• 2018-12-24 12:54:11
  • គន្លឹះ

មិនគួររំលង កំហុសឆ្គង ៦ យ៉ាងម្ចាស់ iPhone ត្រូវដឹងជាចាំបាច់

  • 2018-12-24 12:54:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​ប្រាកដ​ថា​ការ​ប្រើប្រាស់​ទាំង​អស់​លើ​ iPhone របស់​អ្នក​សុទ្ធ​តែ​ត្រឹមត្រូវ ផ្ទុយ​ទៅ​វិញ​ក៏​មាន​កំហុស​ឆ្គង​មួយ​ចំនួន​ដែល​ម្ចាស់​ផ្ទាល់​មិន​សូវ​ចាប់​អារម្មណ៍ ប៉ុន្តែ​ចំណុច​តូចៗ​ទាំង​នោះ​ក៏​ងាយ​បង្ក​បញ្ហា​ដល់​ម៉ាស៊ីន​និង​ពេល​ខ្លះ​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​អ្នក​ផ្ទាល់។ Sabay បង្ហាញ​ពី​កំហុស​ឆ្គង ៦ យ៉ាង​ម្ចាស់​ iPhone គួរ​ជៀសវាង៖

៦.បើក​ Notification ម៉ា​អស់​ដៃ:

សឹង​គ្រប់​កម្មវិធី-ហ្គេម​សុទ្ធ​សឹង​បាន​ផ្ញើ​ចេញ​នូវ​ Notification ដែល​ខ្លះ​ហាក់​ពុំ​មាន​ប្រយោជន៍​សម្រាប់​អ្នក​ឡើយ។ ក្រៅ​ពី​ការ​រំខាន ទៀត​សោត​ក៏​ធ្វើ​ឲ្យ​ថាមពល​ថ្ម​ចុះ​អន់ថយ​លឿន បែប​នេះ​បើ​គិត​ថា App ណា​មួយ​មិន​ជា​ចាំ​បាច់ សូម​ធ្វើ​ផ្តាច់​ចោល​ការ​ផ្ញើ​ចេញ Notification ដោយ​ចូល​ទៅ​កាន់ Settings > Notification > ជ្រើស​រើស Ap ដែល​ចង់​បិទ ឬ​វិធី​ម្យ៉ាង​ទៀត​បិទ​តាម 3D Touch។

៥.មិន​ដែល​បិទ​ម៉ាស៊ីន​ទូរសព្ទ:

មិន​សំដៅ​លើ​ការ Lockscreen ធម្មតា តែ​ជា​សារ​ដាស់តឿន​ឲ្យ​អ្នក​ប្រើ​ជា​ញឹកញយ​គួរ​ទម្លាប់​បិទ​ម៉ាស៊ីន (Turn Off) និង​បើក​ត្រលប់​មក​វិញ។ បើ​អ្នក​ប្រើ​ម៉ូឌែល​កាន់​តែ​ចាស់​យល់​ល្អ​គួរ​បិទ​បើក​ឲ្យ​បាន​ច្រើន ឬ​ជា​មធ្យម​រៀងរាល់ ១ ទៅ ២ ដង​ក្នុង​មួយ​ខែ។

៤.តាមដាន​សុខភាព​ថ្ម:

ការ​សាក​ថ្ម​ចោល​ទូរសព្ទ​លើស ១០០ ភាគរយ​ឬ​ពេញ​មួយ​យប់​លែង​ជា​បញ្ហា​នា​សម័យ​ទំនើប​នេះ​ទៀត​ហើយ ព្រោះ​វា​មាន​ប្រព័ន្ធ​ផ្តាច់​ចរន្ត​ដោយ​ស្វ័យប្រវត្តិ ប៉ុន្តែ​កង្វល់​គឺ​ការ​ដែល​មិន​ឲ្យ​ម៉ាស៊ីន​ត្រូវ​រលត់​ញឹកញាប់​ពេក។ ប្រសិន​ថាមពល​ថ្ម​សល់​តិច សូម​ធ្វើ​ការ​បើក​មុខងារ Low Power Mode និង​សិក្សា​លម្អិត​ពី​គុណភាព​ថ្ម​នូវ​ក្នុង Settings > Battery។

៣.មិន​ធ្លាប់​ប្រើ​មុខងារ DND:

មនុស្ស​ច្រើន​ណាស់​រំលង​ពី​វា​តាម​ពិត​ទៅ​ DND គឺ​សំខាន់​បំផុត​អំឡុង​ពេល​អ្នក​ជាប់​ភារកិច្ច​សំខាន់​ឬ​ក្នុង​អង្គ​ប្រជុំ។ មុខងារ Do Not Disturb នឹង​បិទ​ចោល​នូវ​ Notification ឬ​ការ​ខល​ចូល​ណា​មួយ ទៅ​តាម​ថេរវេលា​បាន​កំណត់ បែប​នេះ​អ្នក​គួរ​តែ​ប្រើប្រាស់​វា។ ដោយ​អាច​បើក​ក្នុង Settings ឬ​ខាង​ក្នុង​ផ្ទៃ Control Center មាន​រូប​ព្រះ​ចន្ទ​ជា​សម្គាល់។

២.បើក​ការ​អនុញ្ញាត​គ្រប់ App:

ពេល​ដំឡើង App ដំបូងៗ តែង​លោត​សារ​មួយ​សួរ​តើ​អ្នក​ព្រម​អនុញ្ញាត​ឲ្យ​មាន​ការ​ភ្ជាប់​គ្រប់​សកម្មភាព​មិន​ថា​ការ​ដឹង​ពី​ទីតាំង (Location) កាមេរ៉ា ឬ​ការ​ផ្ញើ​ចេញ​ Notifiction ទៅ​កាន់​អ្នក​ដែរ​ឬ​ទេ។ មិន​ខុស​ពី​ចំណុច​ទី​មួយ ប៉ុន្តែ​ចំណុច​នេះ​គឺ​រសើប​ត្រង់​ថា​ទាក់ទង​នឹង​ឯកជន​ភាព គឺ​ងាយ​នឹង​ទៅ​ដល់​ភាគី​ទី​បី​ខ្លាំង​បំផុត បែប​នេះ​ទើប​អ្នក​ត្រូវ​លម្អិត​ឲ្យ​បាន​ច្បាស់​លើ App នីមួយៗ។

១.ការ Force Close App:

ការ​ថយ​មក​ទីតាំង Home ចេញ​ពី App ណា​មួយ មិន​មែន​ជា​ការ​បិទ​ចោល App នោះ​ទាំង​ស្រុង​នៅ​ឡើយ ធាតុ​ពិត​វា​នៅ​តែ​ដំណើរការ​លើ Background ជានិច្ច ដរាប​ណា​អ្នក​មិន​ទាន់​បិទ​ផ្តាច់​ក្នុង App Switcher។ ក្រៅ​ពី​ជួយ​ឲ្យ App នោះ​មាន​ស្ថិរភាព​ល្អ​ទៀត​សោត​ក៏​ជួយ​ឲ្យ RAM ទំនេរ ជា​ពិសេស​សម្រាប់​ម៉ាស៊ីន​ម៉ូឌែល​ចាស់ៗ​មាន​ដំណើរការ​យឺត គួរ​ឧស្សាហ៍ Force Close ឲ្យ​បាន​ច្រើន។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ idropnews ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់