• 2019-08-09 01:33:08
  • គន្លឹះ

មិនហត់គាស់ ក្បាច់ថ្មីមើលតែក្នុង Settings ក៏ដឹង iPhone នោះថ្មហ្សីនឬអត់ដែរ

  • 2019-08-09 01:33:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​អាប់ដែត​នៃ​ប្រព័ន្ធ​ថ្មី​របស់​ក្រុមហ៊ុន Apple ​បាន​ផ្តល់​ភាព​ងាយស្រួល​សម្រាប់​អតិថិជន​ក្នុង​ការ​សម្គាល់​ពី​ថ្ម​ដែល​កំពុង​ប្រើប្រាស់​ក្នុង​ម៉ាស៊ីន iPhone ជា​ថ្ម​ហ្សីន​ចេញ​ពី Apple ឬ​ប្តូរ​ថ្មី​ដោយ​ភាគី​ទី​បី​ណា​មួយ។

តាម​រយៈ​ការ​តេស្ត​ផ្ទាល់​ពី iFixit ​បាន​បង្ហាញ​ពី​ម៉ាស៊ីន​ដែល​ដំណើរការ​លើ iOS 12.4 ក៏​ដូច​ជា iOS 13 Beta ប្រសិន​អ្នក​ប្រើប្រាស់​ប្តូរ​ថ្ម​តាម​រយៈ​ជាង​ជួសជុល​ខាង​ក្រៅ​ ពោល​គឺ​ខុស​ពី​ការ​ផ្លាស់ប្តូរ​ដោយ​ក្រុមហ៊ុន Apple នោះ​ត្រង់​ផ្នែក​ព័ត៌មាន​ទាក់ទិន​នឹង Battery Health អ្នក​នឹង​មិន​អាច​ចូល​បើក​មើល​បាន​ទៀត​ទេ។

ដំណោះស្រាយ​ដើម្បី​ឲ្យ​ចំណុច​នេះ​ដើរ​បាន​ធម្មតា​វិញ មធ្យោបាយ​តែ​មួយ​គត់​អ្នក​ត្រូវ​ទទួល​ការ​ផ្លាស់ប្តូរ​ដោយ​ដៃ​របស់ Apple ​ផ្ទាល់​ឬ​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ផ្លូវការ​ដែល​ជា​ដៃគូ​ជាមួយ Apple តែ​ប៉ុណ្ណោះ។

ចំណុច​នេះ​ក៏​ជា​ភាព​ងាយ​ស្រួល​មួយ​រាល់​ពេល​អតិថិជន​មិន​ថា​ទិញ​ iPhone ថ្មី​ឬ​មួយ​តឹក ហើយ​ចង់​ដឹង​ថា​ថ្ម​នោះ​ជា​ថ្ម​ហ្សីន​មក​ពី​នាយ​ឬ​អត់ អ្នក​គ្រាន់​តែ​ចូល​ទៅ​កាន់ Settings ​ហើយ​ត្រង់​ទីតាំង Battery Health ប្រសិន​អ្នក​អាច​ចូល​ទៅ​ពិនិត្យ​បាន នោះ​អាច​រាប់​ចូល​ជា​ថ្ម​ហ្សីន​ហើយ៕

អានអត្ថបទ:

ប្រភព៖ iphonemod ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់