• 2019-05-12 01:10:00
  • ចំណេះដឹង

ការ​ពិត​គួរ​ភ្ញាក់​ផ្អើល​មួយចំនួន អំពីរោងចក្រ​ដំឡើង​ iPhone

  • 2019-05-12 01:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​មែន​​មាន​តែ​ iPhone ទេ​ប៉ុន្តែ​ផលិត​ផលផ្សេង​ទៀត​របស់​ Apple ដូច​ជា​ iPadឬ កុំព្យូទ័រ​ Mac ​សុទ្ធ​តែ​បាន​ដំឡើង​នៅ​​រោងចក្រ​ Foxconn ដែល​មាន​ទីតាំង​នៅ​កោះ​តៃវ៉ាន់។ ខាង​ក្រោម​ជា​ការ​ពិត​​មួយ​ចំនួន​ទាក់​ទង​នឹង​ Foxconn ដែល​អាច​ធ្វើ​ឲ្យ​​អ្នក​ភ្ញាក់​ផ្អើល​​ពេល​បាន​ដឹង៖

tl201009-foxconn31

@ មួយ​ថ្ងៃ​ធ្វើ​ការ​ ១២ ម៉ោង​ គឺ​ជា​ម៉ោង​ធ្វើ​ការ​ធម្មតា​មួយ។​ នេះ​បើ​យោង​តាម​ការ​សម្ភាសន៍​ពី​បុគ្គលិក​ដែល​ធ្វើ​ការ​នៅ​ទីនោះ។

@ ករណី​ពលកម្ម​កុមារ​ដ៏​ធ្ងន់ធ្ងរ​មួយ​បាន​កើត​ឡើង​នៅ​រោងចក្រ​ Foxconn នេះ​ ក្រោយ​ប្រទះ​ឃើញ​ថា​មាន​ក្មេងៗ​អាយុ​ចន្លោះ​ពី ១៤-១៦ ឆ្នាំ​ ចំនួន​ ៥៦ នាក់​ ចូល​បម្រើ​ការងារ​នៅ​រោងចក្រ​នេះ។

@ កាល​ពី​ឆ្នាំ​ ២០១០ មាន​បុគ្គលិក​មួយ​រូប​បាន​ធ្វើ​ការ​រយៈ​ពេល​ ៣៤ ម៉ោង​ជាប់​គ្នា​ រហូត​បណ្ដាល​ឲ្យ​ដួល​សន្លប់​ ហើយ​ដល់​ថ្នាក់​បាត់​បង់​ជីវិត​ថែម​ទៀត​ផង។

@ ត្បិត​ថា​មាន​លក្ខណៈ​ការងារ​មិន​ល្អ​ប៉ុន្តែ​ចំនួន​អ្នក​ចង់​ចូល​បម្រើ​ការងារ​នៅ​រោងចក្រ​​នេះ​នៅ​តែ​​មាន​ចំនួន​ច្រើន។ រោងចក្រ​​បាន​ឲ្យ​ដឹង​ថា​ជា​រៀង​រាល់​ឆ្នាំ​ រាល់​ពេល​រើស​បុគ្គលិក​​មាន​មនុស្ស​តម្រង់​ជួរ​ចាំ​ដាក់​ពាក្យ​ដល់​ទៅ​ជាង​ ៣ ០០០ នាក់។

@ សំណាញ់​ការងារ​ត្រូវ​បាន​គេ​ដាក់​ដំឡើង​នៅ​ឆ្នាំ​ ២០១០ ក្រោយ​ពី​មាន​បុគ្គលិក​ ៩ នាក់​សម្លាប់​ខ្លួន​នៅ​អំឡុង​ពេល​ធ្វើ​ការ​រយៈ​ពេល​ ៣ ខែ​ដំបូង។

 main-qimg-643e8017ea65e3420c6a49525f12f583-c

  ​​​​​​​​main-qimg-5ef8a8936372f1cc9753e8c421104472-c

ប្រភព៖ Quora ប្រែ​សម្រួល៖ សុខហេង

មតិយោបល់