- 2019-01-28 02:51:43
- គន្លឹះ
ចំណាំប៉ុន្មានចំណុចនេះទុកចុះ ទូរសព្ទអ្នកនឹងប្រែជាកាមេរ៉ាតម្លៃរាប់ពាន់
- 2019-01-28 02:51:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំណាំប៉ុន្មានចំណុចនេះទុកចុះ ទូរសព្ទអ្នកនឹងប្រែជាកាមេរ៉ាតម្លៃរាប់ពាន់
ចន្លោះមិនឃើញ
ឆ្លងតាមរយៈតិចនិកជាច្រើនដែលអ្នកបានដឹង ក្រុមការងារជឿថាអ្នកអាចយល់ និងអាចថតរូបតាមទូរសព្ទបានប្រសើរហើយ។ ថ្ងៃនេះ Sabay នឹងសង្ខេបចំណុចខ្លឹមៗ មុននឹងអ្នកថតបានរូបមួយសន្លឹក ដែលគេទទួលស្គាល់ជារូបចេញពីទូរសព្ទល្អស្អាតមិនចាញ់កាមេរ៉ា DSLR តម្លៃរាប់ពាន់ដុល្លារនោះ អ្នកអាចចំណាំចំណុចទាំងនេះទុក។
១) រកកន្លែងភ្លឺៗ មុននឹងចុចថត
២) កុំប្រញាប់ថតពេក ត្រូវចាំឲ្យកាមេរ៉ាចាប់យករូបសិន
៣) បើក Grid គ្រប់ពេល
នៅលើទូរសព្ទអ្នកនិយមថតរូប ច្បាស់ជាមិនចោលផ្ទាំងក្រឡាៗ ដែលគេហៅថា Grid នោះទេ។ វិធីប្រើគ្រាន់តែ យក Subject របស់អ្នក ដាក់ឲ្យចំកន្លែងដែលបន្ទាប់រត់កាត់គ្នា អាចខាងឆ្វេងក៏បាន ឬខាងស្ដាំក៏បានទៅតាមទិដ្ឋភាពជាក់ស្ដែង ឲ្យត្រូវទៅតាមក្បួន Rule of Third ។
៤) កាន់ទូរសព្ទផ្ដេកពេលថត
អ្នកប្រាកដជាដឹងហើយថា រូបបែបទេសភាព ដែលយើងឃើញនឹងភ្នែកមានទម្រង់ផ្ដេកវែង ដូចនេះ បើអ្នកកាន់ទូរសព្ទ ហើយចង់ថតយករូបបែបនោះ ជំហានដំបូងគឺ បើកកាមេរ៉ាទូរសព្ទរួចដាក់ផ្ដេក ហើយថត នោះអ្នកនឹងមើលឃើញពីភាពទាក់ទាញរបស់វា។
៥) ចេះប្រើ Pro Mode
ទូរសព្ទថ្លៃៗសព្វថ្ងៃមិនតិចទេ ដែលដំឡើងគុណភាពកាមេរ៉ា ដើម្បីផ្គាប់ចិត្តអ្នកប្រើឲ្យងាកមកសាកបទពិសោធន៍ថតរូបតាមទូរសព្ទវិញ។ បែបនេះហើយ បើអ្នកមិនសាកធ្វើម៉េចដឹងពីគុណភាពរបស់វា។ ចំណុចនេះចង់សំដៅដល់ទំនាក់ទំនង ISO (ទាក់ទងនឹងកម្រិតពន្លឺ) White balance (កម្រិតសីតុណ្ហភាពពន្លឺ) ឬ F-Stop ជាដើម។ ការថតរូបពេលយប់ ត្រូវការពន្លឺ ដូចនេះហើយ អ្នកគួររៀនវាស់កម្រិតពន្លឺ ISO និង White balance ឲ្យស៊ីគ្នា ជារឿងសំខាន់។ បើនៅលើ iPhoneគ្មាន Pro mode អ្នកគ្រាន់តែដំឡើងពន្លឺ រួចចុចថតក៏បាន។
៦) ចេះរើសប្លង់ថត ដែលល្អបំផុតតាមដែលអាចធ្វើបាន
បន្ទាប់ពីចេះស្វែងរកកន្លែងល្អហើយ អ្នកក៏គួរចេះរក Subject ឬរបស់ដែលចង់ថតឲ្យល្អបំផុត ដើម្បីឲ្យរូបរបស់អ្នក ពេលអ្នកផ្សេងឃើញហើយសប្បាយចិត្តនឹងមើល។ កុំចេះតែចុច ដោយមិនបានបង្កើតប្លង់ថត បើចុចយកតែព្រះអាទិត្យកំពុងលិច ក៏វាមិនសូវទាក់ទាញដែរ គួរតែមានធាតុផ្សំនៅខាងក្រោមផង។ អ្នកអាចឆ្លៀតរក Frame ណាមួយពីធម្មជាតិទាំងនោះ មកព័ទ្ធ Subject ដែលអ្នកចង់ថតជំនួសវិញ តែត្រូវចំណាំ មិនគួរដាក់ Subject ច្រើនរញ៉េរញ៉ៃពេកទេ អ្នកគួរតែថតរូបដោយដាក់ Subject មួយច្បាស់ ឲ្យអ្នកមើលឃើញថា អ្នកកំពុងថតអីឲ្យប្រាកដ។
៧) ចុច Focus តែកុំ Zoom អស់ពេក
ថ្វីត្បិត Smartphone មានបច្ចេកវិទ្យា Focus ដោយស្វ័យប្រវត្តិក៏ពិតមែន តែពេលខ្លះអ្វីដែលទូរសព្ទ Focus ឲ្យនោះ មិនដូចអ្វីដែលអ្នកចង់បាន ឬមិនមែនជាអ្វីដែលអ្នកចង់ Focus។ អ៊ីចឹងដើម្បីឲ្យប្រាកដថា រូបរបស់អ្នកច្បាស់ម៉ត់ល្អ ត្រូវតែចុច Focus ម្ដងទៀត មុននឹងចុចថត។
៨) ថតរូបម្ដង ចុចយកច្រើនសន្លឹក
នេះជាទម្លាប់ល្អមួយដែល អ្នកថតរូបភាគច្រើនបានយកដាក់ជាប់ខ្លួនតែម្ដង។ ការដែលអ្នកចុចយករូបតែមួយ តែមានច្រើនរសជាតិ ច្រើនសន្លឹក ពេលអ្នកចង់យកមកមើល គឺប្លែកភ្នែក ហើយអាចយកទៅផុសលើហ្វេសប៊ុកបាន។
៩) រៀនថតរូប យ៉ាងតិចមួយថ្ងៃ ១ សន្លឹក
ស្ដាប់ទៅដូចធ្ងន់ធ្ងរណាស់ មួយថ្ងៃ១ ត្រូវតែបាន ១ សន្លឹក។ ក៏ប៉ុន្តែដើម្បីឲ្យទឹកដៃថតរូបតាមទូរសព្ទអ្នករីកចម្រើន គួរតែសាកល្បងមើល។ អ្នកអាចថតស្លឹកឈើ ដើមឈើ ជ្រុងរបង កែវទឹក សត្វចិញ្ចឹមឬថតរបស់នៅជុំវិញក៏អ្នក។
១០) កុំភ្លេចថតរូប ឲ្យមានអត្ថន័យបង្កប់ក្នុងរូប
ចំណុចនេះ សំដៅដល់រូបថតដែលមានជីវិត។ ឧទាហរណ៍ងាយៗ ដូចជា រូបព្រៃឈើបៃតងខ្ចី មានទឹកនៅខាងក្រោមពណ៌ខៀវស្រងាត់ មានភ្នំនៅខាងក្រោយ ឬភ្នំព័ទ្ធសងខាងជាដើម។
១១) ទិញឡេនជំនួយបន្ថែម ឬរៀនដាក់ Filter កុំឲ្យរូបឆេះ
១២) ចេះប្រើកម្មវិធីកែរូបភាព
រូបបែបទេសភាព បើអ្នកថតបានប្លង់ស្អាតហើយ អ្នកក៏គួរចេះប្រើកម្មវិធីកែផង។ ពាក្យថាកែ មិនមែន ដាក់ថែមមេឃ ថែមដើមឈើទេ គេគ្រាន់តែចាក់ពណ៌ ឲ្យរូបមានជីវិត ឬពណ៌ដែលបញ្ជាក់ថា មេឃកំពុងរៀបលិចបាត់ពីផែនដី មានសណ្ឋានបែបនេះ ឬបែបនោះ។ ដូចនេះចំណុចចុងក្រោយ ដែលធ្វើឲ្យរូបចេញពីទូរសព្ទអ្នកល្អប្រសើរ មិនចាញ់កាមេរ៉ាធំៗ អ្នកក៏គួរចេះកែតិចតួចដែរ។ កម្មវិធីដែលអ្នកគួរ Install ដាក់ទូរសព្ទសម្រាប់កែមានដូចជា កម្មវិធី Snapseed ឬ កម្មវិធី PicArt និង Adobe PhotoshopExpress ជាដើម។ បើចូលចិត្ត កុំភ្លេចចែករំលែកទៅមិត្តភក្តិបានដឹងផង៕