• 2019-07-09 06:37:10
  • ប្រវត្តិបច្ចេកវិទ្យា

ស្មានមិនដល់ រថយន្ត​អគ្គិសនី មានប្រវត្តិ​បង្កើត​ជាង ២០០ ឆ្នាំមុនពេល​មក​ដល់បច្ចុប្បន្ន

  • 2019-07-09 06:37:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចេកវិទ្យា​រថយន្ត​អគ្គិសនី មាន​ការ​ចាប់​អារម្មណ៍​ច្រើន ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដោយ​មាន​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជាច្រើន​បន្ត​វិនិយោគ អភិវឌ្ឍន៍ ដូចជា​ក្រុមហ៊ុន Tesla។​

មែនទែន​ទៅ រថយន្ត​អគ្គិសនី​នេះ មិនមែន​ជា​បច្ចេកវិទ្យា​ថ្មី​នោះ​ទេ ដោយ​មាន​គំរូ​រូបរាង តាំង​ពី​ដើម​ឆ្នាំ ១៨០០ ដែល​ស្រប​ពេល​នឹង​ការ​អភិវឌ្ឍន៍ យានយន្ត​អគ្គិសនី និង​ថ្ម​។ វិស្វករ​ជាច្រើន​ក្នុង​សហរដ្ឋអាមេរិក និង​ពី​អឺរ៉ុប បាន​បន្ត​អភិវឌ្ឍន៍ ប៉ុន្តែ​ត្រូវការ​ចំណាយ​ពេល​យូរ​ក្នុង​ការ​បង្កើត​។

ឆ្នាំ ១៨៩០ រថយន្ត​អគ្គិសនី​មាន​ច្រើន​ដូច​នឹង រថយន្ត​ប្រើ​ប្រេងសាំង​ដែរ ហើយ​ម៉ូដែល​នាំ​មុខ​កាល​នោះ បាន​រចនា​ដោយ​លោក William Morrison មាន​ការ​ពេញ​និយម រត់​បាន ២២.៥ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។

ដោយសារ ប្រភព​ថាមពល​មិន​គ្រប់គ្រាន់ ក៏​ដូចជា​ទីតាំង​ផ្គត់ផ្គង់​អគ្គិសនី​នៅ​ខ្វះខាត រថយន្ត​អគ្គិសនី​ធ្លាក់​ចុះ​នៅ​មាន​តិចតួច បម្រើ​គោលបំណង ភាគច្រើន​ត្រឹម​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម ខណៈ​កំណើន​រថយន្ត​ប្រើ​ប្រេងសាំង​មាន​ការ​និយម​ជាង​។

រូបតំណាង

បច្ចុប្បន្ន ប្រភព​ថាមពល និង​បច្ចេកវិទ្យា​ជំរុញ​ការ​ផលិត​មាន​លក្ខណៈ​ល្អ​ប្រសើរ ធ្វើ​ឲ្យ​សន្ទុះ​ផលិតកម្ម​រថយន្ត​អគ្គិសនី​ហាក់​បី​ដូចជា​ងើប​ឡើង​វិញ មាន​តម្រូវការ ត្បិត​មិន​ទាន់​អាច​វ៉ា​ដាច់​រថយន្ត​ប្រើ​ប្រេង​៕

ប្រភព៖ howstuffworks ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់