• 2019-12-02 01:37:23
  • ចំណេះដឹង

អតីត​បុគ្គលិក​ធ្លាប់​ធ្វើការ​ឲ្យ Obama ប្រាប់​វិធី​ប្រើប្រាស់ Password ឲ្យ​មាន​សុវត្ថិភាព

  • 2019-12-02 01:37:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រៀងរាល់​ថ្ងៃ​ការ​វាយប្រហារ​លើ​គណនី​បណ្ដាញ​សង្គម​ឬ​ការ​ប្រើប្រាស់​សេវាកម្ម​ផ្សេងៗ ក៏​ចេះ​តែ​បន្ត​កើត​មាន​ដោយ​សារ​ភាព​ថ្លោះធ្លោយ​របស់​អ្នក​ប្រើប្រាស់។ កត្តា​សំខាន់​មួយ​ដែល​បង្ក​ឲ្យ Hacker ​អាច​លួច​យក​គណនី​របស់​អ្នក​ទៅ​បាន នោះ​គឺ​ការ​ប្រើប្រាស់​កូដ​សម្ងាត់ (Password) ដែល​មាន​ភាព​សាមញ្ញ​និង​ងាយ​ក្នុង​ការ​ទស្សន៍ទាយ។

បើ​យោង​តាម​អ្នក​ជំនាញ​ដែល​ជា​អ្នក​ពិគ្រោះ​យោបល់​ផ្នែក​សុវត្ថិភាព​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​និង​ជា​អតីត​អ្នក​បម្រើ​ការ​ឲ្យ​អតីត​ប្រធានាធិបតី​លោក Barak Obama អ្នក​ស្រី Kiersten Todt បាន​និយាយ​យ៉ាង​ខ្លី​ថា​អ្នក​រាល់​គ្នា​ចាំ​បាច់​គួរ​ប្រើប្រាស់ Password ដែល​មាន​ពាក្យ​ច្រើន​លាយ​បញ្ចូល​គ្នា ពោល​គឺ​កុំ​ប្រើប្រាស់​ពាក្យ​តែ​មួយ​ម៉ាត់។

អ្នកស្រី Kiersten Todt

ជា​ទូទៅ Password ដែល​មាន​ពាក្យ​ច្រើន រមែង​សុវត្ថិភាព​ជាង Password មាន​ពាក្យ​មួយ​ម៉ាត់ ព្រោះ​វា​អាច​កាត់​បន្ថយ​កម្រិត​នៃ​ការ​ទស្សន៍ទាយ​ត្រូវ​របស់​ Hacker។ តាម​រយៈ Todt ​ប្រាប់​ថា៖ "អ្នក​ចាំបាច់​ត្រូវ​ដាក់ Password ឲ្យ​វែង គួរ​តែ​ចន្លោះ ៤ ទៅ ៥ ពាក្យ"។

អ្នក​ជំនាញ​មួយ​ផ្សេង​ទៀត​បាន​ណែនាំ​ឲ្យ​អ្នក​គួរ​ប្រើប្រាស់ Space ​នៅ​ក្នុង​ Password ​នោះ​តាម​ដែល​អាច​​ទៅ​រួច ព្រោះ​បច្ចុប្បន្ន​មិន​ថា​បណ្ដាញ​សង្គម​យក្ស Facebook ឬ Google សុទ្ធ​សឹង​ទទួល​ការ​ប្រើ Space ជា​តួ​អក្សរ​ត្រឹមត្រូវ​សម្រាប់​ការ​កំណត់ Password។

ជា​ចុង​ក្រោយ​លោក Alex Heid ​តំណែង​ជា CTO នៅ​ក្រុមហ៊ុន SecurityScoreCard ណែនាំ​បន្ថែម​ថា៖ "មនុស្ស​ដែល​ត្រូវ​គេ Hack ភាគ​ច្រើន​តែងតែ​ប្រើប្រាស់​កូដ​សម្ងាត់​ច្រំ​ដែល​លើ​គេហទំព័រ​ផ្សេង​គ្នា បែប​នេះ​អ្នក​គួរ​តែ​ជៀសវាង"៕

អានអត្ថបទ:

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់