- 2020-02-11 08:48:20
- ប្រវត្តិបច្ចេកវិទ្យា
ជិត ១០ ឆ្នាំ ត្រកូល Galaxy S របស់ Samsung វិវឌ្ឍន៍ខ្លួនយ៉ាងណាខ្លះ?
- 2020-02-11 08:48:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជិត ១០ ឆ្នាំ ត្រកូល Galaxy S របស់ Samsung វិវឌ្ឍន៍ខ្លួនយ៉ាងណាខ្លះ?
ចន្លោះមិនឃើញ
ចាប់តាំងពីថ្ងៃទី ៤ មិថុនា ឆ្នាំ ២០១០ SAMSUNG បានដាក់បង្ហាញនូវត្រកូល Galaxy S ជំនាន់ទី ១ មុនមួយឆ្នាំការប្រលូកចេញត្រកូល Galaxy Note។ ជិត ១០ ឆ្នាំមកនេះ ក្រុមហ៊ុនយក្សកូរ៉េខាងត្បូង បានវិវត្តទូរសព្ទត្រកូល Galaxy S ដើម្បីប្រកួតប្រជែងលើទីផ្សារស្មាតហ្វូន។
ការវិវត្តនៃជំនាន់តាំងពី Galaxy S (២០១០) ដល់ Galaxy S10 (២០១៩)៖
+Galaxy S:
ដំណើរការលើ Android 2.1 ផ្តើមប្រើអេក្រង់ Super AMOLED កម្រិត ៨០០ x ៤៨០ ភីកសែល។ បំពាក់ RAM ទំហំ 500MB មាន CPU ប្រភេទ Single-Core ល្បឿន 1GHz ខណៈបច្ចេកវិទ្យាកាមេរ៉ាក្រោយ 5MP និងខាងមុខ ០,3 MP។
+Galaxy S2:
កន្លងទៅមួយឆ្នាំ ជំនាន់ទីពីរនៃ Galaxy S បានលេចមុខឡើង ក្រោមការវិវត្ត CPU ឡើងដល់ Dual-Core ល្បឿន 1.2GHz និង RAM ទំហំ 750MB។ ដោយបន្ថែមទំហំកាមេរ៉ាធំជាងមុន ខាងមុខ 2MP និងខាងក្រោយ 8MP។
+Galaxy S3:
ប្តូរតួខ្លួនរាងមូលតូចច្រឡឹង ម៉ូឌែល S3 បានបង្ហាញខ្លួននាខែឧសភា ឆ្នាំ ២០១២ ក៏ជាសេរ៊ីដំបូងមានប្រើអេក្រង់ HD កម្រិត ១ ២៨០ x ៧២០ ភីកសែល។ គាំទ្រប្រព័ន្ធ Android 4.0 Ice Cream Sandwich និងមានអង្គគណនា Quad-Core ល្បឿន 1.4GHz បន្សំ RAM ឡើងដល់ 1GB និងកាមេរ៉ាក្រោយ 8MP ដដែល។
+Galaxy S4:
ក្នុងឆ្នាំ ២០១៣ អំឡុងពេល Apple ដាក់បង្ហាញ iPhone 5s ក្រុមហ៊ុន SAMSUNG ក៏ឆ្លៀតរចនាស្មាតហ្វូនអេក្រង់ ៥ អ៊ីញ កម្រិត Full HD មាន CPU ល្បឿន 1.9GHz ហើយក៏វិវត្តទំហំ RAM ដល់ 2GB និងកាមេរ៉ាក្រោយ 13MP។
+Galaxy S5:
ខែមេសា ឆ្នាំ ២០១៤ ម៉ូឌែល S5 ប្រើអេក្រង់ Full HD ដូចគ្នា ឡើងទំហំអេក្រង់ ៥,១ អ៊ីញ (ម៉ូឌែល LTE-A ឡើងដល់កម្រិត ២ ៥៦០ x ១ ៤៤០ ភីកសែល)។ ដំណើរការលើអង្គគណនា Quad-Core ល្បឿន 2.5GHz មាន RAM 2GB និងកាមេរ៉ាក្រោយឡើងដល់ 16MP។
+Galaxy S6:
ដល់ឆ្នាំ ២០១៥ ក្រុមហ៊ុន SAMSUNG បានចែកដាច់រវាងត្រកូល Galaxy S6 និង S6 Edge ដោយម៉ូឌែល S6 ប្រើអេក្រង់លាត ទំហំ ៥,១ អ៊ីញ កម្រិត QHD ២ ៥៦០ x ១ ៤៤០ ភីកសែល។ ដំឡើង RAM ដល់ 3GB និងមាន CPU ប្រភេទ Octa-Core បន្សំកាមេរ៉ាក្រោយ 16MP អាចថតវីដេអូកម្រិត Ultra HD ជាមួយកាមេរ៉ាខាងមុខ5MP។
+Galaxy S6 Edge:
ពុំមានលក្ខណៈសម្បត្តិម៉ាស៊ីនខុសគ្នានឹង Galaxy S6 នោះឡើយ ដោយគ្រាន់ម៉ូឌែល Edge មានអេក្រង់កោងសងខាង។
+Galaxy S7:
S7 ដាក់បង្ហាញនាខែកុម្ភៈ ឆ្នាំ ២០១៦ ជាមួយអេក្រង់ ៥,១ អ៊ីញ កម្រិត QHD ដូចម៉ូឌែលមុន ប៉ុន្តែជាប្រភេទស្មាតហ្វូនដែលប្រើបច្ចេកវិទ្យា Dual-Pixel នូវកាមេរ៉ាក្រោយ 12MP ជំនួយការថតនៅទីតាំងងងឹតបានល្អប្រសើរ។ ឆ្លៀតពេលដែល SAMSUNG Pay ក៏ប្រកាសបើកឲ្យប្រើប្រាស់ គាំទ្រនូវបច្ចេកវិទ្យា NFC។
+Galaxy S7 Edge:
ប្រើអេក្រង់ធំដល់ទំហំ ៥,៥ អ៊ីញ កោងផ្ទៃសងខាង ដែលធៀបទៅនឹង S6 Edge ធម្មតា មានរាងខុសគ្នាមួយផ្នែកធំ។
+Galaxy S8:
ចូលដល់សម័យស្មាតហ្វូនប្រើផ្ទៃអេក្រង់ពេញ ប្តូរប្រព័ន្ធស្កេនខ្ចៅដៃទៅផ្នែកខាងក្រោយក្បែរ Sensor កាមេរ៉ា។
+Galaxy S8+:
ប្តូរពី Edge មកប្រើប្រាស់ឈ្មោះ Plus ត្រកូលរៀមច្បងអេក្រង់ ៦,២ អ៊ីញ ប្រើថាមពលថ្ម ៣ ៥០០mAh ធៀបនឹង S8 មានត្រឹម ៣ ០០០mAh។ អរគុណដល់រចនាបថអេក្រង់ Infinity Display ជំរុញឲ្យ S8 Plus មើលទៅមិនធំពេក ធៀបនឹង iPhone 7 Plus ដែលជាគូប្រជែងដ៏ខ្លាំងនោះឡើយ។
+Galaxy S9:
ថ្វីបើរូបរាងស្រដៀងនឹង S8 នាឆ្នាំ ២០១៧ ប៉ុន្តែក្នុងឆ្នាំថ្មី Samsung បានវិវត្តនូវបច្ចេកវិទ្យា AR Emoji អនុញ្ញាតឲ្យបង្កើតរូប Avatar បែប 3D ប្រជែងនឹង Animoji របស់ Apple។
+Galaxy S9+:
ជាស្មាតហ្វូនមានប្រើកាមេរ៉ាភ្លោះរបស់ SAMSUNG ដោយផ្លាស់ប្តូរ Aperture ពី f1/.5 សម្រាប់ថតនៅទីងងឹត និង f/2.4 សម្រាប់ថតនៅទីតាំងមានពន្លឺ។
+Galaxy S10e:
Galaxy S10e ជាប្រភេទដែលមានតម្លៃធូរជាងគេក្នុងចំណោម S10 ទាំងបួនប្រភេទ ដោយវាមានបំពាក់កាមេរ៉ាក្រោយត្រឹម ២ គ្រាប់ និងមានប្រើប្រាស់អេក្រង់ OLED ដែលមានផ្ទៃរាបស្មើ។
+Galaxy S10:
Galaxy S10 ធម្មតាមានប្រើប្រាស់ប្រព័ន្ធកាមេរ៉ា ៣ គ្រាប់នៅផ្នែកខាងក្រោយ ជាលើកដំបូងសម្រាប់ត្រកូល Galaxy S។ ផ្នែកខាងមុខមានប្រើប្រាស់អេក្រង់ OLED រាងកោងដដែល និងមានចោះរន្ធកាមេរ៉ា Selfie ធ្វើឲ្យគែមអេក្រង់លើ/ក្រោមកាន់តែស្ដើង។
+Galaxy S10+:
Galaxy S10+ មានលក្ខណៈសម្បត្តិដូចនឹង S10 ធម្មតាដែរ ខុសតែត្រង់កាមេរ៉ាខាងមុខមានចំនួនពីរគ្រាប់ដែលមួយជាកាមេរ៉ាវាស់ជម្រៅ។
+Galaxy S10 5G:
វាជាស៊េរីខ្ពស់ជាងគេបំផុតក្នុងត្រកូល S10 ដោយអាចទ្រាំទ្រនឹងសេវា 5G ហើយប្រព័ន្ធកាមេរ៉ាមានបន្ថែមនូវ Sensor វាស់ជម្រៅបែប 3D ខុសពី Galaxy S10 ធម្មតា និង Galaxy S10+ និងមានថាមពលថ្មទំហំដល់ ៤៥០០ mAh៕
អានអត្ថបទ: