• 2019-09-18 06:19:17
  • ចំណេះដឹង

នេះយន្តហោះល្បឿនលឿនបំផុតទាំង ៥ កំពុងដាក់ដំណើរការសព្វថ្ងៃ

  • 2019-09-18 06:19:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ដំណើរ​ដែល​ធ្វើ​ដំណើរ​តាម​យន្តហោះ ពិត​ណាស់​មាន​គោលបំណង​រួមតែ​មួយ​គឺ​ចង់​ឆ្ពោះ​ទៅ​ដល់​គោលដៅ​ឲ្យ​បាន​ឆាប់​រហ័ស​បំផុត។ តើ​អ្នក​ដឹង​ដែរ​ទេ យន្តហោះ​ម៉ូឌែល​ណា​ខ្លះ​ដែល​មាន​ល្បឿន​លឿន​បំផុត​ក្នុង​លោក​នៅ​ពេល​បច្ចុប្បន្ន​នេះ? (បញ្ជាក់៖ រាប់​តែ​យន្តហោះ​ដែល​កំពុង​ដំណើរការ)

១.Boeing 747-8i

ជា​យន្តហោះ​ដែល​មាន​ល្បឿន​ប្រមាណ ១ ០៦១ គ.ម/ម៉ រាប់​ថា​លឿន​បំផុត​សម្រាប់​ការ​ធ្វើ​ដំណើរ​លើ​ផ្លូវ​អាកាស​នា​ពេល​បច្ចុប្បន្ន​នេះ។ ប៉ុន្តែ​វា​ដាក់​ឲ្យ​ដំណើរការ​តែ​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​ធំៗ ៣ រួម​មាន Air China, Korean Air និង Lufthansa។

២.Boeing 747-400

នៅ​ចន្លោះ​ឆ្នាំ ១៩៨៨ ដល់ ២០០៥ យន្តហោះ​ធុន​នេះ​ចំនួន ៦៩៤ គ្រឿង​បាន​ផលិត​ឡើង ហើយ​មក​ទល់​សព្វថ្ងៃ​មាន​សេសសល់​ច្រើន​ជាង ២០០ គ្រឿង​ដែល​កំពុង​ដំណើរការ​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​ Asiana, British Airways, China Airlines, Korean Air និង Lufthansa, United និង Delta។ វា​មាន​ល្បឿន​លឿន​ដល់​ទៅ ១ ០៥៥ គ.ម/ម៉ ប៉ុន្តែ​តាម​ដំណឹង​ល្ហិចល្ហៀង​លឺ​ថា​គ្រោង​បញ្ឈប់​ការ​ប្រើប្រាស់​នៅ​ឆ្នាំ​ក្រោយ​ហើយ។

៣.Airbus A380

ល្បឿន​លឿន​បំផុត​នៃ​យន្តហោះ Airbus A380 ​អាច​ស្ទុះ​ដល់​ល្បឿន ១ ០៤៩ គ.ម/ម៉ ដោយ​វា​មាន​ច្រើន​ជាង ២០០ គ្រឿង​ដែល​ត្រូវ​បាន​គេ​បញ្ជា​ទិញ​តាំង​ពី​ឆ្នាំ ២០០៧។

៤.Boeing 787

មាន​ល្បឿន ១ ០៤៩ គ.ម/ម៉​ដូច​ធុន​ខាង​លើ​ដែរ ដោយ​រាប់​តាំង​ពី​ការ​បង្ហាញ​ខ្លួន​នៅ​ឆ្នាំ ២០១១ វា​ទទួល​បាន​ការ​កុម្ម៉ង់​ច្រើន​ជាង ៥០០ គ្រឿង។

៥.Boeing 777

មាន​ល្បឿន​ខ្ពស់​បំផុត ១ ០៣៧ គ.ម/ម៉ ដោយ​ផលិត​ឡើង​តាំង​ពី​ឆ្នាំ ១៩៩៥ មក​ម្ល៉េះ៕

អានអត្ថបទ:

ប្រភព៖ thepointsguy ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់