- 2019-03-25 08:35:14
- ចំណេះដឹង
អ្នកជំនាញឡាន ប្រាប់ពីសញ្ញាដែលអាចដឹងមុន ថាអាគុយឡានរបស់អ្នកខូច ឬមិនខូច
- 2019-03-25 08:35:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកជំនាញឡាន ប្រាប់ពីសញ្ញាដែលអាចដឹងមុន ថាអាគុយឡានរបស់អ្នកខូច ឬមិនខូច
ចន្លោះមិនឃើញ
ឡានមួយទឹកកាន់តែមានការកើនឡើងសម្រាប់ទីផ្សារក្នុងស្រុក ជាទូទៅអ្នកដែលប្រើប្រាស់ឡានទាំងនោះតែងតែមិនបានចាប់អារម្មណ៍ទៅលើអាគុយឡានរបស់ខ្លួន ឲ្យតែដេរទៅឆេះមិនសូវខ្វល់ឡើយ។ តើយើងគួរពិនិត្យលើសញ្ញាអ្វីខ្លះ ទើបដឹងថាអាគុយ ខូច ឬមិនខូច?
លោក អ៊ុយ សាខន ជាគ្រូបង្រៀននៅសាលាបណ្ដុះបណ្ដាលបច្ចេកទេសរថយន្ត JVC បានប្រាប់ Sabay News Technology ថា អាគុយឡានមានពីរប្រភេទ គឺអាគុយស្ងួត និងអាគុយទឹក។
ចំពោះអាគុយស្ងួត យើងអាចពិនិត្យមើលលើអាគុយនោះ បើមានពណ៌បៃតង មានន័យថាវានៅមានគុណភាពល្អ បើឃើញពណ៌ក្រហម បានន័យថានៅធម្មតា ត្រូវការបំពេញថាមពលបន្ថែម តែបើមានពណ៌ស នោះវាអស់រយៈពេលនៃការប្រើប្រាស់ហើយ។
ចំពោះអាគុយទឹកវិញ ពេលណាវាអស់គុណភាព ឬខូច យើងអាចមើលឃើញដោយធុងអាគុយរាងប៉ោង មានស្នឹមលើក្បាលអាគុយច្រើន ហើយកម្រិតទឹកអាស៊ីដធ្លាក់ចុះ ឬក៏រីងតែម្ដង។
លើសពីនេះ នៅពេលយើងដេរបញ្ឆេះ វាមិនងាយនឹងឆេះ នេះបញ្ជាក់ថាវាជិតខូចហើយ។ វានឹងមានសញ្ញាបង្ហាញនៅតាបឡូរថយន្តថាអាគុយរបស់អ្នកកុំពុងតែមានបញ្ហាមិនកាន់ភ្លើង ឬមួយឌីណាម៉ូមិនសាកភ្លើង។
ដើម្បីឱ្យកាន់តែច្បាស់ទៅលើគុណភាព និងអាយុកាលនៃការប្រើប្រាស់សម្រាប់រថយន្ត យើងអាចទិញឧបករណ៍ធ្វើតេស្តមកពិនិត្យបន្ថែមក៏បាន។
ចំពោះវិធីងាយៗដើម្បីថែរក្សា លោកប្រាប់ថាយើងត្រូវជ្រើសរើសប្រភេទអាគុយឱ្យត្រូវនឹងកម្លាំងម៉ាស៊ីនរថយន្ត ដែលក្រុមហ៊ុនកំណត់ហើយពេលដេរបញ្ឆេះម្ដង ជា២ដងមិនឆេះ កុំព្យាយាមដេរទៀត ព្រោះវាអាចធ្វើឱ្យអាគុយឆាប់ខូច។ បន្ថែមលើនេះ ក្នុង១សប្ដាហ៍បើអ្នកមិនចេញដំណើរសោះ អ្នកត្រូវបញ្ឆេះរថយន្តពី៣ទៅ៥នាទីដើម្បីបំពេញថាមពលវិញ ត្រូវដុសសម្អាតក្រចាប់អាគុយឱ្យបានស្អាតកុំឱ្យវាស្នឹមឬច្រែះនៅលើក្បាលអាគុយ (លាងសម្អាត់ជាមួយទឹកក្ដៅ)៕