• 2019-06-25 02:17:49
  • គន្លឹះ

Apple ដាក់​ឲ្យ​ប្រើ​ហើយ​! iOS 13 ប្រភេទ Public Beta

  • 2019-06-25 02:17:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​បញ្ចេញ​ iOS 13 Public Beta ជា​ផ្លូវ​ការ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ទូទៅ​សាក​ល្បង​ប្រើ មុន​ប្រភេទ​ Official ចេញ​នៅ​ខែ​កញ្ញា​ខាង​មុខ​នេះ។

ដើម្បី​ប្រើ​ប្រាស់ iOS 13 Public Beta នេះ គឺ​វាយ​ស្រួល​បំផុត​ដោយ​ធ្វើ​តាម​វិធី​ខាង​ក្រោម​នេះ ៖

  • ចូល​ទៅ​កាន់​វិបសាយ​ Beta Apple (https://beta.apple.com/sp/betaprogram/) រួច​ធ្វើ​ការ Sign In ដោយ​ប្រើ​ប្រាស់​គណនី Apple ID

  • បន្ទាប់​មក​ជ្រើស​រើស​យក​ប្រភេទ OS ដែល​អ្នក​ចង់​ដំឡើង ករណី​នេះ​ចុច​យក​ iOS

  • ក្រោយ​មក​ទៀត​អូស​ចុះ​ក្រោម​រួច​ចុច​លើ​ពាក្យ​ "enroll your iOS device”
  • រួច​ស្វែង​រក​ពាក្យ​ "Download profile” រួច​ចុច​លើ​ពាក្យ​នោះ​
  • រួច​ហើយ​ចុច​លើ​ពាក្យ "Allow”
  • ពេល​រួច​រាល់​ចូល​ទៅ​កាន់​ Settings លើ​ទូរសព្ទ រួច​ចុច​ពាក្យ​ Profile Downloaded ហើយ​ចុច​ Install
  • ក្រោយ​មក​ធ្វើ​ការ​ Restart ទូរសព្ទ

  • ពេល​ទូរសព្ទ​បើក​ឡើង​វិញ​ហើយ ចូល​ទៅ​កាន់​ Software Update ដើម្បី​ចាប់​ផ្ដើម​ការ​ទាញ​យក​ iOS 13 Public Beta ជា​ការ​ស្រេច​

បញ្ជាក់​ថា​ដោយ​សារ​វា​នៅ​ជា​ប្រភេទ​សាក​ល្បង​នៅ​ឡើយ ហេតុ​នេះ​ពេល​ប្រើ​ប្រាស់​អាច​នឹង​កើត​មាន​បញ្ហា​ខ្លះៗ ដូច​ជា​ថ្ម​ស្រក​ចុះ​ខុស​ធម្មតា គាំង​កម្មវិធី​ពេល​ប្រើ​ប្រាស់​ និង​បញ្ហា​តូចៗ​ជា​ច្រើន​ទៀត។ នៅ​ពេល​ដែល​ប្រភេទ Official ចេញ​ អ្នក​អាច​អាប់ដេត​ពី​ប្រភេទ Public Beta ឡើង​ទៅ​បាន​យ៉ាង​ងាយ​ស្រួល​ផង​ដែរ៕​

ចុចអាន៖

ប្រភព៖ The Verge ប្រែ​សម្រួល៖ សុខហេង

មតិយោបល់