• 2019-03-27 06:30:00
  • ចំណេះដឹង

ពាក្យ HDR លោត​ព្រោង​ព្រាត​លើ​កាមេរ៉ា​ទូរសព្ទ តែ​អត់​ដឹង​រឿង​ទាំង​នេះ មាន​ក៏​ដូច​អត់

  • 2019-03-27 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទូរសព្ទ​បច្ចុប្បន្ន​មាន Feature HDR នៅ​ក្នុង​កាមេរ៉ា​មិនមែន​ជា​រឿង​ចម្លែក​នោះ​ទេ តែ​អ្វី​ដែល​សំខាន់​នោះ​គឺ តើ​អ្នក​ប្រើប្រាស់​បាន​យល់​ដឹង ស្គាល់ និង​ចេះ​ប្រើ​វា​អស់​ឬ​អត់?

ពាក្យ​ពេញ​របស់ HDR គឺ High Dynamic Range ដែល​សំដៅ​ទៅ​លើ​ការ​ផ្ដល់​ពណ៌ និង​ភាព​ច្បាស់ ឬ​គេ​ហៅ​ថា Detail កាន់​តែ​ច្រើន​ទៅ​លើ​រូបភាព​ទាំង​ស្ថាន​ភាព​ងងឹត និង​ភ្លឺ។ បើ​សិន​រូបថត​មួយ​សន្លឹក​ដែល​ថត​នៅ​ទីតាំង​ដែល​ងងឹត ឬ​ភ្លឺ​ខ្លាំង ប៉ុន្តែ​នៅ​តែ​មាន Detail នោះ​គេ​ហៅ​ថា High Dynamic Range។ ដូច្នេះ​ភ្នែក​អ្នក មាន​សមត្ថភាព​ខ្លាំង​ជាង​កាមេរ៉ា​ណា​ទាំង​អស់ ឧទាហរណ៍​ក្នុង​ទីតាំង​ងងឹត​ស្លុប​ក៏​អ្នក​អាច​មើល​ឃើញ​បាន​ខ្លះ ហើយ​ពេល​អ្នក​មើល​ទៅ​លើ​មេឃ​ដែល​កំពុង​តែ​ជះ​ពន្លឺ​ខ្លាំង​ ក៏​នៅ​តែ​អាច​ឃើញ​ពី​រូបរាង​ពពក ដែល​ទាំង​នេះ​កាមេរ៉ា​អ្នក​ប្រាកដ​ជា​ធ្វើ​មិន​បាន​ដូច។

បើ​ទោះ​បី​ជា​វា​មាន​ផល​ប្រយោជន៍​យ៉ាង​នេះ​មែន តែ​ក៏​មាន​ពេល​ខ្លះ​អ្នក​ត្រូវ​បិទ ហើយ​ពេល​ខ្លះ​អ្នក​ត្រូវ​បើក​ដូច​គ្នា បើ​មិន​ដូច្នោះ រូបភាព​អ្នក​នឹង​មិន​អាច​សម​តាម​ចិត្ត​បាន​ឡើយ។ អ៊ីចឹង​ពេល​ណា​ដែល​ត្រូវ​បើក?

ឧទាហរណ៍​ថា អ្នក​កំពុង​ថត​រូប​ទេសភាព អ៊ីចឹង​អ្វី​ដែល​អ្នក​ឃើញ​ក្នុង​កាមេរ៉ា ប្រាកដ​ជា​មេឃ​មាន​សភាព​ភ្លឺ​ខ្លាំង​ដល់​ថ្នាក់​បាត់​រូបរាង​ពពក​ខ្លះ ហើយ​នៅ​ដី​បែរ​ជា​មាន​សភាព​ខ្មៅ​ទៅ​វិញ។ ក្នុង​ស្ថានភាព​បែប​នេះ អ្នក​ប្រាកដ​ជា​ចង់​បាន​មេឃ​ថយ​ពន្លឺ​បន្តិច និង​ផ្ទៃ​ខាង​ក្រោម​មាន​ពន្លឺ​បន្តិច ដើម្បី​បង្កើន Detail ដល់​រូបភាព ហើយ​ក៏​ជា​ពេល​អ្នក​ត្រូវ​បើក​មុខ​ងារ HDR ដូច​គ្នា។

ចុះ​ពេល​ណា​ដែល​មិន​ត្រូវ​ប្រើ? អ្នក​ប្រហែល​ជា​ធ្លាប់​ឃើញ​រូប​បែប​មាន​មនុស្ស​នៅ​ពី​មុខ​ខ្មៅ​ក្រឹប មើល​មិន​ឃើញ​មុខ ដោយ​ឃើញ​តែ​រាង ហើយ​មាន​ទេសភាព​ពណ៌​ស្រស់​បំព្រង​នៅ​ពី​ក្រោយ។ មាន​ន័យ​ថា បើ​ខ្មៅ​គឺ​ខ្មៅ​ចំ បើ​ខៀវ​គឺ​ខៀវ​ចំ ហើយ​ភាសា​បច្ចេកទេស​គេ​ហៅ​ថា High Contrast។ បើ​ចង់​បាន​រូប​ប្រភេទ​នេះ អ្នក​មិន​ត្រូវ​បើក​មុខងារ HDR ឡើយ ព្រោះ HDR នឹង​ព្យាយាម​ថ្លឹងថ្លែង​កន្លែង​ងងឹត និង​កន្លែង​ភ្លឺ​ឲ្យ​ស្មើ​គ្នា ដែល​នេះ​ធ្វើ​ឲ្យ​រូបភាព​អ្នក​មិន​មាន High Contrast ឡើយ៕

អត្ថបទ៖ វិទូ

មតិយោបល់