វើការប្ដូរមានសុវត្ថិភាព និងត្រឹមត្រូវតាមបច្ចេកទេស។ មួយវិញទៀតឡានដែលប្រើប្រព័ន្ធហ្គាសនោះក៏ត្រូវប្ដូរមកប្រើប្រព័ន្ធសាំងម្ដងម្កាលដែរ ដូចនេះប្រព័ន្ធប្រើសាំងរបស់ឡាននៅតែដំណើរការធម្មតាដដែល។
លើសពីនេះអ្នកទិញក៏ត្រូវចេះឆែកមើលគ្រឿងម៉ាស៊ីនបើនៅល្អស្អាត ផ្នែកខាងក្រៅអាចទទួលយកបាន។ លោកគ្រូបានបញ្ជាក់ថា ឡានប្រើហ្គាសនៅពេលប្ដូរមកប្រើសាំងធម្មតាវិញ គេបានប្ដូរ ប៊ូស៊ី ប្រព័ន្ធសាំង ដូចនេះវាអាចដំណើរការបានធម្មតាវិញ តែបើមិនទាន់ច្បាស់ អាចយកទៅប្ដូរថ្មីមុនពេលប្រើប្រាស់។
សរុបមកត្រូវចំណុចនេះ លោកគ្រូថា មិនមែនឡានធ្លាប់ប្រើហ្គាសសុទ្ធតែគ្មានបញ្ហាទេ ដូចជាម៉ាស៊ីនរាងស្ទក់បន្តិចនៅពេលប្ដូរមកប្រើប្រព័ន្ធសាំង៕
ចុចអាន៖