• 2019-07-15 01:51:43
  • គន្លឹះ

មិនចង់ Unfriend ឬ Unfollow វិធីនេះអាចជួយបានមួយរយៈ

  • 2019-07-15 01:51:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​ជៀស​ផុត​ពី​មិត្តភ័ក្ដិ​ដែល​បង្ក​ការ​រំខាន​នៅ​លើ​ News Feed វិធី​ល្អ​បំផុត​គឺ​ការ Unfriend ឬ Unfollow។ ប៉ុន្តែ​វា​អាច​បង្កើត​ជា​រឿង​ល្អក់​កករ​ប្រសិន​បើ​នោះ​គឺ​ជា​មិត្ត​ជិត​ស្និទ្ធ​ ហើយ​គេ​ចាប់​បាន​ថា​អ្នក​បាន​ Unfriend ឬ Unfollow រូប​គេ។

ដើម្បី​​ទប់​ទល់​នឹង​អ្នក​រំខាន​បាន​​យ៉ាង​មាន​ប្រសិទ្ធភាព ដោយ​មិន​ឲ្យ​សាមី​ខ្លួន​ដឹង​នោះ Facebook បាន​បញ្ចេញ​មុខងារ​មួយ​​ទៀត​ឈ្មោះ​ថា Snooze។ មុខងារ​ Snooze នេះ អាច​បិទ​មិន​ឲ្យ​ឃើញ​ការ​បង្ហោះ​របស់​នរណា​ម្នាក់​នៅ​លើ​ News Feed បាន​រយៈពេល ៣០ ថ្ងៃ ហើយ​សាមី​ខ្លួន​នឹង​មិន​ដឹង​ថា​ត្រូវ​បាន​គេ Snooze នោះ​ទេ។

ពេល​ផុត​ ៣០ ថ្ងៃ ​ការ​បង្ហោះ​របស់​គណនី ដែល​អ្នក​បាន Snooze នឹង​លេច​ចេញ​លើ News Feed របស់​អ្នក​ឡើង​វិញ។​​​ ដើម្បី​ប្រើ​មុខងារ​ Snooze គឺ​នៅ​ពេល​អ្នក​អូស​លើ News Feed ប៉ះ​​ចំ​ការ​បង្ហោះ​របស់​គណនី​ដែល​អ្នក​ចង់ Snooze ​ត្រូវ​ចុច​លើ​សញ្ញា​ "ចុច​បី" បន្ទាប់​មក​រើស​យក​ពាក្យ​ Snooze for 30 days៕

ចុចអាន៖

អត្ថបទ៖ សុខហេង

មតិយោបល់