- 2019-12-31 04:57:55
- ព័ត៌មាន
មកស្គាល់កំពូលសេដ្ឋីបច្ចេកវិទ្យា ១៣ រូបបរិច្ចាគទ្រព្យធនសប្បុរសធម៌ច្រើនជាងគេក្នុងលោក
- 2019-12-31 04:57:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់កំពូលសេដ្ឋីបច្ចេកវិទ្យា ១៣ រូបបរិច្ចាគទ្រព្យធនសប្បុរសធម៌ច្រើនជាងគេក្នុងលោក
ចន្លោះមិនឃើញ
ជាការពិតណាស់ វិស័យបច្ចេកវិទ្យាជាវិស័យដែលរីកចម្រើនលឿនជាងគេបំផុតនៅក្នុងពិភពលោក ដែលធ្វើឲ្យអ្នកបង្កើតបច្ចេកវិទ្យាថ្មី និងអ្នកវិនិយោគក្នុងវិស័យនេះ កើបលុយបានរាប់ពាន់លានដុល្លារក្នុងរយៈពេលយ៉ាងខ្លី ហើយក្លាយជាកំពូលសេដ្ឋីនៅក្នុងពិភពលោក។
ទោះបីជាយ៉ាងណាក៏ដោយ កំពូលសេដ្ឋីដែលមានបាននៅក្នុងវិស័យបច្ចេកវិទ្យានេះ ក៏មានចិត្តសប្បុរសធម៌ច្រើនណាស់ដែរ ដែលបានបរិច្ចាគប្រាក់រាប់សិបលានដុល្លារ ដើម្បីជួយក្នុងវិស័យនានាឲ្យមានភាពល្អប្រសើរឡើង ពិសេសតាមប្រទេសកំពុងអភិវឌ្ឍតែម្ដង។
ក្នុងថ្ងៃនេះ Sabay សូមបង្ហាញមុខកំពូលសេដ្ឋីពិភពលោក ១៣ រូប ក្នុងវិស័យបច្ចេកវិទ្យាដែលបានបរិច្ចាគធនធានគិតជាភាគរយសរុបនៃទ្រព្យរបស់ខ្លួនច្រើនជាងគេ៖
១៣. Steve Ballmer ៖ បរិច្ចាគ ០,៣២ ភាគរយនៃទ្រព្យសម្បត្តិសរុបរបស់ខ្លួន
ទ្រព្យសម្បត្តិក្នុងឆ្នាំ ២០១៨៖ ៣៨,៤ ពាន់លានដុល្លារ
ទ្រព្យធនដែលបានបរិច្ចាគ៖ ១២១ លានដុល្លារ
មុខដំណែង និងជំនួញ៖ អតីត CEO ក្រុមហ៊ុន Microsoft
១២. Jack Ma ៖ បរិច្ចាគ ០,៣៣ ភាគរយនៃទ្រព្យសម្បត្តិសរុបរបស់ខ្លួន
ទ្រព្យសម្បត្តិក្នុងឆ្នាំ ២០១៨៖ ៣៩ ពាន់លានដុល្លារ
ទ្រព្យធនដែលបានបរិច្ចាគ៖ ១២៩,៤ លានដុល្លារ
មុខដំណែង និងជំនួញ៖ អ្នកបង្កើត និងជាអគ្គក្រុមប្រឹក្សាភិបាល Alibaba
១១. Masayoshi Son ៖ បរិច្ចាគ ០,៥៣ ភាគរយនៃទ្រព្យសម្បត្តិសរុបរបស់ខ្លួន
ទ្រព្យសម្បត្តិក្នុងឆ្នាំ ២០១៨៖ ២២,៧ ពាន់លានដុល្លារ
ទ្រព្យធនដែលបានបរិច្ចាគ៖ ១២០ លានដុល្លារ
មុខដំណែង និងជំនួញ៖ CEO ធនាគារវិនិយោគជប៉ុន SoftBank
១០. Laurence Powell Jobs ៖ បរិច្ចាគ ០,៨ ភាគរយនៃទ្រព្យសម្បត្តិសរុបរបស់ខ្លួន
ទ្រព្យសម្បត្តិក្នុងឆ្នាំ ២០១៨៖ ១៨,៨ ពាន់លានដុល្លារ
ទ្រព្យធនដែលបានបរិច្ចាគ៖ ១៥០ លានដុល្លារ
មុខដំណែង និងជំនួញ៖ ទទួលបានកេរ្តិ៍មរតកពីអតីតស្វាមី លោក Steve Jobs
៩. Jeff Bezos ៖ បរិច្ចាគ ១,៩ ភាគរយនៃទ្រព្យសម្បត្តិសរុបរបស់ខ្លួន
ទ្រព្យសម្បត្តិក្នុងឆ្នាំ ២០១៨៖ ១១២ ពាន់លានដុល្លារ
ទ្រព្យធនដែលបានបរិច្ចាគ៖ ២,១៤ ពាន់លានដុល្លារ
មុខដំណែង និងជំនួញ៖ ម្ចាស់ក្រុមហ៊ុន និង CEO នៃ Amazon.com
៨. Larry Ellison ៖ បរិច្ចាគ ២,១ ភាគរយនៃទ្រព្យសម្បត្តិសរុបរបស់ខ្លួន
ទ្រព្យសម្បត្តិក្នុងឆ្នាំ ២០១៨៖ ៥៨,៥ ពាន់លានដុល្លារ
ទ្រព្យធនដែលបានបរិច្ចាគ៖ ១,២ ពាន់លានដុល្លារ
មុខដំណែង និងជំនួញ៖ សហស្ថាបនិក និង CTO របស់ Oracle
៧. Mark Zuckerberg ៖ បរិច្ចាគ ២,៤ ភាគរយនៃទ្រព្យសម្បត្តិសរុបរបស់ខ្លួន
ទ្រព្យសម្បត្តិក្នុងឆ្នាំ ២០១៨៖ ៧១ ពាន់លានដុល្លារ
ទ្រព្យធនដែលបានបរិច្ចាគ៖ ១,៧២ ពាន់លានដុល្លារ
មុខដំណែង និងជំនួញ៖ សហស្ថាបនិក និងជា CEO នៃ Facebook
៦. Larry Page ៖ បរិច្ចាគ ៣,១ ភាគរយនៃទ្រព្យសម្បត្តិសរុបរបស់ខ្លួន
ទ្រព្យសម្បត្តិក្នុងឆ្នាំ ២០១៨៖ ៤៨,៨ ពាន់លានដុល្លារ
ទ្រព្យធនដែលបានបរិច្ចាគ៖ ១,៥ ពាន់លានដុល្លារ
មុខដំណែង និងជំនួញ៖ សហស្ថាបនិក Google និងជា CEO របស់ Alphabet Inc,
៥. Ma Huateng ៖ បរិច្ចាគ ៤,៤ ភាគរយនៃទ្រព្យសម្បត្តិសរុបរបស់ខ្លួន
ទ្រព្យសម្បត្តិក្នុងឆ្នាំ ២០១៨៖ ៤៥,៣ ពាន់លានដុល្លារ
ទ្រព្យធនដែលបានបរិច្ចាគ៖ ២,០១ ពាន់លានដុល្លារ
មុខដំណែង និងជំនួញ៖ សហស្ថាបនិក និងជា CEO នៃ Tencent
៤. Sergey Brin ៖ បរិច្ចាគ ៤,៦ ភាគរយនៃទ្រព្យសម្បត្តិសរុបរបស់ខ្លួន
ទ្រព្យសម្បត្តិក្នុងឆ្នាំ ២០១៨៖ ៤៧,៥ ពាន់លានដុល្លារ
ទ្រព្យធនដែលបានបរិច្ចាគ៖ ២,២ ពាន់លានដុល្លារ
មុខដំណែង និងជំនួញ៖ សហស្ថាបនិក Google និងជា ប្រមុខនៃ Alphabet Inc,
៣. Carlos Slim ៖ បរិច្ចាគ ៦,០ ភាគរយនៃទ្រព្យសម្បត្តិសរុបរបស់ខ្លួន
ទ្រព្យសម្បត្តិក្នុងឆ្នាំ ២០១៨៖ ៦៧,១ ពាន់លានដុល្លារ
ទ្រព្យធនដែលបានបរិច្ចាគ៖ ៤ ពាន់លានដុល្លារ
មុខដំណែង និងជំនួញ៖ ម្ចាស់ក្រុមហ៊ុន America Movil និង Grupo Carso
២. Michael Dell ៖ បរិច្ចាគ ៨,៩ ភាគរយនៃទ្រព្យសម្បត្តិសរុបរបស់ខ្លួន
ទ្រព្យសម្បត្តិក្នុងឆ្នាំ ២០១៨៖ ២២,៧ ពាន់លានដុល្លារ
ទ្រព្យធនដែលបានបរិច្ចាគ៖ ២,០២ ពាន់លានដុល្លារ
មុខដំណែង និងជំនួញ៖ ប្រមុខក្រុមប្រឹក្សា និង CEO នៃ Dell និងជាម្ចាស់ MSD Capital
១. Bill Gates ៖ បរិច្ចាគ ៤៥,៦ ភាគរយនៃទ្រព្យសម្បត្តិសរុបរបស់ខ្លួន
ទ្រព្យសម្បត្តិក្នុងឆ្នាំ ២០១៨៖ ៩០ ពាន់លានដុល្លារ
ទ្រព្យធនដែលបានបរិច្ចាគ៖ ៤១ ពាន់លានដុល្លារ
មុខដំណែង និងជំនួញ៖ សហស្ថាបនិក Microsoft