• 2019-09-03 00:46:27
  • ចំណេះដឹង

ធ្លាប់​ឆ្ងល់​អត់ អាយុកាល​នៃ​ថ្ម Laptop ធុន​យូរ​បំផុត​បាន​ប៉ុន្មាន​ឆ្នាំ?

  • 2019-09-03 00:46:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ធម្មតា​ថេរវេលា​ក្នុង​ការ​ប្រើប្រាស់​ Laptop រាល់​ពេល​សាក​មួយ​ពេញ​ម្តង អាច​ប្រើ​បាន​ចន្លោះ​ពី ១ ទៅ ៦ ម៉ោង​ដោយ​នេះ​ផ្អែក​តាម​ទំហំ​ថ្ម (mAh) និង​គុណភាព​របស់​វា​ថា​ចុះ​ថមថយ​កម្រិត​ណា។

ការ​ប្រើប្រាស់​រយៈ​ពេល​យូរ​ពិត​ណាស់​ដែល​ធ្វើ​ឲ្យ​ថ្ម​របស់ Laptop កាន់​តែ​ចុះ​អន់ថយ​ទៅ ពោល​គឺ​ខុស​ពី​ពេល​ដំបូងៗ​ដែល​អ្នក​ទើប​ប្រើប្រាស់​ថ្មីថ្មោង។ អ្នក​ធ្លាប់​ឆ្ងល់​ដែរ​ទេ តើ​អាយុកាល​នៃ​ថ្ម​លើ Laptop អាច​ធុន​យូរ​បំផុត​បាន​ប៉ុន្មាន​ឆ្នាំ?

តាម​រយៈ​ការ​លើក​ឡើង​របស់​គេហទំព័រ​មួយ​បាន​ឲ្យ​ដឹង​ថា​ថ្ម​លើ​ Laptop អាច​ធុន​បាន​យូរ​បំផុត​ចន្លោះ​ពេល ២ ទៅ ៤ ឆ្នាំ ឬ​ប្រហែល​នឹង​ ១ ០០០ វដ្ដ​នៃ​ការ​សាក ។ ជាង​នេះ​វា​ក៏​ពឹងផ្អែក​ទៅ​លើ​កត្តា​មួយ​ចំនួន​ផ្សេង​ទៀត​ដូច​ជា​ប្រភេទ​ថ្ម (NiCad, NiMH ឬ Li-ion) ​កម្រិត​នៃ​ការ​ប្រើប្រាស់ និង​អាយុ​កាល​ប្រើប្រាស់​ជា​ដើម៕

អានអត្ថបទ:

ប្រភព៖ ComputerHope ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់