- 2019-05-17 07:12:50
- ចំណេះដឹង
គួរទិញម៉ាស៊ីនត្រជាក់កម្លាំងសេះធំ ឬកម្លាំងសេះតូច?
- 2019-05-17 07:12:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួរទិញម៉ាស៊ីនត្រជាក់កម្លាំងសេះធំ ឬកម្លាំងសេះតូច?
ចន្លោះមិនឃើញ
ការជ្រើសរើសម៉ាស៊ីនត្រជាក់ ក្រៅពីមើលលើកម្លាំងសេះ និងរូបរាង មានចំណុចមួយទៀតដែលអ្នកត្រូវពិចារណា មុនសម្រេចចិត្តយកលុយទៅជះលើឧបករណ៍តម្លៃរាប់រយដុល្លារនេះ? ចម្លើយគឺទាក់ទងទៅនឹងទម្លាប់នៃការប្រើប្រាស់។
ប្រសិនបើអ្នកមិនសូវនៅផ្ទះ អាចថាអ្នកទៅប្រកបរបរធ្វើការពេញមួយថ្ងៃ ត្រឡប់មកផ្ទះវិញតែពេលយប់ៗ ការចំណាយលុយទៅលើម៉ាស៊ីនត្រជាក់ ដែលមានកម្លាំងសេះធំដូចជា ១,៥ ទៅ ២ សេះ ផ្ដល់ផលចំណេញជាងម៉ាស៊ីនត្រជាក់ ដែលមានកម្លាំងតូចត្រឹម ១ សេះ ព្រោះថាម៉ាស៊ីនត្រជាក់ដែលមានកម្លាំងសេះខ្លាំង អាចបញ្ចុះសីតុណ្ហភាពបានលឿន ក្នុងទីតាំងដែលមានផ្ទៃក្រឡាធំ។
ការប្រើម៉ាស៊ីនត្រជាក់ទំហំធំ ជួយសន្សំសំចៃពេលវេលា ហើយបើអ្នកដាក់កម្រិតវិលរបស់កង្ហារ ជាប្រភេទស្វ័យប្រវត្តិ (Auto Fan Speed) ទៀតនោះ វានឹងជួយសន្សំសំចៃថ្លៃចំណាយអគ្គិសនីបានមួយកម្រិតថែមទៀត។
ដោយឡែកសម្រាប់ផ្ទះមានសមាជិកនៅពេញមួយថ្ងៃ ដែលតម្រូវឲ្យប្រើប្រាស់ម៉ាស៊ីនត្រជាក់ជាប់រហូត ការជ្រើសរើសម៉ាស៊ីនត្រជាក់ ដែលមានកម្លាំងសេះតូចជារឿងប្រសើរជាង ព្រោះជួយសន្សំសំចៃភ្លើងបានច្រើនខ្លាំង បើបើកប្រើរយៈយូរលើសពី ១២ ម៉ោងក្នុងមួយថ្ងៃ។ ម៉្យាងទៀត ការប្រើប្រាស់ពេញមួយថ្ងៃ តម្រូវតែតាមកន្លែងដែលកំណត់តែប៉ុណ្ណោះ ដូចជាបន្ទប់ទទួលភ្ញៀវជាដើម។ បែបនេះ ការប្រើប្រាស់ម៉ាស៊ីនត្រជាក់មានកម្លាំងសេះធំ នឹងធ្វើឲ្យចំណាយលើថាមពលអគ្គិសនីកើនឡើង ជាពិសេសក្នុងការប្រើប្រាស់ពេញមួយថ្ងៃ៕