• 2018-07-27 01:42:02
  • ចំណេះដឹង

ចង់​បង្កើត Vlog កុំ​ស្ទាក់ស្ទើរ​ ធ្វើទៅ ថ្ងៃក្រោយ​គង់​តែ​ល្អ​ទេ

  • 2018-07-27 01:42:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Vlog មក​ពី​ពាក្យ​ពេញ Video blog ឬ Video log សំដៅ​ទៅ​ដល់​ការ​ផលិត​វីដេអូ​ពី​ខ្លួន​ឯងដូចជា​ក្នុង​ព្រឹត្តិការណ៍ ឬ​សកម្មភាព​ផ្សេងៗ រួច​បង្ហោះ​ចូល​ទៅ​ក្នុង​បណ្ដាញ​អ៊ីនធឺណិត។ ប្រភេទ​វីដេអូ Vlog ដែល​ពេញ​និយម​បំផុត ច្រើន​មាន​លើ​គេហទំព័រ YouTube។​

+ដើម​កំណើត​នៃ Vlog

នៅ​ឆ្នាំ ២០០០ លោក Adam Kontras បាន​បង្ហោះ​វីដេអូ​មួយ​ទាក់ទង​ការ​ជូន​ដំណឹង​ដល់​មិត្តភ័ក្ដិ​ក៏​ដូច​ជា​ក្រុម​គ្រួសារ​ ដែល​បាន​ផ្លាស់​ទី​លំនៅ​ទៅ​ទីក្រុង Los Angeles។ នៅ​ខែ​វិច្ឆិកា Adrian Miles ក៏​បង្ហោះ​វីដេអូ​ស្រដៀង​គ្នា​ ប៉ុន្តែ​បន្ថែម​អក្សរ​នៅ​ក្នុង​រូបភាព ស្រប​ពេល​ឆ្នាំ ២០០៤ Steve Garfield បាន​បង្កើត​ប្លុក​ផ្ទាល់​ខ្លួន​មួយ​សម្រាប់​បង្ហោះ​វីដេអូ​ Vlog។

ការ​បង្កើត Vlog ​ផ្ទុះ​ខ្លាំង​នា​ឆ្នាំ ២០០៥។ ចាប់​តាំង​ពី​ពេល​នោះ មនុស្ស​ជា​ច្រើន​ក៏​បាន​បង្វែរ​ការ​បង្ហោះ​វីដេអូ Vlog របស់​ខ្លួន ចូល​ទៅ​គេហទំព័រ YouTube ជំនួស​ដោយ​ការ​បង្កើត​ប្លុក​ផ្ទាល់​ខ្លួន។​

+គន្លឹះ​ក្លាយ​ខ្លួន​ជា​អ្នក​ថត​វីដេអូ Vlog

  • ស្វែងយល់​ពី​អ្នក​កំពុង​ល្បី​ខាង​ថត Vlog តើ​ពួក​គេ​ប្រើប្រាស់​ឧបករណ៍​ណា​ខ្លះ និង​វិធីសាស្ត្រដើម្បី​ភ្ជាប់​វីដេអូ​ទៅ​កាន់​អ្នក​ទស្សនា?

  • ចំណាយ​ពេល​ប៉ុន្មាន​ម៉ោង​មុន​បើក​កាមេរ៉ា ក្នុង​ការ​រៀបចំ​អ្វី​ដែល​ត្រូវ​និយាយ​ឲ្យ​បាន​រលូនតម្រូវ​ការ​ Tripod ជៀសវាង​វីដេអូ​ដែល​អ្នក​ថត​ពុំ​មាន​ស្ថិរភាព។

  • ត្រូវ​ចេះ​បង្កើត​សំណួរ​ទៅ​កាន់​អ្នក​ទស្សនា ក្នុង​គោលដៅ​ធ្វើ​ឲ្យ​វីដេអូ​មាន​ការ​ចាប់​អារម្មណ៍​បន្ថែម។ រក​​ទីតាំង​ថត​ដែល​ទាក់ទាញ​ភ្នែក​អ្នក​ទស្សនា ដូច​ជា​ហាង​កាហ្វេ ឬ​កន្លែង​កម្សាន្ត​ណា​មួយ ឆ្លើយឆ្លង Comment ជាមួយ​អ្នក​ទស្សនា ឲ្យ​មាន​ទំនាក់ទំនង​កាន់​តែ​ល្អ។

  • វីដេអូ Vlog ដែល​ល្អ​បំផុត មិន​ចំណាយ​ពេល​វែង​ពេក​នោះ​ទេ។ បង្កើត Channel មួយ​នៅ​លើ​គេហទំព័រ YouTube ឬ​គេហទំព័រ​ដទៃ​។ ចាប់ផ្ដើម​ធ្វើ​ ដោយ​កុំ​គិត​ថា​ដំបូង​ធ្វើ​មិន​បាន​ល្អ ព្រោះ​ទៅ​ថ្ងៃ​មុខ​យើង​នឹង​ពង្រឹង​ខ្លួន​ឯង​ដោយ​មិន​ដឹង​ខ្លួន។

ប្រភព៖ thesitsgirls ប្រែសម្រួល៖ កៅ រក្សា

មតិយោបល់