• 2018-11-23 00:28:00
  • ប្រវត្តិបច្ចេកវិទ្យា

ស្វែងយល់​ពី​ដើម​កំណើត​ និង​អត្ថប្រយោជន៍​​ប្រើ QR Code

  • 2018-11-23 00:28:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ជា​ច្រើន​ធ្លាប់​ឮធ្លាប់​និយាយ​ពាក្យ QR Code ប៉ុន្តែ​ក៏​មិន​ប្រាកដ​ថា​បាន​ស្វែងយល់​ស៊ី​ជម្រៅ​ខ្លាំង​នោះ​ដែរ ទាក់ទង​នឹង​ប្រវត្តិ​ក៏​ដូច​ជា​ការ​លំអិត​ពី​អត្ថប្រយោជន៍។

អ្វី​ទៅ​ជា QR Code?

QR Code ឬ​ពាក្យ​ពេញ Quick Response Code ជា​ទម្រង់​ Barcode មាន​រាង​បួន​ជ្រុង អភិវឌ្ឍ​បង្កើត​ជា​លើក​ដំបូង​ក្នុង​ប្រទេស​ជប៉ុន។ ប្រើ​សម្រាប់​រក្សា​ទុក​ទិន្នន័យ​ព័ត៌មាន​ផ្សេងៗ តាំង​ពី​ប្រភេទ​សារ​ធម្មតា អាសយដ្ឋាន​អ៊ីមែល រហូត​ដល់​លេខ​ទូរសព្ទ​ជា​ដើម។រក្សា​ទុក​ទិន្នន័យ​ដោយ​ប្រើ​នូវ​លំនាំ​ចំណុច​ខ្មៅ​និង​គម្លាត​ពណ៌​ស រៀប​ចំ​ក្នុង​ផ្ទៃ​ប្រអប់​បួន​ជ្រុង។

ហេតុអ្វី QR Code មាន​ប្រយោជន៍?

ងាយស្រួល​ក្នុង​ការ​បង្កើត​និង​ប្រើប្រាស់ ដោយ​អាច​រក្សា​ទុក​ទិន្នន័យ​គ្រប់​ប្រភេទ​ក្នុង​ទីតាំង​តូច​មួយ ដោយ​ក្នុង QR Code មួយ អាច​ផ្ទុក​ដល់ ៤ ០០០ តួ​អក្សរ។

អត្ថប្រយោជន៍​នៃ QR Code មាន​អ្វី​ខ្លះ?

អាច​រក្សា​ទុក​ទិន្នន័យ​ផ្សេង​ពី​គ្នា ក្នុង​គោលដៅ​ដាច់​ដោយ​ឡែក​មាន​ដូច​ជា៖

  • អត្ថបទ​ធម្មតា - សារ​ស្វាគមន៍​នៅ​ក្នុង​សន្និសីទ
  • អាសយដ្ឋាន – អាសយដ្ឋាន​ផ្ទះ​ឬ​អាជីវកម្ម
  • លេខ​ទូរសព្ទ – លេខ​ទូរសព្ទ​ផ្ទាល់​ខ្លួន​ឬ​អាជីវកម្ម
  • តំណ URL – អាសយដ្ឋាន​នៃ​គេហទំព័រ​ណា​មួយ
  • ភ្ជាប់​ទៅ​កាន់ App – អាច​រក​ឃើញ​មាន​ដូច​ជា Google Play ឬ App Store
  • សេវា​ទូទាត់ - រក្សា​ទុក​ទិន្នន័យ​ធនាគារ​ឬ​កាត​ឥណទាន
  • ការ​ផ្ទៀងផ្ទាត់​គណនី Online – គេហទំព័រ​ខ្លះ​អាច​បង្ហាញ QR Code សម្រាប់​ការ​ Register ដោយ​ពេល​ក្រោយ​អ្នក​ប្រើប្រាស់​ត្រឹម​ស្កេន​ QR Code នោះ ហើយ Login ចូល​ដោយ​ស្វ័យប្រវត្តិ
  • ការ​ផ្ទៀងផ្ទាត់ WiFi – អាច​ស្កេន QR Code ដើម្បី​ Login ចូល​ប្រើប្រាស់​ប្រព័ន្ធ WiFi នៃ​ទីតាំង​ណា​មួយ
  • ការ​ប្រើប្រាស់​ផ្សេងៗ​ទៀត...។

QR Code បង្ហាញ​នៅ​ទី​ណា​ខ្លះ?

គ្រប់​ទីតាំង ជា​ពិសេស​នៅ​កន្លែង​ដូច​ខាង​ក្រោម៖

  • លើ​កាត​នាមប័ណ្ណ រួម​បញ្ចូល​ទាំង​ព័ត៌មាន​ទំនាក់ទំនង​ផ្សេងៗ
  • លើ​កញ្ចប់​វេច​ខ្ចប់​ស្មាតហ្វូន ឬ​ឧបករណ៍​ជា​ច្រើន
  • លើ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ក្នុង​ទូរទស្សន៍ ផ្ទាំង​ប៉ាណូ ពាណិជ្ជកម្ម Online
  • នៅ​លើ​ស្លាក​នៃ​ទំនិញ​ប្រចាំ​សហគ្រាស​ណា​មួយ ដោយ​រួម​បញ្ចូល​ទាំង​ព័ត៌មាន​ទាក់ទង​ Serial Number, លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន ឬ​កាលបរិច្ឆេទ​ជា​ដើម។

ប្រភព: digitalcitizen.life

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

អត្ថបទ៖ កៅ រក្សា

មតិយោបល់