• 2019-08-07 06:11:38
  • ចំណេះដឹង

ហ្គេម​​លើ​ Apple Watch ទំនងៗអាច​ជួយ​អ្នក​បំបាត់​ភាព​អផ្សុក​ ពេល​ទូរសព្ទ​អស់​ថ្ម

  • 2019-08-07 06:11:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហ្គេម​តូច​ទាំង​នេះ​ អាច​ជួយ​អ្នក​បំបាត់​ភាព​អផ្សុក​បាន​៖

​១. Trivia Cracker

ហ្គេម​​មួយ​នេះ​ មាន​សំនួរ​ច្រើន​ហើយ​សំនួរ​នីមួយៗ​បែង​ចែក​ទៅ​តាម​ផ្នែក​ ដែល​អ្នក​ចូលចិត្ត​មាន​ដូច​ជា ការ​កម្សាន្ត សិល្បៈ កីឡា​ ប្រវត្តិសាស្ត្រ ។ល។ មិន​តែ​ប៉ុណ្ណោះ​ វា​ក៏​អនុញ្ញាត​ឲ្យ​អ្នក​ប្រកួត​គ្នា online ផង​ដែរ​។

២. Pokémon GO

ហ្គេម​នេះ​គឺ​ដូច​ទៅ​នឹង​ Pokémon GO សម្រាប់​ទូរសព្ទ​ដែរ ប៉ុន្តែ​គឺ​វា​បង្កើត​ឡើង​ពិសេស​សម្រាប់​នាឡិកា​មួយ​នេះ។ វា​តម្រូវ​ឲ្យ​អ្នក​ដើរ​ចាប់​សត្វ Pokémon ដើម្បី​បង្ហាត់​និង​ប្រកួត​ជាមួយ​អ្នក​ដទៃ​។

៣. Elevate – Brain Training

Elevate ចង់​ជួយ​អ្នក​វិល​ហាត់​ខួរ​ក្បាល​ឲ្យ​គិត​លឿន​ជាង​មុន​នឹង​តាំង​អារម្មណ៍​បាន​ល្អ​។ វា​ក៏​មាន​​មុខងារ​ជា​ច្រើន​ទៀត​ សម្រាប់​ឲ្យ​អ្នក​ពង្រឹង ការ​ចង​ចាំ គណិតវិទ្យា ការ​យល់​ដឹង ។ល។ អ្នក​ក៏​អាច​បង្កើត​ជា​ goal ថា​​អ្នក​ចង់​ធ្វើ​អ្វី​ជា​ប្រចាំ​និង​តាម​ដាន​ពិន្ទុ​របស់​អ្នក​ទៅ​លើ​ការ​វឹក​ហាត់​នីមួយៗ​។

៤. Zombies, Run!

ហ្គេម​នេះ​គឺ​មាន​ភាព​ងាយ​យល់​ នោះ​គឺ​អ្នក​ត្រូវ​រត់​រហូត​គេច​ផុត​ពី​ពពួក​ Zombies ។ វា​ថែម​ទាំង​មាន​សម្លេង​ពី​ក្រោយ​ពេល​អ្នក​រត់​ទៀត​ផង​ បង្កើត​បរិយាកាស​ពិតៗ​។ កម្មវិធី​នេះ​បង្កើត​ឡើង​សម្រាប់​អ្នក​ចូលចិត្ត​ឬ​ចង់​ធ្វើ​លំហាត់​ប្រាណ​ដោយ​ការ​រត់​ ហើយ​មាន​ភាព​ប្លែក​ពី​កម្មវិធី​ដទៃ​។

៥. Battle Camp

ជា​ហ្គេម​បែប​ចិញ្ចឹម​សត្វ​ ប៉ុន្តែ​អ្វី​ដែល​ពិសេស​នោះ​គឺ​ សត្វ​ចិញ្ចឹម​របស់​អ្នក​មាន​បញ្ញា​គឺ វា​ចេះ​សប្បាយ​ឬ​មិន​សប្បាយ​ចិត្ត។ អ្នក​ក៏​ត្រូវ​ឲ្យ​ចំណី​វា ដាក់​វា​ឲ្យ​ចូល​គេង លេង​ជាមួយ​វា ជាដើម ហើយ​ហ្គេម​នេះ​ក៏​ជា​វគ្គ​ប្រកួត​ស្រដៀង​ទៅ​នឹង​ Pokémon GO​ ផង​ដែរ៕

​​​​​​

ប្រភព៖ igeeksblog ប្រែ​សម្រួល៖ អ៊ឹម ដេវីដ

មតិយោបល់