- 2018-09-27 02:22:23
- ចំណេះដឹង
ថតរូបបែប Macro ស្អាត ត្រូវសិក្សាពីពន្លឺធម្មជាតិ ប្រើត្រូវចំណេញមិនស្ទើរ
- 2018-09-27 02:22:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថតរូបបែប Macro ស្អាត ត្រូវសិក្សាពីពន្លឺធម្មជាតិ ប្រើត្រូវចំណេញមិនស្ទើរ
ចន្លោះមិនឃើញ
ពន្លឺធម្មជាតិ ផ្តល់ប្រយោជន៍ច្រើនក្នុងការថតរូប។ អ្នកថតរូបអាចទាញប្រយោជន៍ ពីការប្រើប្រាស់ពន្លឺធម្មជាតិជាពិសេសរូបប្រភេទ Macro ហើយត្រូវប្រើឲ្យត្រូវស្របតាមទិដ្ឋភាពជាក់ស្តែង ។ ពន្លឺធម្មជាតិ បែងចែកជា ៥ ប្រភេទរួមមាន៖
Sunny Light
ពន្លឺថ្ងៃត្រង់ មានពន្លឺចាំងខ្លាំង អាចពិបាកដល់កាមេរ៉ាផលិតរូបភាព ចេញព្រាលពណ៌ស ឬបង្កើតជាស្រមោល ដែលមិនសូវទាក់ភ្នែក។ ត្បិតថាថ្ងៃត្រង់ ស្រលះល្អ ងាយស្រួលចេញដើរកម្សាន្ត ប៉ុន្តែក៏មានឧបសគ្គច្រើនដែរ ចំពោះការថតរូប។
ការថតរូបប្រភេទ Macro តម្រូវមានពន្លឺស្រទន់។
Cloudy Light
ពពកបាំងពន្លឺថ្ងៃបង្កើតជាពន្លឺស្រទន់ ជួយធ្វើឲ្យពណ៌លើ Subject លេចបានល្អ ដូចជារូបផ្កា ចេញមកស្អាតតែម្តង។
បើចង់ថតរូប Macro ផ្ដោតលើរូបផ្កា គួរប្រើពន្លឺថ្ងៃស្រទន់ ជួយបំភ្លឺ ពណ៌លេចបានល្អ ហើយរូបភាពមើលពេញភ្នែក។
Evening Frontlight
ពន្លឺបែបនេះ កើតមានពេល Golden Hours គឺរយៈពេលពីរម៉ោង ក្រោយថ្ងៃរះ និងពីរម៉ោងមុនថ្ងៃលិច។
កំឡុងពេលនេះ ពន្លឺចាំងចេញពណ៌មាស ស្រស់ស្អាតមែនទែន។ បើព្រះអាទិត្យស្ថិតនៅពីក្រោយអ្នក នឹងឃើញទិដ្ឋភាពគួរឲ្យចាប់អារម្មណ៍។
Evening Backlight
ពន្លឺនេះដូចខាងលើដែរ គ្រាន់តែពន្លឺថ្ងៃគួរតែស្ថិតនៅពីមុខអ្នកតែម្តង។ នេះអាចបង្កើតស្រមោលពណ៌មាស ចាំងពីមុខធាតុ បានល្អ។
ពេលថត អាចតម្រង់កាមេរ៉ាឲ្យចំពន្លឺ ដោយឲ្យពន្លឺថ្ងៃងាកចេញបន្តិចពីទិដ្ឋភាព បង្កើតចំណាំងស្រាលៗលើ Subject។
Evening Shade
Subject ស្ថិតនៅក្រោមម្លប់ ដោយធាតុនានា ដូចជា ដើមឈើ ឬអ្នកថតរូប នាពេលល្ងាច។
បើអាចបង្កើតម្លប់លើ Subject ខណៈប្រើផ្ទៃខាងក្រោយលាត មិនមានស្រមោលលើ រូបភាពនឹងលេចធ្លោ។ ផ្ទៃខាងក្រោយ នឹងចេញជាពណ៌មាសស្រាល ខណៈរូប Subject ចេញមកស្មើសាច់ល្អ៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ