• 2019-08-30 09:49:55
  • ចំណេះដឹង

៥ ចំណុចនៃ OPPO Reno Series ​អ្នកគួរដឹង មុនសម្រេចចិត្តទិញប្រើ

  • 2019-08-30 09:49:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​អ្នក​ពុំ​ទាន់​ចាប់​កាន់​ទូរសព្ទ OPPO Reno Series នៅ​ក្នុង​ដៃ ហើយ​ស្ទាក់ស្ទើរ​ក្នុង​ការ​សម្រេច​ចិត្ត ថា​គួរ​តែ “ប្រើ ឬ​មិន​ប្រើ” អាច​ធ្វើ​ការ​សិក្សា​ស្វែង​យល់​លម្អិត​អំពី​លក្ខណៈ​ពិសេស​ទាំង​ប្រាំ​ចំណុច​នេះ របស់​ស្មាតហ្វូន OPPO Reno Series ដូច​ខាង​ក្រោម​​ ៖

១. ជា​ស្មាតហ្វូន​តំណាង​ឲ្យ​ការ​តស៊ូ និង ភាព​ច្នៃប្រឌិត​គ្មាន​ដែន​កំណត់

OPPO Reno ត្រូវ​បាន​រចនា​ឡើង​យ៉ាង​ផ្ចិតផ្ចង់​ ស្រស់​ស្អាត ទាក់​ទាញ បែប​ថ្លៃថ្នូរ ជាមួយ​នឹង​អេក្រង់​លាត​ពេញ ៦,៦ អ៊ីញ​ មាន​កញ្ចក់​ការពារ​ទូរសព្ទ Corning Gorilla Glass 6។ វា​មាន​បំពាក់​មុខងារ​ស្កេន​ក្រយៅ​ដៃ​លើ​អេក្រង់​ជំនាន់​ទី 2.0 (ដោះ​សោ​បាន​កាន់​តែ​លឿន​ចំណាយ​ពេល​ត្រឹម​តែ​ ០,៣៥ វិនាទី) ប្រើ​ប្រាស់​បន្ទះ​ឈីប Qualcomm Snapdragon និង​ប្រតិបត្តិការ​ដោយ Android 9.0។ សម្រាប់ OPPO Reno ធម្មតា​មាន​ RAM 6GB និង ROM 256GB ចំណែក​ឯ Reno 10x Hybrid Zoom (មាន​បង្កប់​កាមេរ៉ា 60X Digital Zoom) មាន RAM 8GB និង ROM 256GB។

២. សមត្ថភាព​កាមេរ៉ា​​ក្រោយ​ខ្លាំង​ទាំង​ការ​ថត​រូប និងវីដេអូ​

កាមេរ៉ា​ក្រោយ​របស់ OPPO Reno ស៊េរី បំពាក់​មក​ជា​មួយ សិនស័រ កាមេរ៉ា​កំពូល​របស់​ក្រុមហ៊ុន Sony IMX 586 (48MP Ultra Clear Main Camera) អម​មក​ជា​មួយ​បច្ចេកវិទ្យា​កាត់​បន្ថយ​គ្រាប់ Noise (ចំណុច​អុច​តូចៗ) និង​បច្ចេកវិទ្យា HDR។ ជា​មួយ​មុខងារ Ultra Night Mode 2.0 របស់​វា​អាច​ជួយ​ឲ្យ​អ្នក​ថត​រូបភាព​ពេល​យប់​បាន​យ៉ាង​ល្អ​ទាំង​រូបភាព​សន្លឹក​និង​វីដេអូ។ នៅ​ពេល​ដែល​ថត​វីដេអូ​វិញ វា​អាច​ចាប់​បាន​យ៉ាង​ច្បាស់​ល្អ​និង​មាន​កម្មវិធី​ទប់​លំនឹង បើ​ទោះ​បី​ជា​យើង​ដើរ​ថត ស្ថិត​ក្នុង​សភាព​រង្គើ​ខ្លាំង យ៉ាង​ណា​​ក៏​បច្ចេកវិទ្យា​ទប់​លំនឹង OIS នៅ​តែ​ធ្វើ​ឲ្យ​វីដេអូ​ដែល​បាន​ថត​ចេញ​មក កាន់​តែ​មាន​លំនឹង​ល្អ និង​ច្បាស់។

៣. កាមេរ៉ា​មុខ​បង្កប់​ខ្លួន​បែប Classic

កាមេរ៉ា​មុខ​បង្កប់​ខ្លួន​របស់ OPPO Reno Series អាច​ប្រើប្រាស់​បាន​ចំនួន ២០ ម៉ឺន​ដង ជា​មួយ​នឹង​បច្ចេកវិទ្យា​កាមេរ៉ា​លឹប​ចូល​យ៉ាង​រហ័ស​ដោយ​ស្វ័យប្រវត្តិ​នៅ​ពេល​ដែល​ធ្លាក់ម្តងៗ។ លោក​អ្នក​អាច​រីករាយ​នឹង​ការ​ថត​រូប​ស៊ែលហ្វី​ឥត​សំចៃ​ដៃ​តាម​ចំណង់​ចំណូលចិត្ត ជា​មួយ​នឹង កាមេរ៉ា​មុខ 16MP បំពាក់​នូវ​បច្ចេកវិទ្យា AI Beauty 2.1 ដែល​ជួយ​ឲ្យ​រូបភាព របស់​លោក​អ្នក​ស្រស់​ស្អាត​បែបធម្មជាតិ ដោយ​ពុំ​ចាំ​បាច់​ប្រើប្រាស់​កម្មវិធី​ Edit ផ្សេង​ៗឡើយ។

៤. មាន​កម្លាំង​ថ្ម​ធំ​គ្រប់គ្រាន់​សម្រាប់​ការ​ប្រើ​ពេញ​មួយ​ថ្ងៃ

ជាមួយ OPPO Reno លោក​អ្នក​ប្រាកដ​ជា​រីករាយ​ក្នុង​ការ​បំពេញ​មុខ​ជំនួញ ថត​រូបភាព ឬ​វីដេអូ សម្រាប់​ទុក​ជា​ឯកសារ និង​អនុស្សាវរីយ៍​ផ្សេងៗ ឬ​​ទស្សនា​​ខ្សែ​ភាពយន្ត ឬ​ក៏​លេង​ហ្គេម​កម្សាន្ត​ដោយ​ពុំ​ចាំ​បាច់​បារម្ភ​រឿង​អស់​ថ្ម និង​ស្ពាយ Power Bank តាម​ខ្លួន​នាំ​តែ​ហត់​នោះ​ទេ។ OPPO Reno ធម្មតា មាន​កម្លាំង​ថាមពល​ថ្ម 3765mAh និង OPPO Reno 10X Hybrid Zoom (ដែល​មាន​បង្កប់​កាមេរ៉ា 60X Digital Zoom) គឺ​មាន​ថាមពលថ្ម 4065mAh ភ្ជាប់​មក​ជា​មួយ​នឹង​បច្ចេកវិទ្យា​សាក​ថ្ម​ល្បឿន​លឿន VOOC 3.0។

៥. ពណ៌ស្អាត ទាក់ទាញ​​ មាន​ច្រើន​ជម្រើស

OPPO Reno ធម្មតា​មាន ៣ ពណ៌​គឺ Sunset Rose, ពណ៌ Jet Black និង ពណ៌ Ocean Green ចំណែក​ឯ OPPO Reno 10xZoom មាន​តែ​ពណ៌ Jet Black និង​ពណ៌ Ocean Green។

សរុប​មក​លោក​អ្នក​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​ជ្រើស​រើស​នូវ ស្មាតហ្វូន OPPO Reno ស៊េរី ណា​មួយ​ក៏​បាន​តាម​ចំណង់​ចំណូលចិត្ត និង​កញ្ចប់​ថវិកា​របស់​លោក​អ្នក​បាន​​មួយ​ពេញ​ចិត្ត​តែ​ម្ដង៕

អត្ថបទ៖ សុខហេង

មតិយោបល់