- 2019-02-09 05:10:00
- ចំណេះដឹង
ធ្លាប់តែឃើញ តែភ្លេចបិទ សូមបិទកន្លែង ២ នេះលើ iPhone កុំឲ្យបែកធ្លាយរូបថតទាន់!
- 2019-02-09 05:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាប់តែឃើញ តែភ្លេចបិទ សូមបិទកន្លែង ២ នេះលើ iPhone កុំឲ្យបែកធ្លាយរូបថតទាន់!
ចន្លោះមិនឃើញ
អ្នកប្រើទូរសព្ទ iPhone ភាគច្រើនមិនខ្វល់ពីកន្លែងដាក់រូបថតនោះទេ អាងតែថតហើយៗ លោតចូល Photos រួចបើកអនឡាញចោលរហូត ជាពិសេសភ្ជាប់ជាមួយ iCloud Photo library ទៀត។ ទង្វើនេះត្រូវបានអ្នកជំនាញផ្នែកសុវត្ថិភាពបានឲ្យដឹងថា ជាទង្វើខុសឆ្គងមួយ បើជាអ្នកជាបុគ្គលល្បី អ្នករកស៊ីជំនួញធំ ពេលបែកធ្លាយរូបថត នោះអ្នកនឹងខាតបង់ធំ។
មានវិធីច្រើនដើម្បីការពារសុវត្ថិភាពរូបថតអ្នក តែចំណុចខាងក្រោមនេះចង់សង្កត់ធ្ងន់ឲ្យអ្នកចេះប្រុងប្រយ័ត្នទុកមុន។
១) ចូលទៅបិទ iCloud Photo library
iCloud Photo library មានតួនាទី Syncs(ចំលង) រាល់រូបថតរបស់អ្នកពេលថតហើយទៅទុកលើ Apple Server បន្ទាប់មកវាចំលងបន្តទៅគ្រប់ឧបករណ៍ដែលបាន log-in ក្នុងគណនី AppleID ដែលដូចគ្នា។ ដូចនេះ បើអ្នកមិនចង់ឲ្យរូបអ្នកនៅលើពពកដែលគេអ្នកគ្រប់គ្រង អ្នកគួរតែបិទចោលទៅ ឬការពារករណីគេ hack គណនីបាន។
២) ចុចបិទ My Photo Stream
My Photo Stream ក៏មានតួនាទីរក្សាទុករូបលើអនឡាញដែរ ដូចនេះ បើអ្នកមិនស្ងប់ចិត្ត សូមបិទវាចោលចុះ។
៣) លុបរូបភាពក្នុង Chat ឬ iMessege
Chat មានច្រើនដូចជា Apple iMessenge, WeChat, Viber, Snapchat, WhatApp, Line និងMessenger ជាដើម។ សូមមានទម្លាប់កុំទុករូបចោល ឬចែករំលែករូបថតនៅទីនោះច្រើនពេល បើអ្នកបានឆាតជាមួយអ្នកមិនស្គាល់ហើយគេយករូបថតទៅធ្វើអ្វីផ្តេសផ្តាស នោះអ្នកនឹងមានបញ្ហាធំហើយ។
៤) លុប Local Back-up
មុខងារនេះមានប្រយោជន៍ ជួយរក្សាទុករូបថតអ្នកឲ្យនៅលើអនឡាញ ក៏ប៉ុន្តែអ្នកក៏មិនគួរ Back-up រូប screenshot ការងារ ឬរបាយការណ៍ផ្សេងៗដាក់លើនោះច្រើនពេកដែរ។ ករណីអ្នកបាត់ iPhone គេអាចទាញរូបអ្នកចេញពីកន្លែងនោះមកបានដោយងាយ ដូចនេះសូមលុបវាចោល បើមិនសូវប្រើ(មើលរូប)៕
អានបន្ត៖