- 2020-01-08 03:49:43
- គន្លឹះ
មកមើលរបៀបឆែកស្លាកលេខពិសេស អាចដាក់ឈ្មោះខ្លួនឯងស្រលាញ់បាន
- 2020-01-08 03:49:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកមើលរបៀបឆែកស្លាកលេខពិសេស អាចដាក់ឈ្មោះខ្លួនឯងស្រលាញ់បាន
ចន្លោះមិនឃើញ
កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកដំណើរការជាផ្លូវការ នូវការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្ត។
ការបើកឱ្យដំណើរការជាផ្លូវការ នៃការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្តនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីបំពេញតម្រូវការ និងផ្តល់ជម្រើសជូនប្រជាពលរដ្ឋ ដែលចង់បានលេខចុះបញ្ជីមានលក្ខណៈពិសេសផ្ទាល់ខ្លួន ដែលបង្ហាញពីអត្តសញ្ញាណកម្ពុជា លើឆាកអន្តរជាតិ អាចកៀរគរចំណូលបន្ថែមជូនជាតិ និងដើម្បីឲ្យម្ចាស់រថយន្ត អាចរក្សាលេខនោះទុកសម្រាប់ចុះបញ្ជីលើរថយន្តថ្មីរបស់ខ្លួនក្រោយៗទៀត។
លោកអ្នកអាចធ្វើការស្វែងរកស្លាកលេខពិសេស ដែលខ្លួនឯងស្រលាញ់ពេញចិត្តបាន ដូចជា ដាក់ឈ្មោះខ្លួនឯង ឬអក្សរសម្គាល់អ្វីមួយផ្សេងជាដើម ប៉ុន្តែមិនឲ្យលើសពី ៨ខ្ទង់ឡើយ។
ដើម្បីស្វែងរកស្លាកលេខពិសេស លោកអ្នកអាចចូលទៅកាន់គេហទំព័ររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន https://vehicle.mpwt.gov.kh/#/
បន្ទាប់មក វាយឈ្មោះស្លាកលេខដែលអ្នកចង់បាន នៅត្រង់កន្លែង "ស្វែងរកលេខ...” រួចចុចសញ្ញាស្វែងរក (កែវយឹត) នោះតម្លៃនៃស្លាកលេខនឹងបង្ហាញមក។
គួរឲ្យដឹងថា តម្លៃនៃស្លាកលេខពិសេស ត្រូវបានគណនាដោយស្វ័យប្រវត្តិពីក្នុងប្រព័ន្ធ។ ក្នុងករណីពាក្យដែលនៅក្នុងស្លាកលេខ មិនមានភាពសមរម្យ ឬបង្កការប៉ះពាល់ណាមួយ គឺសាធារណជនអាចផ្តល់មតិយោបល់ ទៅកាន់ក្រសួងដើម្បីពិនិត្យលទ្ធភាពក្នុងការកែតម្រូវ៕